ស្វែងរកពួកយើង:

GAC បើកទទួលការបញ្ជាទិញមុនឡានហោះដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ Hong Kong Auto Show 2025

ដោយ

Koun Jab Luffy

13 មិថុនា 2025 02:55 រសៀល

អាន 3 នាទី

Article image
សម្ព័ន្ធក្រុមហ៊ុនផលិតរថយន្ត GAC Group នាមបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ 2025 Hong Kong International Auto and Supply Chain Expo ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហុងកុង។ នៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ GAC បានធ្វើការដាក់តាំងបង្ហាញជាសកលផ្លូវការណ៍ និងបើកទទួលការបញ្ជាទិញជាមុនសម្រាប់ឡានហោះដំបូងរបស់ខ្លួនដែលមានឈ្មោះថា Govy AirCab ដែលជាសញ្ញាបង្ហាញពីការចូលខ្លួនរបស់ GAC ទៅក្នុងយុគសម័យនៃការធ្វើដំណើរតាមរយះមធ្យោបាយតាមផ្លូវអាកាស "Air-ground integrated" ។
GAC Govy AirCab អាចរកបានសម្រាប់ការបញ្ជាទិញជាមុនជាមួយនឹងតម្លៃអតិបរមា 1.69 លានយាន់ ឬខ្ទង់ប្រហែល $233,000។ Govy AirCab មានបំពាក់នូវកៅអីពីរ ប្រើប្រាស់នូវប្រព័ន្ធ rotor និងទ្វារបើកត្រដាងទៅលើដូចស្លាបសត្វ ដែលជាការឌីស្សាញបែបពេលអនាគត។ សម្រាប់លក្ខណៈពិសេសរបស់ Govy AirCab Flying Car គឺការបំពាក់កញ្ចប់ថ្មប្រភេទ cylindrical batteries ដែលគាំទ្រនូវបច្ចេកវិទ្យាសាកភ្លើងល្បឿនលឿនបំផុតដែលសាកមួយពេញម្តងចាយពេលត្រឹមតែ 25 នាទី និងសាកពី 50% ទៅ 100% ចាយពេលប្រមាណ 15 នាទី។ មានភ្ជាប់នូវប្រព័ន្ធសេវា 5G Network សម្រាប់មុខងារតភ្ជាប់ដូចជា intelligent assistant, fragrance selection, temperature control, និង music switching ជាដើម។
Article image
ទៅលើប្រព័ន្ធសុវត្ថិភាពវិញ Govy AirCab Flying Car មានបំពាក់នូវប្រព័ន្ធ redundant flight control និងមុខងារ navigation system, continuous system monitoring, រួមនឹង cloud-based self-inspection។ តួររបស់ឡានហោះនេះត្រូវបានស្រោបដោយសារធាតុសរសៃកាបូនប្រមាណជា 90% ដែលផ្តល់នូវភាពធន់រឹងមាំង និងកាត់បន្ថយទំងន់បានប្រមាណជា 30% ផងដែរ។ ឡានហោះនេះ គាំទ្រនូវប្រព័ន្ធជំនួយសុវត្ថិភាពក្នុងការបើកកម្រិត L4 intelligent driving system ជាមួយប្រព័ន្ធឆ្លាតវៃលើសពី 500TOPS ជាមួយការកំណត់ឧបសគ្គបាននៅរយះចម្ងាយអតិបរិមា 300 ម៉ែត្រ។ ផ្នែកកាប៊ីនត្រូវបានរចនាឡើងយ៉ាងពិសេសផ្តល់នូវភាពងាយស្រួលប្រើប្រាស់ ភាពទំនើប និងមានផាសុខភាព។
GAC Govy AirCab អាចហោះហើរបានចម្ងាយ 30 គីឡូម៉ែត្រនៅពេលសាកភ្លើងមួយពេញម្តង។ បច្ចុប្បន្ន ឡានហោះហើរបានថ្មីនេះ កំពុងស្ថិតក្រោមការបញ្ជាក់អំពីភាពស័ក្តិសមក្នុងការហោះហើរ “airworthiness certification”។ GAC Group គ្រោងនឹងពន្លឿនការច្បាស់សម្រាប់ការបើកបរនៃឡានហោះហើរបានដំបូងរបស់ខ្លួននៅត្រឹមចុងឆ្នាំ 2025 ជាមួយការផលិតទ្រង់ទ្រាយធំ និងការចេញលក់ផ្លូវការណ៍សម្រាប់ Govy AirCab នៅចុងឆ្នាំ 2026។
GAC Group ត្រូវបានគេមើលឃើញថា ជាអ្នកដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សាររថយន្តហោះហើរបានដែលកំពុងមានរីកចម្រើនជាបន្តបន្ទាប់។ សម្រាប់ឡានហោះហើរបានរបស់ GAC នឹងក្លាយជាដៃគូប្រកួតប្រជែងដោយផ្ទាល់ជាមួយនឹងឡានហោះរបស់ Xpeng ម៉ូដែល AeroHT ឬ "Land Aircraft Carrier" មានតម្លៃប្រហែល 2.07 លានយាន់ ឬប្រហែល $288,000 ដែល Land Aircraft Carrier របស់ Xpeng ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមផលិត និងចែកចាយទ្រង់ទ្រាយធំនៅឆ្នាំ 2026។
Article image
ជាមួយគ្នានេះក្រុមហ៊ុនផលិតរថយន្ត Geely និង Changan ក៏បានត្រៀមខ្លួនរួចរាល់ក្នុងចូលរួមនៅក្នុងវិស័យរថយន្តហោះហើរបានផងដែរ។ នៅឯពិព័រណ៌រថយន្ត និងសង្វាក់ផ្គត់ផ្គង់អន្តរជាតិហុងកុងឆ្នាំ 2025 នាយកប្រតិបត្តិក្រុមហ៊ុន Deepal Automobile ដែលជាបុត្រសម្ព័ន្ធរបស់ Changan លោក Deng Chenghao បាននិយាយថា Changan Automobile នឹងបញ្ចប់ការហោះហើរសាកល្បងរថយន្តរបស់ខ្លួននៅចុងឆ្នាំ 2025 នេះ៕
GAC បើកទទួលការបញ្ជាទិញមុនឡានហោះដំបូងរបស់ខ្លួនក្នុងព្រឹត្តិការណ៍ Hong Kong Auto Show 2025