ស្វែងរកពួកយើង:

Denza N7 2025 បំពាក់នូវប្រព័ន្ធជំនួយការបើកបរថ្មី God’s Eye មានតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ

ដោយ

Koun Jab Luffy

19 កុម្ភៈ 2025 03:31 រសៀល

អាន 3 នាទី

Article image
ក្រុមហ៊ុន BYD បានប្រកាសចេញលក់រថយន្តអគ្គិសនីប្រភេទ Crossover-SUV ស៊េរីថ្មីម៉ូដែល Denza N7 ស៊េរីឆ្នាំ 2025 នៅទីផ្សារប្រទេសចិនជាមួយជម្រើស 3 ម៉ូដែល ដោយបានតម្លៃចាប់ពីខ្ទង់ $36,000 ដល់ $40,000។ រថយន្តស៊េរីថ្មីនេះ គាំទ្រនូវប្រព័ន្ធបច្ចេកវិទ្យាជំនួយការបើកបរថ្មីចុងក្រោយរបស់ BYD គឺ God’s Eye-B Intelligent driving system។
Denza N7 ស៊េរីឆ្នាំ 2025 នៅរក្សាទម្រង់រចនាដូចជំនាន់មុនដដែលជាមួយប្រវែងបណ្តោយ 4,860mm/ ទទឹង 1,935mm/កំពស់ 1,602mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,940mm។ សម្រាប់ពណ៌វិញ គឺបានបន្ថែមពណ៌ស្វាយថ្មី ហៅថា limited edition Arura Purple ខណៈពណ៌ស និងទឹកមាសមិនមានសម្រាប់ម៉ូដែលឆ្នាំ 2025 នេះទេ។
ហើយសម្រាប់ម៉ូដែល entry-level Denza N7 2025 គឺគាំទ្រនូវប្រព័ន្ធ DiSus-A intelligent air body control system មិនគាំទ្របច្ចេកវិទ្យាថ្មី God’s Eye Series នោះទេ។ សម្រាប់ Denza N7 2025 ដែលគាំទ្រប្រព័ន្ធបច្ចេកវិទ្យា God Eye-B Intelligent driving system ដែលត្រូវបានគេស្គាល់ថា DiPilot 300 មានភ្ជាប់មកនូវសែនស័រ LiDAR ពីរគ្រាប់សម្រាប់ជំនួយដល់ការបើកបរក្នុងទីក្រុង intelligent city navigation, មុខងារ high-speed navigation, និងជំនួយការចូលចំណោត parking assistance ជាដើម។
Article image
ចំពោះការរចនាតុបតែងផ្នែកខាងក្នុង Denza N7 2025 នៅតែរក្សាភាពទូលាយដូចជំនាន់មុនដដែល ជាមួយការបំពាក់នូវអេក្រង់ចំនួន 3 មានអេក្រង់កម្សាន្តទំហំធំដល់ 17.3-inch, អេក្រង់បង្ហាញព័ត៌មានក្រោយដៃចង្កូតទំហំ 10.25-inch និងអេក្រង់សម្រាប់អ្នករួមដំណើរកៅអីមុខទំហំ 10.25-inch។ រថយន្ត Crossover SUV ប្រណិតស៊េរីថ្មីនេះ ក៏មានមុខងារ AR-HUD ទំហំ 50-inch រួមនឹងអេក្រង់ទំហំ 7-inch មួយទៀតស្ថិតនៅលើកន្លែងកំណល់ដៃ (armrest) កៅអីខាងក្រោយផងដែរ។
Denza N7 ស៊េរីឆ្នាំ 2025 បំពាក់កៅអីជាប្រភេទអេឡិចត្រូនិច 5D cloud-sensing ergonomic seats អាចធ្វើការកំណត់បានតាមទម្លាប់នៃការប្រើប្រាស់ដោយប្រើ មានមុខងារបញ្ចេញខ្យល់ មុខងារកម្តៅ និងម៉ាស្សាជាដើម។ រថយន្តស៊េរីថ្មីនេះ មានប្រព័ន្ធបំពងសំឡេងប្រភេទ Devialet speakers, ភ្លើងបំភ្លឺតាមកាប៊ីន (atmosphere lights) ចំនួន 128 ពណ៌, កន្លែងសាកភ្លើងស្មាតហ្វូនឥតខ្សែកំលាំង 50W ចំនួនពីរ, មុខងារ 6kW V2L discharge សម្រាប់សាកភ្លើងទៅកាន់ឧបករណ៍ប្រើប្រាស់ផ្សេងៗ, ដំបូលបើក panoramic sunroof ទំហំ 1.93m2 និងមុខងារជំនួយការឆ្លាតវៃ AI Assistant ជាដើម។
Denza N7 2025 មានជម្រើសដំណើរការដោយម៉ូទ័រអគ្គិសនីមួយ និងម៉ូទ័រពីរ។ ដោយម៉ូដែលប្រើម៉ូទ័រមួយមានកំលាំង 308 សេះ និងកំលាំងរមូល 360Nm រីម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរមានកំលាំងសរុប 523 សេះ និងកំលាំងរមូល 670Nm។ រថយន្តស៊េរីថ្មីនេះ ប្រើប្រាស់កញ្ចប់ថ្ម BYD Blade Battery ទំហំ 91.3kWh ដែលសាកភ្លើងមួយពេញម្តងអាចបើកបរបានចម្ងាយផ្លូវ 702km និង 630km។
Article image
សម្រាប់ម៉ូដែលម៉ូទ័រពីរ ឬ AWD អាចជាន់ល្បឿនពី 0 ទៅ 100km/h ចាយពេលប្រមាណ 3.9 វិនាទី និងអាចជាន់ល្បឿនកម្រិត moose test speed គឺអាចជាន់បានដល់ 81.3km/h។ Denza N7 ស៊េរីឆ្នាំ 2025 គាំទ្រនូវប្រព័ន្ធសាកភ្លើងកំលាំង 800V high-voltage platform ជាមួយមុខងារសាកភ្លើង 230 kW high-power dual-gun supercharging ដែលសាកភ្លើងតែ 15 នាទីអាចជិះបានដល់ 350km៕
Denza N7 2025 បំពាក់នូវប្រព័ន្ធជំនួយការបើកបរថ្មី God’s Eye មានតម្លៃជាង 3 ម៉ឺនដុល្លារប៉ុណ្ណោះ