ស្វែងរកពួកយើង:

Galaxy A35 5G និង Galaxy A55 5G បន្តចុះបញ្ជីនៅលើស្ថាប័ន TKDN ឥណ្ឌូនេស៊ី និង NRRA របស់កូរ៉េខាងត្បូង

ដោយ

Koun Jab Luffy

02 កុម្ភៈ 2024 11:47 ថ្ងៃត្រង់

អាន 2 នាទី

Article image
មកដល់ថ្ងៃនេះ ស្មាតហ្វូនថ្នាក់កណ្តាលស៊េរីថ្មីរបស់ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា បានបន្តចុះបញ្ជីនៅលើ ស្ថាប័នជាច្រើនជារៀងរាល់ថ្ងៃ។ ជាក់ស្តែងថ្មីៗនេះ ស្មាតហ្វូននេះបានចុះបញ្ជីនៅលើ Bluetooth SIG និង BIS របស់ប្រទេសឥណ្ឌារួចរាល់ហើយ។ យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះបានអោយដឹងថា ស្មាតហ្វូននេះបានបន្តចុះបញ្ជីនៅលើ ស្ថាប័ន TKDN របស់ប្រទេសឥណ្ឌូនេស៊ីថែមទៀតហើយ។ ជាមួយគ្នានេះ Galaxy A35 5G ក៏បានឆ្លងកាត់ការចុះបញ្ជីនៅលើ NRRA របស់កូរ៉េដូចគ្នា។ ប៉ុន្តែនៅលើបញ្ជីនេះមិនមានការបញ្ជាក់ព័ត៌មានអ្វីពីស្មាតហ្វូននេះនៅឡើយទេ។
នៅលើបញ្ជី TKDN ឥណ្ឌូនេស៊ី និង NRRA របស់កូរ៉េខាងត្បូង បានបញ្ជាក់ថា ស្មាតហ្វូននេះ នឹងបង្ហាញវត្តមាននៅលើទីផ្សារ របស់ខ្លួន។ បើតាមការទម្លាយនៅលើវិបសាយកន្លងមកបានអោយដឹងថា ស្មាតហ្វូន Galaxy A35 5G និង Galaxy A55 5G នឹងមានសមត្ថភាពខ្ពស់សម្រាប់ការប្រកួតប្រជែងនៅលើទីផ្សារ ហើយក៏នឹងសម្ពោធដាក់លក់នៅលើទីផ្សារសកលនាពេល ឆាប់ៗនេះថែមទៀផង។
Article image
សូមជំរាបថា កាលពីពេលមុននេះ មានរបាយការណ៌មួយចំនួនបានបញ្ជាក់ថា Galaxy A35 5G អាចនឹងមានការប្រើប្រាស់នូវ ឆ្នាំងសាក ដែលមានកម្លាំង 25W wired fast charging និងមានលេខកូដ EP-TA800 adapter។ ជាមួយគ្នានេះសម្រាប់ការ តេស្តសមត្ថភាពនៅលើ GeekBench ក៏បានបញ្ជាក់ដែរថា ស្មាតហ្វូននេះមានពិន្ទុ 697 ទៅលើការតេស្ត single-core និងពិន្ទុ 2,332 ទៅលើការតេស្ត multi-core។ ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Exynos 1380 SoC និងមានរ៉េមទំហំ 6GB ហើយក៏មានការរំពឹងថា ស្មាតហ្វូននេះរត់នៅលើ Android 14 OS ផ្អែកជាមួយនិង ស្បែកមុខកម្មវិធី One UI ថែមទៀតផង។ ស្មាតហ្វូននេះត្រូវគេព្យាករណ៌ថា នឹងមានអេក្រង់ទំហំ 6.6-អ៊ីង AMOLED display កម្រិត Full HD+ កាមេរ៉ាមុខទំហំ 32-megapixel និងមានល្បឿនអេក្រង់ 120Hz refresh rate។ ចំពោះកាមេរ៉ាក្រោយទំហំ 50-megapixel។
Article image
ក្រឡេកមក Galaxy A55 5G វិញ ក៏នឹងមានការប្រើប្រាស់ឆ្នាំងសាក 25W wired fast charging ដូចគ្នានេះផងដែរ នេះបើតាមការបញ្ជាក់នៅលើស្ថាប័ន TUV Rheinland និង 3C certification។ ស្មាតហ្វូននេះ ទំនងជាមានអេក្រង់ទំហំ 6.5-អ៊ីង កម្រិត Full HD+ OLED display គាំទ្រនូវល្បឿន 120Hz refresh rate។ ស្មាតហ្វូននេះអាចនឹងមានការបំពាក់នូវ ក្រាហ្វិកកាត AMD GPU និងបន្ទះឈីប Exynos 1480 SoC ហើយនិងអាចមាថ្មទំហំ 5,000mAh។ សម្រាប់កាមេរ៉ាក្រោយ គឺមានទំហំ 50-megapixel និងទំហំ 12-megapixel ultra-wide-angle ហើយនិងទំហំ 5-megapixel macro camera។ ចំពោះកាមេរ៉ាមុខ គឺមានទំហំ 32MP។ ស្មាតហ្វូននេះអាចនឹងមានវត្តមានជាផ្លូវការនៅចន្លោះខែមេសា និងមិថុណា 2024 ខាងមុខ។