ស្វែងរកពួកយើង:

GAC បញ្ចេញកូនយន្តហោះថ្មីរបស់ខ្លួន ដំណើរការដោយថាមពលអគ្គិសនី អាចហោះបាន 200 គីឡូម៉ែត្រ

ដោយ

Koun Jab Luffy

19 ធ្នូ 2024 11:33 ថ្ងៃត្រង់

អាន 3 នាទី

Article image
ថ្មីៗនេះក្រុមហ៊ុន GAC បានធ្វើការបង្ហាញចេញកូនយន្តហោះដ៏ទំនើបស៊េរីថ្មីរបស់ខ្លួនម៉ូដែល Govy AirJet eVTOL (electric vertical take-off and landing aircraft) ដែលស្ថិតនៅក្រោមម៉ាកយីហោឡានហោះ Govy របស់ខ្លួន។ កូនយន្តហោះដំណើរការដោយថាមពលអគ្គិសនីស៊េរីថ្មីមួយនេះ ត្រូវបានផលិតឡើងដោយមានគោលដៅក្នុងការប្រើប្រាស់ជាមធ្យោបាយដឹកជញ្ចូន ឬ Robo-AirTaxi economy នៅក្នុងប្រទេសចិន។
GAC Govy ឬស្គាល់ថា Gaoyu នៅក្នុងប្រទេសចិន បានធ្វើការប្រកាសចេញផលិតផលដំបូងរបស់ខ្លួនដែលមានឈ្មោះថា Govy AirJet ដែលជាកូនយន្តហោះដឹកអ្នកដំណើរ និងក្រោយមកបានប្រកាសចេញផលិតទីពីរជាប្រភេទឡានហោះ ឬ Flying Car របស់ GAC បន្ទាប់ពី GOVE។ កូនយន្តហោះ Govy AirJet នឹងចាប់ផ្តើមធ្វើការសុំអាជ្ញាប័ណ្ណ សម្រាប់ការសាកល្បងហោះហើរ និងដំណើរខ្សែសង្វាកផលិតកម្ម ហើយនិងបើកទទួលការកក់ទុកមុននៅឆ្នាំ 2025 នេះបើយោងតាមព័ត៌មានផ្លូវការ។
នៅឆ្នាំ 2027 ក្រុមហ៊ុន GAC គ្រោងនឹងចាប់ផ្តើមផែនការប្រតិបត្តិការក្នុងការបង្ហាញឡានហោះហើរបានរបស់ខ្លួននៅក្នុងទីក្រុងពីរទៅបីនៅក្នុងតំបន់ Guangdong-Hong Kong-Macao Greater Bay Area។ សម្រាប់ឡានហោះ Govy AirCar ត្រូវបានផលិតឡើងសម្រាប់ការធ្វើដំណើរក្នុងចម្ងាយខ្លីក្នុងរង្វង់ 20 គីឡូម៉ែត្រ ខណៈពេលដែល Govy AirJet eVTOL នឹងផ្តល់សេវាកម្មសម្រាប់តម្រូវការធ្វើដំណើរក្នុងរយះចម្ងាយរវាង 200 គីឡូម៉ែត្រ។ សម្រាប់ការរចនារបស់ Govy AirJet eVTOL ត្រូវបានយកលំនាំតាមគំរូ GOVE ដែលមានរំលេចជាមួយពណ៌ស ឡាយជាមួយពណ៌ស្វាយ ឬពណ៌ខៀវ។ តួរខ្លួនរបស់ Govy AirJet eVTOL ប្រមាណ 90% ត្រូវបានផលិតឡើងពីសារធាតុកាបោន។
សម្រាប់ប្រព័ន្ធសុវត្ថិភាពជំនួយដល់ការហោះហើរវិញ យន្តហោះស៊េរីថ្មីនេះ បានដំឡើងមកជាមួយនូវប្រព័ន្ធដូចជា Intelligent sensing, decision, obstacle avoidance system,  radar, camera perception system, compute unit, និង fusion navigation system ជាដើម។ Govy AirJet eVTOL បានកំពស់ 2.3 ម៉ែត្រ និងល្បឿនក្នុងការហោះហើរ 250km/h។ បន្ថែមពីនេះវាក៏មានដំឡើងមកជាមួយប្រព័ន្ធ 8-axis distributed propulsion system, 100 kW electric direct-eDrive duct-fan, និង triple redundant heterogeneous control system។
សម្រាប់ល្បឿនអតិបរិមាដែល Govy AirJet eVOTL អាចធ្វើបានគឺប្រមាណ 200km ព្រមទាំងគាំទ្រការសាកភ្លើងល្បឿនលឿនដែលចំនាយពេលសាកប្រមាណតែ 30 នាទីប៉ុណ្ណោះ។GAC មានគម្រោងក្នុងការប្រើប្រាស់កញ្ចប់ all-solid-state batteries សម្រាប់ Govy AirJet ដែលសាកភ្លើងពេញម្តងអាចបើកបានចម្ងាយឆ្ងាយដល់ទៅ 400km។ នៅផ្នែកខាងក្នុងមានរៀបចំកៅអីជា 1+1+ X Layout ដែលអាចអង្គុយបាន 3 ទៅ 4 នាក់។ ដោយកៅអីខាងមុខត្រូវបានរចនាឡើងបែបទូលាយផ្នែកខាងមុខ ខណៈកៅអីខាងក្រោយត្រូវបានរចនាជារាង X Flexible space។
Article image
ហើយនៅផ្នែកខាងមុខត្រង់កាប៊ីនត្រូវបានបំពាក់នូវបច្ចេកវិទ្យាបង្ហាញផ្លូវធំទ្រវែង។  បន្ថែមពីនេះវាក៏មាននៅ Adaptive Comfort Hub ស្ថិតនៅផ្នែកម្ខាងនៃកាប៊ីនដែលមានជាមួយនូវកន្លែងទម្រ armrests, ប្រព័ន្ធ speakers, កន្លែងដាក់កែវទឹក cupholders, ប្រព័ន្ធភ្លើង ambient lights, និងកន្លែងសាកភ្លើងទូរស័ព្ទឥតខ្សឬ mobile phone wireless charging ដូចទៅនឹងកាប៊ីននៃរថយន្តអីចឹងដែរ។ ចំពោះតម្លៃ និងលក្ខណៈសម្បត្តិលម្អិតផ្សេងៗទៀតរបស់ Govy AirJet eVTOL ក្រុមហ៊ុនមិនទាន់បង្ហាញឲ្យដឹងនៅឡើយទេក្នុងពេលនេះ៕
GAC បញ្ចេញកូនយន្តហោះថ្មីរបស់ខ្លួន ដំណើរការដោយថាមពលអគ្គិសនី អាចហោះបាន 200 គីឡូម៉ែត្រ