ស្វែងរកពួកយើង:

GAC Hytec SSR បំបែកកំណត់ត្រាពិភពលោកជា Electric Supercar ដែលអាចបើក Drift ល្បឿនដល់ 213.5km/h

ដោយ

Koun Jab Luffy

07 វិច្ឆិកា 2025 03:07 រសៀល

អាន 2 នាទី

Article image
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន GAC Aion បានបង្ហោះនៅលើគណនីទំនាក់ទំនងសង្គមផ្លូវការណ៍របស់ខ្លួន ដោយបានបង្ហាញពីភាពអស្ចារ្យនៃរថយន្ត Super Car ម៉ូដែល Hyptec SSR ឬ Hytec SSR របស់ខ្លួន ដែលអាចបំបែកកំណត់ត្រាពិភពលោក Guinness World Record ជារថយន្ត Supercar EV ដែលអាចបើកល្បឿន Drift លឿនបំផុតជាមួយល្បឿនដល់ 213.5km/h។
ទាក់ទិនទៅនឹងនឹងស្ថិតិរថយន្តអគ្គិសនីដែលបើកបរបែប Drift លឿនបំផុត ឬ “Fastest Electric Vehicle Drift” ត្រូវបានក្រុមការងារ Guinness World Record បានកំណត់ទៅលើល្បឿន Drift លើសពី 207km/h ដោយស្ថិតនៅក្នុងកម្រិតមុំយ៉ាងតិច 30 ដឺក្រេ ជាមួយចម្ងាយអតិបរិមា 50 ម៉ែត្រ។ យ៉ាងណាមិញ សមត្ថភាពល្បឿន Drift របស់ GAC Aion Hyp#tec SSR គឺអាចធ្វើបានលើសពីល្បឿនដែលបានកំណត់ ដោយអាចធ្វើបានដល់ 213.5km/h។
ចំពោះអ្នកដែលបានធ្វើការសាកល្បង Drift ជាមួយ Hytec SSR គឺជាលោក Ye Zhicheng ដែលជាអ្នកជំនាញអាជីពក្នុងការបើកបររថយន្ត។ លោក Zhicheng បានសង្កត់ធ្ងន់ថា ការដែលអាចបំបែកកំណត់ត្រាក្នុងល្បឿន Drift សម្រាប់រថយន្តអគ្គិសនី Super car Hytec SSR នេះ គឺមិនពឹងតែទៅលើជំនាញតែមួយផ្នែកប៉ុណ្ណោះទេ ប៉ុន្តែ វាគ៏ត្រូវពឹងផ្អែកទៅលើប្រព័ន្ធគ្រប់គ្រងរបស់រថយន្ត “Vehicle Control System” ផងដែរ។
យោងទៅលើការបញ្ជាក់ពី GAC Aion ការធ្វើតេស្តសាកល្បងនេះត្រូវបានធ្វើការថតនៅក្នុងវគ្គពិសេស ហើយសម្រាប់វីដេអូផ្លូវការណ៍ គឺនឹងត្រូវបានធ្វើការចាក់ផ្សាយនៅក្នុងព្រឹត្តិការណ៍ កីឡាជាតិប្រទេសចិនលើកទី 15 ឬ “China’s 15th National Games” ដែលនឹងរៀបចំប្រារព្ធធ្វើឡើងនៅពេលខាងមុខនេះ។
ប្រធានក្រុមហ៊ុន GAC Group លោក Feng Xingya មានប្រសាសន៍ថា “ Hytec SSR គឺបង្ហាញពីជំហានដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មរថយន្តប្រណិតដំណើរការដោយថាមពលអគ្គិសនីរបស់ប្រទេសចិន ដែលវាត្រូវបានយកចិត្តទុកដាក់ក្រោមការត្រួតពិនិត្យយ៉ាងតឹងរឹងបំផុតពៅក្រុមការងារ “Guinness World Records”។
Article image
GAC Hytec SSR ដំណើរការដោយប្រព័ន្ធម៉ូទ័រអគ្គិសនីចំនួន 3 ដោយម៉ូទ័រផ្នែកខាងមុខជាប្រភេទ permanent magnet synchronous motor កម្លាំង 320kW ខណៈម៉ូទ័រខាងក្រោយទាំងពីរមានកម្លាំង 260kW និង 320kW ដែលសរុបអនុភាពកម្លាំងទាំង 3 ម៉ូទ័រ គឺដល់ 900kW ឬប្រហែល 1,207 សេះ ហើយអាចជាន់ស្ទុះពីកុងទ័រ 0 ទៅ 100km/h ចាយពេលប្រមាណ 1.9 វិនាទី និងអាចជាន់ល្បឿនលឿនកប់ដល់ 251km/h។ Hytec SSR មានជម្រើស 3 ម៉ូដែល គឺ Standard, Ultimate និង Track ហើយត្រូវបានចេញលក់នៅទីផ្សារប្រទេសចិនជាមួយតម្លៃប្រហែល $176,000/ $190,000 និង $231,000 តាមជម្រើសម៉ូដែលរៀងៗគ្នា៕
GAC Hytec SSR បំបែកកំណត់ត្រាពិភពលោកជា Electric Supercar ដែលអាចបើក Drift ល្បឿនដល់ 213.5km/h