no-alternative title
no-alternative title

រថយន្តអគ្គិសនី Lexus RZ F-Sport ឆ្នាំ 2025 ប្រើប្រាស់ប្រអប់លេខ Gearshift និងមានប្រព័ន្ធសំឡេងដូចឡានប្រើម៉ាស៊ីនអញ្ចឹង

ក្រុមហ៊ុន Lexus បានដាក់បង្ហាញរថយន្តរថយន្តអគ្គិសនី Lexus RZ ស៊េរីថ្មីដែលប្រើថាមពលអគ្គិសនីអគ្គិសនីសុទ្ធនៅទីក្រុង Brussels ប្រទេសបែលហ្ស៊ិក ហើយរថយន្តអគ្គិសនីស៊េរីទំនើបមួយនេះ ក៏ត្រៀមបង្ហាញខ្លួននៅក្នុងទីផ្សារតំបន់ផ្សេងៗចាប់ពីរដូវស្លឹកឈើជ្រុះឆ្នាំ 2025 នេះទៅផងដែរ។ គួរបញ្ជាក់ផងដែលថា Lexus បានធ្វើការកែប្រែថ្មីនូវប្រព័ន្ធថ្មរថយន្តអគ្គិសនី (BEV) សម្រាប់រថយន្ត RZ F-Sport ស៊េរីឆ្នាំ 2025 របស់ខ្លួន និងបានធ្វើការអះអាងថា ប្រព័ន្ធថ្មថ្មីនេះ គឺមានលទ្ធភាពអាចជួយបង្កើនទិន្នផលម៉ូទ័រអគ្គិសនី ពង្រីកចម្ងាយនៃការបើកបរ និងការបញ្ចូលថាមពលថ្មបានលឿនជាងមុន។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងប្រព័ន្ធថ្មថ្មីនេះ គឺផ្តល់នូវទិន្នផលកំលាំងឲ្យ Lexus RZ F-Sport ស៊េរីថ្មីឆ្នាំ 2025 តាមជម្រើសផ្សេងៗ គឺជម្រើសកំលាំងម៉ូទ័រ 224 សេះ សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីមួយ ឬប៉ុងមួយ និងកំលាំង 313 សេះ, 340 សេះ, 380 សេះ, និង 408 សេះ សម្រាប់ម៉ូដែលប្រើម៉ូទ័រអគ្គិសនីពីរ ឬប្រើប៉ុងពីរ។ Lexus RZ 2025 មានជម្រើស 3 ស៊េរីផ្សេងគ្នាគឺ RZ350e ប្រើកញ្ចប់អាគុយទំហំ 76.96kWh និងប្រើម៉ូទ័រអគ្គិសនីមួយ ដំណើរការដោយប្រព័ន្ធ FWD រីម៉ូដែល RZ500e, និង RZ550e F Sport បំពាក់ម៉ូទ័រអគ្គិសនីពីរ ឬប៉ុងពីរដំណើរការដោយប្រព័ន្ធ AWD។

ម៉ូដែល RZ350e ដែលប្រើម៉ូទ័រអគ្គិសនីមួយមានកំលាំង 227 សេះ និងកំលាំងរមូល 269Nm ដែលផ្តល់នូវសន្ទុះល្បឿនជាន់ពីកុងទ័រ 0 ទៅ 100km/h ចាយពេលប្រមាណ 7.5 វិនាទី និងសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយ 575km តាមស្តង់ដារវ៉ាស់វែងដោយស្ថាប័ន WLTP។ ចំនែកម៉ូដែល Lexus RZ500e បានបំពាក់បន្ថែមនៅម៉ូទ័រអគ្គិសនីមួយទៀតនៅខាងក្រោយ ដែលផ្តល់នូវកំលាំងសរុបដល់ 380 សេះ អាចជាន់ល្បឿនពី 0 ទៅ 100km/h ប្រើពេលប្រមាណ 4.6 វិនាទី ហើយការសាកភ្លើងពេញម្តងអាចជិះបានចម្ងាយផ្លូវ 500km។

 

រីម៉ូដែល Lexus RZ550e F-Sport វិញ ក៏បានបន្ថែមនៅម៉ូទ័រអគ្គិសនីខាងក្រោយមួយទៀតផងដែរ ដែលធ្វើឲ្យកំលាំងកើនដល់ 408 សេះ មានសមត្ថភាពអាជាន់ល្បឿនពី 0-100km/h ចាយពេលប្រមាណ 4.4 វិនាទី និងការសាកភ្លើងមួយពេញម្តងអាចជិះបានចម្ងាយផ្លូវ 450km។ ទៅលើការរចនារូបរាងខាងក្រៅ Lexus RZ Series គឺនៅតែរក្សាភាពប្រណិតទំនើបទាន់សមួយជាមួយទម្រង់នៃការរចនាបែប Aerodynamic ជ្រុងៗ ជាមួយចង្កៀងបំភ្លឺពេលថ្ងៃ Daytime running light រចនារាងសញ្ញាគ្រីស ជាមួយចង្កោមចង្កៀងបំភ្លឺជាចង្កៀងគុជដ៏ប្រណិត។

Lexus RZ 2025 Series គាំទ្របច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនកំលាំង 150kW DC Fast Charging ដែលសាកភ្លើងពី 0-80% ប្រើពេលប្រមាណតែ 30 នាទីប៉ុណ្ណោះ ហើយរថយន្តអគ្គិសនីប្រណិតនេះ ក៏មានមុខងារសាកភ្លើងតាមរយះរន្ធ AC កំលាំង 11kW ផងដែរ។ RZ 2025 Series បំពាក់យ៉ាន់កង់ទំហំ 20-inch ជាប្រភេទ aero wheels។ បច្ចុប្បន្នរថយន្តអគ្គិសនី Lexus RZ 2025 គឺមានចេញលក់សម្រាប់ម៉ូដែល RZ500e FWD នៅទីផ្សារប្រទេសម៉ាឡេស៊ីដែលមានតម្លៃខ្ទង់ $96,853.77៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

Ford F-150 Raptor ភីកអាប់បែប Off-Road Performance! តម្លៃពេលនេះពិតជាពិសេស

ដោយ ប៉េងលីន
ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ស្មាតហ្វូនស៊េរីថ្មី HONOR X9d 5G ធន់មាំ កម្លាំងថ្មខ្លាំង 8300mAh រ៉េម 24GB (12GB+12GB) តម្លៃ $349 ធន់នឹងទឹក កាមេរ៉ា AI ទំហំ 108MP ថែមកាដូសរុប 40$ កក្រើកផ្សារ AEON2”

ដោយ ប៉េងលីន
មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

មជ្ឈមណ្ឌលតាំងបង្ហាញរថយន្ត BYD & Denza Flagship Center សម្ពោធជាផ្លូវការនៅរាជធានីភ្នំពេញ បើកទំព័រថ្មីនៃយុគសម័យធ្វើដំណើរឆ្លាតវៃ និងបៃតងនៅកម្ពុជា

ដោយ ប៉េងលីន
មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

មជ្ឈមណ្ឌលចែកចាយផ្លូវការ BYD បានបង្ហាញខ្លួនជាផ្លូវការនៅផ្លូវ 60m ផ្តល់ជូននូវបទពិសោធន៍ និងសេវាកម្មពេញលេញ សម្រាប់អតិថិជន

ដោយ ប៉េងលីន
ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ស៊ុនស៊ីម៉ិចកូ ប្រកាសចេញប្រូម៉ូសិនសម្រាប់ឱកាសចូលឆ្នាំចិន ផ្តល់ជូនអាំងប៉ាវសំណាងឆ្នាំថ្មី ២០២៦

ដោយ ប៉េងលីន
Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

Air Cambodia បានបញ្ជាទិញយន្តហោះដឹកអ្នកដំណើរ Boeing 737 MAX ចំនួនដល់ទៅ 20 គ្រឿង

ដោយ ប៉េងលីន