ស្វែងរកពួកយើង:

GAC Trumpchi S7 ត្រៀមបង្ហាញវត្តមាននៅឆមាសទី 1 ឆ្នាំ 2025

ដោយ

Koun Jab Luffy

07 មករា 2025 11:29 ថ្ងៃត្រង់

អាន 3 នាទី

Article image
GAC Trumpchi បានធ្វើការបង្ហាញផ្នែករចនាបថខាងក្នុងរបស់រថយន្ត Mid-to-Large SUV ស៊េរីថ្មីម៉ូដែល Trumpchi S7។ រថយន្តស៊េរីថ្មីនេះត្រូវបានផលិតឡើងដោយប្រើប្រាស់នូវទម្រង់គ្រោងឆ្អឹង EV+ Platform  ដែលផ្តល់នូវជម្រើសចំនួនពីរម៉ូដែល គឺប្រភេទ Plug-in-hybrid (PHEV) និង Range-Extended Electric (EREV)។
តាមរូបភាពដែលបានបង្ហាញពីផ្នែករចនាបថខាងក្នុងរបស់ Trumpchi S7 គឺពិតជាប្រកបដោយប្រណិតភាព និងភាពទាន់សម័យជាមួយការរចនាតាបឡូខាងមុខបែប horizontal dashboard design បំពាក់នូវអេក្រង់កម្សាន្តទំហំធំនៅកណ្តាល និងដៃចង្កូតស្បែករចនាជាមួយកាំពីរដែលមានបង្កប់ជាមួយមុខងារបញ្ជាមុខងារសំខាន់មួយចំនួន Two-spoke-multifunction steering wheel។
Article image
ក្នុងរូបភាពដដែលក៏បានបង្ហាញពីការរចនាផ្នែកស្នូកកណ្តាលបែបប្រណិតភាពដោយមានភ្ជាប់ជាមួយកន្លែងសាកថ្មស្មាតហ្វូនឥតខ្សែចំនួនពីរកន្លែង ហើយក៏មាននូវមុខងារបាញ់បង្ហាញនៅលើកញ្ចក់ខាងមុខ Head-up Display (HUD) ក៏ដូចជា Speaker សំឡេងនៅកណ្តាល Dashboard ជាប្រភេទ retractable speaker ថែមទៀតផង។ ការរៀបចំតុបតែងផ្នែកកាប៊ីនរបស់ Trumpchi S7 គឺពិតជាសមស្របសម្រាប់ការប្រើប្រាស់លក្ខណៈគ្រួសារ ឬសម្រាប់អ្នកប្រកបរបរអាជីវកម្ម។
Article image
Trumpchi S7 ត្រូវបានរចនារូបរាងឡើងដោយប្រើប្រាស់ភាសានៃរចនាបថរថយន្តចុងក្រោយរបស់ GAC ដែលមានការរចនាផ្នែកខាងមុខជាមួយបណ្តុំអំពូលភ្លើងរចនាបែបប្រណិតទាក់ទាញដែលត្រូវបានគេហៅថា Skyline Light Strip ជាមួយបណ្តុំអំពូល LED ចំនួន 2,248 គ្រាប់ ដែលគាំទ្រនូវមុខងារ OTA Update សម្រាប់ការកំណត់ទៅលើមុខងារ Lighting Effects។ ផ្នែកខាងមុខរបស់ Trumpchi S7 មានការឌីស្សាញបិទជិតដែលធ្វើឲ្យរថយន្ត SUV មួយនេះមើលទៅកាន់តែមានភាពប្រណិតទាន់សម័យ។ នៅផ្នែកខាងក្រោយមានការរចនារំលេចដោយអំពូលបំភ្លឺ LED ពណ៌ក្រហមច្បាស់រាងជាអក្សរ U ឬ U-Shaped taillight ដោយបានបំផុសគំនិតចេញពី Mohe Aurora។
Article image
GAC Trumpchi S7 ត្រូវបានគេដឹងថាមានប្រវែងបណ្តោយ 4,900mm/ ទទឹង 1,950mm/ កម្ពស់ 1,780mm និងគម្លាតចន្លោះកង់មុខទៅកង់ក្រោយ 2,880mm។ Trumpchi S7 នឹងដំណើរការដោយប្រព័ន្ធ electric All-wheel-drive ដែលអាចនឹងមានសមត្ថភាពបើកបរបានរយះចម្ងាយដល់ 1,000km។ ចំនែកម៉ូដែល Trumpchi S7 PHEV ឬ Plug-in-Hybrid វិញ គឺនឹងមានបំពាក់នូវម៉ាស៊ីន 1.5T កំលាំង 118kW ជាមួយកញ្ចប់ថ្មអគ្គិសនីស៊េរី lithium iron phosphate batteries ដែលផ្គត់ផ្គង់ដោយក្រុមហ៊ុន Yinpai Battery និងZenergy។ លើសពីនេះ Trumpchi S7 ក៏នឹងមានភ្ជាប់មកជាមួយប្រព័ន្ធជំនួយការបើកបរដោយស្វ័យប្រវត្តិ L2++ autonomous driving system ដែលអភិវឌ្ឍន៍ដោយ GAC ផ្ទាល់ ដែលប្រព័ន្ធនេះ គឺដំណើរការដោយស្វ័យប្រវត្តិដោយមិនចាំបាច់ពឹងផ្អែកទៅលើផែនទីនាំផ្លូវនោះទេ។
Article image
L2++ autonomous driving system ដំណើរការដោយការពឹងផ្អែកទៅលើបច្ចេកវិទ្យាចាប់សញ្ញាកម្រិតខ្ពស់ LiDAR Sensor, ប្រព័ន្ធកាមេរ៉ាមុខ-ក្រោយរបស់រថយន្ត ក្នុងការបញ្ជូនទិន្នន័យទៅកាន់ប្រព័ន្ធមុខងារជំនួយការបើកបរកម្រិតខ្ពស់ advanced driver assistance features។ Trumpchi S7 មានកម្ពស់ពីផ្ទៃដីមកបាតរថយន្តប្រមាណ 200mm ហើយរថយន្តស៊េរីថ្មីនេះនឹងមានទំងន់ 2,030kg និង 2,260kg។ GAC Trumpchi S7 នឹងបង្ហាញវត្តមានផ្លូវការណ៍នៅឆមាសទីមួយក្នុងឆ្នាំ 2025 ខណៈតម្លៃមិនទាន់ត្រូវបានគេបង្ហើបឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕