no-alternative title
no-alternative title

Apple អាចនឹងនាំយក AI សម្រាប់ iPhones ប្រជែងជាមួយ Huawei នៅប្រទេសចិន នៅខែមេសាខាងមុខនេះហើយ

នៅថ្ងៃនេះ មានពាក្យចចាមអារ៉ាមថា ក្រុមហ៊ុន Apple នឹងនាំយកនូវការទ្រទ្រង់ទៅលើបច្ចេកវិទ្យា AI សម្រាប់ iPhones របស់ចិននៅក្នុងខែមេសានេះ ដើម្បីប្រជែងជាមួយនឹងក្រុមហ៊ុន Huawei។ ថ្មីៗនេះមានលេចចេញនូវរបាយការណ៍ថ្មីទម្លាយនៅលើបណ្តាញសង្គម Social Media Platforms ដោយបង្ហើបថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិក អាចនឹងបញ្ចេញនូវ “Apple Intelligence” ទៅកាន់អតិថិជនប្រើប្រាស់ iPhones នៅក្នុងប្រទេសចិន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្មាតហ្វូន iPhone 16 Series នៅមិនទាន់ទ្រទ្រង់ទៅលើបច្ចេកវិទ្យា AI នោះទេ សម្រាប់អ្នកប្រើប្រាស់នៅក្នុងប្រទេសចិន។ ក្រុមហ៊ុន Apple បាននិយាយថា នឹងនាំយកនូវបច្ចេកវិទ្យា AI នេះ ទៅកាន់ស្មាតហ្វូនរបស់ខ្លួននៅក្នុងឆ្នាំនេះហើយ។ ដើម្បីប្រកួតប្រជែងជាមួយនឹងក្រុមហ៊ុន Huawei នោះ ថ្មីៗនេះ មានដំណឹងថា ក្រុមហ៊ុន Apple មានគម្រោងនៅក្នុងការនាំយកនូវការទ្រទ្រង់ទៅលើបច្ចេកវិទ្យា AI សម្រាប់ស្មាតហ្វូន iPhones នៅក្នុងខែមេសាខាងមុខនេះហើយ។ បើតាមអ្នកទម្លាយ @RuigePlaysDigital បាននិយាយថា សម្រាប់ Apple AI របស់ចិនអាចនឹងបង្ហាញខ្លួននៅក្នុងត្រីមាសទី 2 នៅក្នុងឆ្នាំនេះ។ 

អ្នកទម្លាយនេះ បានបញ្ជាក់ថា អ្នកប្រើប្រាស់ស្មាតហ្វូន iPhone ជាច្រើនរបស់ចិន អាចនឹងទទួលបាននូវបទពិសោធន៍ប្រើប្រាស់ថ្មីជាមួយនឹងដំណោះស្រាយនៃ Apple Intelligence នៅលើស្មាតហ្វូនរបស់ពួកគេតាមរយៈមុខងារដ៏អស្ចារ្យ និងសមត្ថភាព AI ដ៏សម្បូរបែប។ ក្រុមហ៊ុន Apple បានសន្យាថា នឹងបង្ហាញនូវមុខងារ AI ជាច្រើនរបស់ខ្លួនសម្រាប់ស្មាតហ្វូន iPhones នៅក្នុងឆ្នាំ 2025 នេះ។ 

ក្រុមហ៊ុន Huawei នឹងបង្ហាញនូវស្មាតហ្វូន Pura ជំនាន់ថ្មីរបស់ខ្លួននៅក្នុងត្រីមាសទី 2 ឆ្នាំ 2025 នេះ។ ស្មាតហ្វូននេះនឹងមានការ upgrade ទៅលើមុខងារថ្មីៗជាច្រើនរបស់វាធៀបទៅនឹងស្មាតហ្វូនជំនាន់មុននេះដែលនឹងមានមុខងារ AI ជាច្រើនដែលនាំយកនូវបទពិសោធន៍ថ្មីមួយកម្រិតទៀតទៅកាន់អ្នកប្រើប្រាស់ផងដែរ។ នៅពេលនេះ ក្រុមហ៊ុន Apple គឺបានត្រៀមបញ្ចេញនូវ AI របស់ខ្លួនដើម្បីប្រជែងជាមួយនឹងស្មាតហ្វូនរបស់ចិនផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

Ford បង្ហាញជាផ្លូវការរថយន្ត Ford Territory ស៊េរីថ្មីឆ្នាំ 2026 ជាមួយការរចនាថ្មី ទំនើប ធំទូលាយ ប្រកបដោយផាសុកភាព

ដោយ ប៉េងលីន
 ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ក្រុមហ៊ុនលក់គ្រឿងអេឡិចត្រូនិច ស៊ុនស៊ីម៉ិចកូ បានមកដល់ឬស្សីកែវគីឡូលេខ7 ហើយ!!

ដោយ ប៉េងលីន
Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

Ford Territory 2026 ដាក់លក់នៅលើទីផ្សារកម្ពុជា ជាមួយតម្លៃធូថ្លៃមែនទែនធៀបជាមួយម៉ូដែលមុនៗ

ដោយ ប៉េងលីន
GAC Aion i60 បងប្អូន Toyota bZ3x បើកបាន 1,240km ចេញលក់ផ្លូវការណ៍ក្នុងតម្លៃជាង 1 ម៉ឺនដុល្លារ

GAC Aion i60 បងប្អូន Toyota bZ3x បើកបាន 1,240km ចេញលក់ផ្លូវការណ៍ក្នុងតម្លៃជាង 1 ម៉ឺនដុល្លារ

ដោយ ប៉េងលីន
ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ទីបំផុត Nissan ចេញតម្លៃឡាន Nissan N6 PHEV 2026 ជាមួយតម្លៃតែជាង 1 ម៉ឺនដុល្លារប៉ុណ្ណោះ!

ដោយ ប៉េងលីន
BYD Seal 06 DM-i ស៊េរីឆ្នាំ 2026 អាចជិះដោយអគ្គិសនីសុទ្ធបាន 128km ចេញលក់ក្នុងតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

BYD Seal 06 DM-i ស៊េរីឆ្នាំ 2026 អាចជិះដោយអគ្គិសនីសុទ្ធបាន 128km ចេញលក់ក្នុងតម្លៃជាង 1 ម៉ឺនស្តើងប៉ុណ្ណោះ

ដោយ ប៉េងលីន