
ថ្មីៗនេះក្រុមហ៊ុន GAC បានធ្វើការបង្ហាញចេញកូនយន្តហោះដ៏ទំនើបស៊េរីថ្មីរបស់ខ្លួនម៉ូដែល Govy AirJet eVTOL (electric vertical take-off and landing aircraft) ដែលស្ថិតនៅក្រោមម៉ាកយីហោឡានហោះ Govy របស់ខ្លួន។ កូនយន្តហោះដំណើរការដោយថាមពលអគ្គិសនីស៊េរីថ្មីមួយនេះ ត្រូវបានផលិតឡើងដោយមានគោលដៅក្នុងការប្រើប្រាស់ជាមធ្យោបាយដឹកជញ្ចូន ឬ Robo-AirTaxi economy នៅក្នុងប្រទេសចិន។
GAC Govy ឬស្គាល់ថា Gaoyu នៅក្នុងប្រទេសចិន បានធ្វើការប្រកាសចេញផលិតផលដំបូងរបស់ខ្លួនដែលមានឈ្មោះថា Govy AirJet ដែលជាកូនយន្តហោះដឹកអ្នកដំណើរ និងក្រោយមកបានប្រកាសចេញផលិតទីពីរជាប្រភេទឡានហោះ ឬ Flying Car របស់ GAC បន្ទាប់ពី GOVE។ កូនយន្តហោះ Govy AirJet នឹងចាប់ផ្តើមធ្វើការសុំអាជ្ញាប័ណ្ណ សម្រាប់ការសាកល្បងហោះហើរ និងដំណើរខ្សែសង្វាកផលិតកម្ម ហើយនិងបើកទទួលការកក់ទុកមុននៅឆ្នាំ 2025 នេះបើយោងតាមព័ត៌មានផ្លូវការ។
នៅឆ្នាំ 2027 ក្រុមហ៊ុន GAC គ្រោងនឹងចាប់ផ្តើមផែនការប្រតិបត្តិការក្នុងការបង្ហាញឡានហោះហើរបានរបស់ខ្លួននៅក្នុងទីក្រុងពីរទៅបីនៅក្នុងតំបន់ Guangdong-Hong Kong-Macao Greater Bay Area។ សម្រាប់ឡានហោះ Govy AirCar ត្រូវបានផលិតឡើងសម្រាប់ការធ្វើដំណើរក្នុងចម្ងាយខ្លីក្នុងរង្វង់ 20 គីឡូម៉ែត្រ ខណៈពេលដែល Govy AirJet eVTOL នឹងផ្តល់សេវាកម្មសម្រាប់តម្រូវការធ្វើដំណើរក្នុងរយះចម្ងាយរវាង 200 គីឡូម៉ែត្រ។ សម្រាប់ការរចនារបស់ Govy AirJet eVTOL ត្រូវបានយកលំនាំតាមគំរូ GOVE ដែលមានរំលេចជាមួយពណ៌ស ឡាយជាមួយពណ៌ស្វាយ ឬពណ៌ខៀវ។ តួរខ្លួនរបស់ Govy AirJet eVTOL ប្រមាណ 90% ត្រូវបានផលិតឡើងពីសារធាតុកាបោន។
សម្រាប់ប្រព័ន្ធសុវត្ថិភាពជំនួយដល់ការហោះហើរវិញ យន្តហោះស៊េរីថ្មីនេះ បានដំឡើងមកជាមួយនូវប្រព័ន្ធដូចជា Intelligent sensing, decision, obstacle avoidance system, radar, camera perception system, compute unit, និង fusion navigation system ជាដើម។ Govy AirJet eVTOL បានកំពស់ 2.3 ម៉ែត្រ និងល្បឿនក្នុងការហោះហើរ 250km/h។ បន្ថែមពីនេះវាក៏មានដំឡើងមកជាមួយប្រព័ន្ធ 8-axis distributed propulsion system, 100 kW electric direct-eDrive duct-fan, និង triple redundant heterogeneous control system។
សម្រាប់ល្បឿនអតិបរិមាដែល Govy AirJet eVOTL អាចធ្វើបានគឺប្រមាណ 200km ព្រមទាំងគាំទ្រការសាកភ្លើងល្បឿនលឿនដែលចំនាយពេលសាកប្រមាណតែ 30 នាទីប៉ុណ្ណោះ។GAC មានគម្រោងក្នុងការប្រើប្រាស់កញ្ចប់ all-solid-state batteries សម្រាប់ Govy AirJet ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយឆ្ងាយដល់ទៅ 400km។ នៅផ្នែកខាងក្នុងមានរៀបចំកៅអីជា 1+1+ X Layout ដែលអាចអង្គុយបាន 3 ទៅ 4 នាក់។ ដោយកៅអីខាងមុខត្រូវបានរចនាឡើងបែបទូលាយផ្នែកខាងមុខ ខណៈកៅអីខាងក្រោយត្រូវបានរចនាជារាង X Flexible space។

ហើយនៅផ្នែកខាងមុខត្រង់កាប៊ីនត្រូវបានបំពាក់នូវបច្ចេកវិទ្យាបង្ហាញផ្លូវធំទ្រវែង។ បន្ថែមពីនេះវាក៏មាននៅ Adaptive Comfort Hub ស្ថិតនៅផ្នែកម្ខាងនៃកាប៊ីនដែលមានជាមួយនូវកន្លែងទម្រ armrests, ប្រព័ន្ធ speakers, កន្លែងដាក់កែវទឹក cupholders, ប្រព័ន្ធភ្លើង ambient lights, និងកន្លែងសាកភ្លើងទូរស័ព្ទឥតខ្សឬ mobile phone wireless charging ដូចទៅនឹងកាប៊ីននៃរថយន្តអីចឹងដែរ។ ចំពោះតម្លៃ និងលក្ខណៈសម្បត្តិលម្អិតផ្សេងៗទៀតរបស់ Govy AirJet eVTOL ក្រុមហ៊ុនមិនទាន់បង្ហាញឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕
