ស្វែងរកពួកយើង:

GAC បញ្ជាក់ពីគោលដៅរបស់ខ្លួនក្លាយជា Top 10 នៅលើទីផ្សារប្រទេសអូស្ត្រាលីត្រឹមឆ្នាំ 2028

ដោយ

Koun Jab Luffy

10 វិច្ឆិកា 2025 09:10 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្ត GAC ឬ Guangzhou Automobile Group បានកំណត់គោលដៅលក់ដ៏ខ្ពស់មួយសម្រាប់រយៈពេលពីរបីឆ្នាំដំបូងរបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី។ ដោយនៅចុងឆ្នាំ 2028 ក្រុមហ៊ុន GAC Australia បានដាក់គោលដៅក្នុងការក្លាយជាម៉ាកយីហោរថយន្តកំពូលទាំង 10 នៅក្នុងប្រទេសអូស្ត្រាលី ដោយបានកំនត់ការលក់ឲ្យបានយ៉ាងហោចណាស់ក៏ចំនួន 33,000 គ្រឿងនៅក្នុងមួយឆ្នាំ។ លោក Cheney Liang អនុប្រធានគ្រប់គ្រងទូទៅនៃ GAC Australia មានប្រសាសន៍លើកឡើង អំពីអ្វីដែលនៅពីក្រោយផែនការរបស់ GAC ក្នុងការធ្វើឲ្យខ្លួនឯងក្លាយជាម៉ាកយីហោដ៏សំខាន់មួយយ៉ាងឆាប់រហ័សនេះ។
លោក Cheney Liang បានមានប្រសាសន៍ថា «ដំបូងឡើយ យើងត្រូវខិតខំប្រឹងប្រែងលក់រថយន្តឲ្យបានចំនួន 1,000 គ្រឿងនៅឆ្នាំនេះ ប៉ុន្តែ នៅឆ្នាំ 2028 យើងមានមហិច្ឆតា ធ្វើយ៉ាងណាឲ្យស្ថិតក្នុងចំណោមក្រុមហ៊ុនកំពូលទាំង 10 ដែលមានការលក់ឲ្យបាន 33,000 គ្រឿងក្នុងមួយឆ្នាំ»។ លោក Liang បន្ថែមថា «ជាការពិតណាស់ យើងនឹងមិនសម្រេចបានគោលដៅនោះជាមួយនឹងរថយន្តតែបីម៉ូដែលប៉ុណ្ណោះទេ ប៉ុន្តែយើងបាននឹងកំពុងរៀបចំបញ្ចេញជាមួយនឹងម៉ូដែលថ្មីៗបន្ថែមទៀត ហើយនោះជាមូលហេតុដែលយើងនឹងពង្រីកម៉ាកយីហោរបស់យើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀតនេះ។ GACមានរថយន្តជាង 220 ម៉ូដែលនៅក្នុងផលប័ត្រផលិតផលដែលមានស្រាប់ ដែលក្រុមហ៊ុនអាចជ្រើសរើសសម្រាប់ផែនការក្នុងការបញ្ចេញម៉ូដែលថ្មីៗនាពេលអនាគតរបស់ក្រុមហ៊ុន»។
Article image
ជាការចាប់ផ្តើម  GAC បានត្រៀមនាំយករថយន្តបីម៉ូដែលដំបូងរបស់ខ្លួនចូលទៅក្នុងទីផ្សារអូស្ត្រាលី ដែលក្នុងមានម៉ូដែល GAC Aion V ជាប្រភេទរថយន្តអគ្គិសនី mid-side electric SUV, GAC M8 ប្រភេទរថយន្ត plug-in hybrid MPV និង GAC Emzoom ដែលជា Compact SUV ។ លោក Liang បានបញ្ជាក់ថា «នៅពេលដែលយើងជ្រើសរើសម៉ូដែលទាំងនោះ យើងបានធ្វើតេស្តពួកវារួចហើយនៅក្នុងប្រទេសអូស្ត្រាលី»។
GAC ជាក្រុមហ៊ុនផលិតរថយន្តដែលបានចាប់កំណើតឡើងក្នុងឆ្នាំ 1998 ដែលមានអាយុមិនទាន់បាន 30 ឆ្នាំនៅឡើយទេ។ ការចាប់ផ្តើមក្រុមហ៊ុនមួយឆ្នាំដំបូង GAC បានក្លាយជាដៃគូសហការជាមួយនឹងក្រុមហ៊ុនជប៉ុន Honda និងនៅឆ្នាំ 2024 បានចាប់ផ្តើមដាក់ទុនវិនិយោគរួមគ្នាជាមួយនឹងToyota។ បច្ចុប្បន្ន GAC មានរោងចក្រផលិត និងមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍ (R&D) ជាច្រើននៅក្រៅប្រទេស។ ហើយទីក្រុងមែលប៊នត្រូវបានគេរំពឹងថានឹងក្លាយជាមជ្ឈមណ្ឌលចែកចាយគ្រឿងបន្លាស់រថយន្ត GAC នៅតំបន់អូសេអានី។
Article image
លោក Liang បានបញ្ជាក់ថា GAC មានគោលដៅក្នុងការអភិវឌ្ឍបណ្តាញអ្នកចែកចាយឲ្យកាន់តែទូលំទូលាយ រហូតដល់ចំនួន 90 នៅចុងឆ្នាំ 2028។ “ក្នុងប្រទេសអូស្ត្រាលី GAC មានដៃគូចែកចាយចំនួន 12 ប្រកាសទទួលស្គាល់ជាផ្លូវការណ៍រួចហើយ ហើយក្រុមហ៊ុនក៏រំពឹងថានឹងបង្កើនចំនួនបន្ថែមទៀតឲ្យបានដល់ 20 ក្នុងពេលឆាប់ៗនេះ”។
សម្រាប់គោលដៅរបស់ GAC ក្នុងការលក់រថយន្តឲ្យចំនួន 33,000 គ្រឿងក្នុងមួយឆ្នាំ គឺមានន័យថា លុះត្រាតែទីផ្សារផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ព្រោះថាវានឹងមិនស្ថិតនៅក្នុងម៉ាកយីហោរថយន្តកំពូលទាំង 10 តាមបរិមាណនេះនោះទេ។ ដោយសារបច្ចុប្បន្នក្រុមហ៊ុន Isuzu គឺកំពុងស្ថិតនៅលំដាប់ទី 10 ក្នុងតារាង ដែលបានលក់រថយន្តចំនួនជាង 35,000 គ្រឿងរួចហើយជាមួយម៉ូដែលD-Max និង MU-X ហើយក៏វាមានរយះពេលជាងពីរខែទៀត ទើបរយះពេលនៃការលក់បានពេញមួយឆ្នាំផងដែរ៕
GAC បញ្ជាក់ពីគោលដៅរបស់ខ្លួនក្លាយជា Top 10 នៅលើទីផ្សារប្រទេសអូស្ត្រាលីត្រឹមឆ្នាំ 2028