ស្វែងរកពួកយើង:

Ford Everest Sport Special Edition ប្រើប៉ុងមួយ 2WD ត្រៀមបង្ហាញខ្លួននៅទីផ្សារប្រទេសថៃ

ដោយ

Koun Jab Luffy

06 មីនា 2025 08:30 ព្រឹក

អាន 2 នាទី

Article image
Ford Thailand ត្រៀមធ្វើការប្រកាសចេញរថយន្ត Ford Everest Sport ម៉ូដែល Special Edition។ ម៉ូដែល Special Edition ថ្មីនេះ ត្រូវបានក្រុមហ៊ុនផ្តោតទៅលើការប្រើប្រាស់ជាលក្ខណៈ Lifestyle ជាជាងការប្រើប្រាស់បែប off-road។
រថយន្ត SUV គ្រួសារដ៏ពេញនិយមរបស់ Ford មួយនេះ មានការរចនាបំពាក់នូវគ្រឿងលេងថ្មីមួយចំនួនខុសពីម៉ូដែលស្តង់ដារ ដូចជាការប្រើប្រាស់យ៉ាន់កង់បែបស្ព័រមានពណ៌ខ្មៅទំហំ 20-inch ជាប្រភេទ Gloss Black Alloy ជាមួយប្រអប់ហ្វ្រាំងពណ៌ក្រហម ហើយការរចនានេះ គឺមានលក្ខណៈស្រដៀងគ្នានឹងម៉ូដែល Ford Stormtrak ដែលចេញលក់នៅទីផ្សារដទៃទៀតដែរ។សម្រាប់ផ្នែកដំបូល Ford Everest Sport Special Edition វិញ គឺរចនាជាមួយនឹងពណ៌ខ្មៅពិសេសហៅថា Matte Finish។
Article image
បន្ថែមពីនេះនៅលើម៉ូដែល Everest Sport Special Edition ក៏មានបំពាក់បន្ថែមនៅប្រព័ន្ធមុខងារសុវត្ថិភាព Safety Features ដែលមានផលិតភាពប្រហាក់ប្រហែលគ្នាជាមួយនឹងម៉ូដែល High-Spec Titanium ផងដែរ។ សម្រាប់ប្រព័ន្ធជំនួយការបើកបរ Advanced driver assists ក៏មានភ្ជាប់មកនៅលើម៉ូដែល Ford Everest Sport Special Edition ដែលធ្វើឲ្យការបើកបរកាន់តែមានសុវត្ថិភាព និងទំនុកចិត្តខ្ពស់សម្រាប់អ្នកប្រើប្រាស់។ ប្រព័ន្ធ Advanced driver assists រួមមាននូវប្រព័ន្ធ មុខងារកំណត់ល្បឿនតាមរថយន្តខាងមុខ adaptive cruise, ប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ស្វ័យប្រវត្តិ autonomous emergency braking, និងមុខងាររក្សារថយន្តស្ថិតក្នុងគន្លងបើកបរ lane keep assist ជាដើម។ មុខងារទាំងនេះ គឺមិនមាននៅលើម៉ូដែល Everest Sport បច្ចុប្បន្ននោះទេ។
ដូចបានជំរាបពីខាងដើមអីចឹង Ford rest Sport Special Edition មិនផ្តោតទៅលើការបើកបរបែបផ្លូវ off-road នោះទេ ដូចនេះ រថយន្តម៉ូដែលពិសេសថ្មីនេះ គឺដំណើរការជាមួយប្រព័ន្ធប៉ុងមួយដែលភាសាបច្ចេកទេសហៅថា 2WD ឬ two-wheel-drive ដែលអូសទាញរថយន្តដោយម៉ាស៊ីនម៉ាស៊ូតប្រភេទ single-turbo 2.0-liter diesel ដែលផ្តល់ថាមពលទាញបង្វិលកង់ខាងក្រោយទាំងពីរ។
Article image
ម៉ាស៊ីនម៉ាស៊ូតនេះអាចផលិតកំលាំងបាន 168 សេះ និងកំលាំងរមូល 405Nm ភ្ជាប់ដំណើរការដោយប្រព័ន្ធប្រអប់លេខស្វ័យប្រវត្តិ 6 វគ្គ។ ទោះជាយ៉ាងណា Ford Thailand មិនទាន់ប្រាប់ពីតម្លៃ និងថ្ងៃចេញលក់ផ្លូវការណ៍សម្រាប់ម៉ូដែល Ford Everest Sport Edition នៅឡើយទេ ហើយក៏មិនទាន់ដឹងថា ម៉ូដែលនេះនឹងមានចេញលក់នៅទីផ្សារផ្សេងក្រៅពីទីផ្សារប្រទេសថៃ ឬអត់ទេ៕