
បន្ទាប់ពីការបែកធ្លាយមួយកាលពីសប្តាហ៍មុននេះដែលមានការទម្លាយអំពីលក្ខណៈសម្បត្តិ និងមខុងារជាច្រើនរបស់ស្មាតហ្វូន Galaxy A16 5G និង Galaxy A16 4G រូចមក នៅពេលនេះ ក្រុមហ៊ុន Samsung បានប្រកាសជាផ្លូវការណ៌នូវត្តមានរបស់ស្មាតហ្វូន Galaxy A16 5G នេះ ហើយថែមទាំងមានការបញ្ជាក់ពីតម្លៃផ្លូវការណ៌ផងដែរ។ ស្មាតហ្វូនលំដាប់ថវិកានេះគឺមានអេក្រង់ AMOLED display ខ្ពស់ជាងជាងមុន ហើយនិងមានថាមពលថ្មធំជាងមុន រួមនិងការទ្រទ្រង់នូវកម្មវិធី Software បានរយៈពេលវែងជាងមុនថែមទៀតផង។
ស្មាតហ្វូន Galaxy A16 5G នេះមានការ Upgrade ច្រើនប្រៀបធៀបជាមួយនិង Galaxy A15 5G ។ ស្មាតហ្វូនលំដាប់ថវិកាចុងក្រោយបំផុតរបស់ Samsung មួយនេះ គឺមានអេក្រង់ទំហំ 6.7-អ៊ីង AMOLED display បង្ហាញចេញជាមួយនិងកម្រិតភាពច្បាស់ FHD resolution គាំទ្រជាមួយនឹងកម្រិត 90Hz refresh rate ហើយនិងមានកម្រិតពន្លឺ 800nits។ ស្មាតហ្វូននេះមានថាមពលថ្មទំហំ 5,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 25W wired fast charging ផងដែរ។


ខុសប្លែកពីស្មាតហ្វូន Galaxy A15 5G នៅលើស្មាតហ្វូន Galaxy A16 5G នេះ មានការប្រើប្រាស់នូវបន្ទះឈីប Exynos 1330 SoC។ បន្ទះឈីបនេះ ដំណើរការជាមួយនឹងរ៉េមទំហំ 4GB និងម៉េមូរីទំហំ 128GB។ អ្នកប្រើប្រាស់អាចបន្ថែមនូវម៉េមូរីបានដល់ទៅ 1.5TB ទៀតតាមរយៈ microSD។ អ្វីដែលអស្ចារ្យបំផុតនោះ ស្មាតហ្វូន Galaxy A series នេះអាចអាប់ដេត Android OS ដល់ទៅ 6 ជំនាន់។
បើនិយាយអំពីកាមេរ៉ា ស្មាតហ្វូន Galaxy A16 5G នេះមានកាមេរ៉ាគោលទំហំ 50MP និងគ្រាប់ទីពីរទំហំ 5MP ជាកាមេរ៉ា Ultrawide ហើយនិងគ្រាប់ទីបីមានទំហំ 2MP ជាឡែនថត macro។ ចំពោះសិនស័រកាមេរ៉ាខាងមុខសម្រាប់ការខលវីដេអូ គឺមានទំហំ 13MP។ សម្រាប់មុខងារជាច្រើនទៀត មានដូចជាប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀង, Bluetooth 5.3 និង IP54 សម្រាប់ការពារការជ្រាបទឹក និងធូលីថែមទៀត។ ស្មាតហ្វូន Samsung Galaxy A16 5G នេះមាន 3 ពណ៌គឺ Midnight Blue, Turquoise និងប្រផេះ។ ស្មាតហ្វូននេះ មានតម្លៃ 249 យូរ៉ូ ហើយការលក់នឹងចាប់ផ្តើមនៅក្នុងប្រទេសបារាំងឆាប់ៗនេះ៕
