no-alternative title
no-alternative title

ZEEKR X8 ថ្មី ឌីហ្សាញដូច Rolls-Royce មាន Performance ដូច Hypercar ប្រើសាំងលាយអគ្គិសនីទៀត!

នេះគឺជាឡាន SUV ប្រភេទកូនកាត់ថ្មី ZEEKR X8 ដែលទើបតែបានបង្ហាញខ្លួនជាផ្លូវការ សម្រាប់ទីផ្សារប្រទេសចិន។ ZEEKR X8 នឹងស្ថិតនៅចន្លោះរវាងម៉ូដែល 7X និង 9X ហើយផ្តល់ជម្រើសចំនួន 2 ប្រភេទគឺ កញ្ចប់អាគុយ ទំហំ 55.1 kWh និង 70 kWh ដំណើរការជាមួយម៉ូទ័រអគ្គិសនីចំនួន 3 និងម៉ាស៊ីនសាំង ចំណុះ 2.0L Turbo ទំហំ 4 ស៊ីឡាំង ដែលអាចបង្កើតកម្លាំងបានសរុបដល់ទៅ 1,381 HP ឯណោះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

បើនិយាយពីរូបរាងវិញ ឡាន ZEEKR X8 បានពាំនាំការឌីហ្សាញពី ម៉ូដែល 7X និង 9X ហើយក៏យកលំនាំប៉ាណាមុខធំក្រូមេ ស្រដៀង Rolls-Royce អមដោយការីហ្សាញកាងមុខបែបកាច និងចង្កៀងមុខរាងជាអក្សរ C ផងដែរ ខណៈស្តុបក្រោយ LED របស់វារចនាបែបស្លីមទ្រវែង លាតពេញផ្នែកខាងក្រោយ តែម្តង។

យ៉ាងណាមិញ ឡាន ZEEKR X8 ថ្មីនេះ មានកាប៊ីនខាងក្នុងប្រណីត និងទំនើបខ្លាំង ហើយបំពាក់សុទ្ធតែគ្រឿងបរិក្ខាប្រណីត ជាមួយនឹង Option ទំនើបៗ ជំនាន់ចុងក្រោយបង្អស់ ផងដែរ។ វាផ្តល់ទាំងជម្រើសកៅអីអង្គុយចំនួន 5 និង 6 អាស្រ័យទៅតាមតម្រូវការប្រើប្រាស់របស់អតិថិជន ហើយបំពាក់មកជាមួយ មុខងារជំនួយការបើកបរ ADAS ជាច្រើន ដែលជួយឲ្យការប្រើប្រាស់ប្រចាំថ្ងៃ កាន់តែមានសុវត្ថិភាពខ្ពស់ ទៀតផង។

ទោះបីជាយ៉ាងណាក៏ដោយ ក្រុមហ៊ុន ZEEKR នៅមិនទាន់បានបង្ហាញឲ្យដឹង នូវតម្លៃនៃម៉ូដែលថ្មី X8 នេះឡើយ ដូច្នេះយើងមានតែរង់ចាំមើលតទៅទៀតប៉ុណ្ណោះ៕

 

ព័ត៌មានពាណិជ្ជកម្ម