ស្វែងរកពួកយើង:

GAC គ្រោងបោះទុន 205 លានដុល្លារជាមួយ Huawei ដើម្បីបង្កើតក្រុមហ៊ុនផលិតរថយន្តថ្មី

ដោយ

Koun Jab Luffy

14 មករា 2025 11:14 ថ្ងៃត្រង់

អាន 3 នាទី

Article image
ក្រុមហ៊ុនផលិតរថយន្ត GAC បានប្រកាសពីគម្រោងបង្កើតក្រុមហ៊ុនថ្មីមួយដើម្បីផលិតរថយន្តម៉ាកយីហោថ្មីដោយសហការជាមួយក្រុមហ៊ុនបច្ចេកវិទ្យា Huawei។ គម្រោងក្រុមហ៊ុនផលិតរថយន្តបុត្រសម្ព័ន្ធថ្មីនេះត្រូវបានគេស្គាល់ថា មានឈ្មោះកូដ "GH Project" ដែលនឹងត្រូវធ្វើការដើមទុនក្នុងការចុះបញ្ជីជាសាច់ប្រាក់ចំនួន 1.5 ពាន់លានយន់ ឬប្រហែល 204.6 លានដុល្លារអាមេរិក។ ម៉ូដែលដំបូងនៃម៉ាកយីហោក្រុមហ៊ុនវិនិយោគរួមគ្នា GAC-Huawei គឺជារថយន្តអគ្គិសនីថ្មី ឬហៅថា “New Energy Vehicle” ដែលអាចនឹងមានតម្លៃតម្លៃចាប់ពីខ្ទង់ 300,000 យាន់ ឬប្រហែលខ្ទង់ 40,920 ដុល្លារអាមេរិក។
នៅក្នុងខែវិច្ឆិកា ឆ្នាំ 2024, GAC និង Huawei បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការដើម្បីបង្កើតម៉ាកយីហោរថយន្តថ្មីមួយ។ GAC បានហៅទម្រង់នៃកិច្ចសហប្រតិបត្តិការនេះថាជា " Huawei Intelligence + GAC Manufacturing" ។ គ្រាដើមឡើយមានពាក្យចចាមអារ៉ាមថា ម៉ាកយីហោរថយន្តថ្មីនេះ នឹងក្លាយជាផ្នែកមួយនៃរចនាសម្ព័ន្ធប្រព័ន្ធជំនួយការបើកបរឆ្លាតវៃ Huawei-backed Harmony Intelligent Mobility Alliance ហៅថា HIMA ដែលធ្វើការរួមគ្នាជាមួយនឹងរថយន្តម៉ាក Aito, Luxeed, Stelato និង Maextro។ ទោះជាយ៉ាងណាក៏ដោយ GAC បានគូសបញ្ជាក់ថា គំរូនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ គឺមានភាពខុសគ្នាពីគំរូនៃប្រព័ន្ធ HIMA។
Article image
កាលពីថ្ងៃទី 10 ខែមករា ក្រុមហ៊ុន GAC បានចេញសេចក្តីថ្លែងការមួយដោយបញ្ជាក់ថា ខ្លួនគ្រោងនឹងចាប់ផ្តើមគម្រោងក្នុងការបង្កើតរថយន្តម៉ាកយីហោថ្មីដែលមានឈ្មោះថា “GH Project”។ ហើយសម្រាប់ការផលិតផលរថយន្តម៉ាកថ្មី គឺនឹងឈរលើស្ថាបត្យកម្មថ្មីទាំងស្រុងតែម្តង។ GAC និង Huawei នឹងធ្វើការរួមគ្នាលើការអភិវឌ្ឍន៍ផលិតផលរថយន្ត ការរចនា យុទ្ធសាស្ត្រទីផ្សារ និងផ្នែកសេវាកម្មអេកូឡូស៊ី។ល។
Article image
បើយោងតាមការប្រកាសរបស់ GAC បានឲ្យដឹងថា គម្រោង “GH Project” នឹងត្រូវចំណាយដើមទុនក្នុងការចុះបញ្ជីចំនួន 1.5 ពាន់លានយាន់ ឬប្រហែល 204.6 លានដុល្លារអាមេរិក។ រថយន្តដំបូងដែលស្ថិតនៅក្រោមគម្រោង “GH Project” នឹងក្លាយជារថយន្តថាមពលថ្មី ឬ New Energy Vehicle ដែលមានតម្លៃប្រហែល 300,000 យាន់ ឬប្រហែល 40,920 ដុល្លារអាមេរិក។ ហើយរថយន្ត NEWs នឹងប្រើប្រាស់ប្រព័ន្ធជំនួយការបើកបរ និងព័ត៌មានកម្សាន្តចុងក្រោយបង្អស់របស់ Huawei។
Article image
“GH Project” គឺជាកិច្ចសហការលើកទីពីររវាង GAC និង Huawei។ នៅឆ្នាំ 2021, GAC គ្រោងនឹងចាប់ផ្តើមបង្កើតក្រុមហ៊ុនម៉ាកយីហោរថយន្តថ្មីលំដាប់ខ្ពស់ (High-End Brand) ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន។ គម្រោង “GH Project” គឺជាម៉ាករថយន្តថ្មីទីបួនរបស់ GAC បន្ទាប់ពី Trumpchi, Aion និង Hyptec។ ទោះជាយ៉ាងណាក៏ដោយ GAC Group ក៏មានភាគហ៊ុននៅក្នុងម៉ាករថយន្ត Hycan ដែលជាអតីតនៃការបណ្តាក់ទុនរួមគ្នារវាង GAC និង Nio ផងដែរ។ បច្ចុប្បន្ន GAC-Aion បានកាន់កាប់ 20.54% នៃ Hycan, GAC Group គ្រប់គ្រង 4.46% និង Zhujianf Investment Management កាន់កាប់ 68.56% នៃភាគហ៊ុន៕
GAC គ្រោងបោះទុន 205 លានដុល្លារជាមួយ Huawei ដើម្បីបង្កើតក្រុមហ៊ុនផលិតរថយន្តថ្មី