
យោងតាមសេចក្តីរាយការណ៌ថ្មីនៅថ្ងៃនេះ បាននិយាយថា Galaxy A15 ដែលជាជំនាន់ថ្មីរបស់ Galaxy A14 គឺនៅតែបន្តធ្វើបានល្អសម្រាប់ការដាក់លក់បៅលើទីផ្សារ ហើយនិងក្លាយជាស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ដែលលក់ដាច់ខ្លាំងជាងគេបំផុតនៅត្រីមាសទី 2 ឆ្នាំ 2024 កន្លងទៅនេះថែមទៀតផង។ ស្មាតហ្វូនទាំង 4G និង 5G នៃម៉ូដែលនេះ គឺបានឈរនៅលើកំពូលតារាងនៃការលក់ស្មាតហ្វូនដែលលក់ដាច់ជាងគេដូចគ្នាអ
បើតាមរបាយការណ៌របស់ក្រុមហ៊ុនសិក្សស្រាវជ្រាវទីផ្សារ Counterpoint Research ក៏បានបង្ហាញដូចគ្នាដែរថា Galaxy A15 5G គឺជាស្មាតហ្វូនរបស់ Samsung ដែលលក់ដាច់ខ្លាំងជាងគេបំផុតនៅត្រីមាសទី 2 ឆ្នាំ 2024 កន្លងទៅនេះ។ នៅលើតារាងនេះបង្ហាញថា Galaxy A15 5G ឈរនៅលើលេខរៀងទី 4 និង Galaxy A15 4G ឈរនៅលេខរៀងទី 5។ ក្រឡេកមកមើលម៉ូដែល Galaxy A55 វិញ គឺឈរនៅលើលេខ 7 ខណៈដែល Galaxy S24 Ultra និង Galaxy A06 ឈរនៅលើលេខរៀងទី 9 និង ទី 10។

ប្រៀបធៀបជាមួយនិងស្មាតហ្វូនជំនាន់មុន Galaxy A14 4G ដែលជាស្មាតហ្វូនរបស់ Samsung ដែលលក់ដាច់ខ្លាំងជាងគេបំផុតនៅត្រីមាសទី 2 ឆ្នាំ 2023 នោះគឺមានការបញ្ជាក់ខុសគ្នាថា Galaxy A14 5G ឈរនៅលើលេខ 5 និង Galaxy A54 ឈរលើលេខ 6 ហើយនិង Galaxy A14 5G ឈរលេខទី 7។ សម្រាប់ស្មាតហ្វូន Galaxy S23 Ultra គឺបានឈរនៅលើលេខ 8, Galaxy A04e ឈរនៅលើលេខ 9 ខណៈដែល Galaxy A34 គឺបានឈរនៅលើលេខ 10 នៃតារាងស្មាតហ្វូនរបស់ Samsung ដែលលក់ដាច់ខ្លាំងជាងគេ។

សម្រាប់ម៉ូដែលប្រណិតវិញ iPhone 15 បានក្លាយជាម៉ូដែលលក់ដាច់ខ្លាំងជាងគេបំផុតនៅលើពិភពលោក។ ចំពោះម៉ូដែលឈរនៅលេខ 2 គឺម៉ូដែល iPhone 15 Pro Max ខណៈដែលម៉ូដែល iPhone 15 Pro ឈរនៅលើលេខ 3។ iPhone 14 ឈរនៅលើលេខ 6។
