ស្វែងរកពួកយើង:

Galaxy A36 បង្ហាញខ្លួនជាមួយ Galaxy AI កាន់តែអស្ចារ្យ ហើយនិងបច្ចេកវិទ្យាសាកថ្មលឿន 45W ទៀតផង

ដោយ

Koun Jab Luffy

05 មីនា 2025 10:09 ព្រឹក

អាន 2 នាទី

Article image
ទន្ទឹមនឹងការបង្ហាញវត្តមានរបស់ស្មាតហ្វូន Galaxy A56 នេះ ក្រុមហ៊ុន Samsung ក៏បានប្រកាសជាផ្លូវការទៅលើស្មាតហ្វូន Galaxy A36 សម្រាប់ទីផ្សារសកលដូចគ្នា។ ស្មាតហ្វូនថ្នាក់កណ្តាលថ្មីនេះ មានការ upgrade ទៅលើការឌីស្សាញ កាមេរ៉ា និងកម្លាំងម៉ាស៊ីនដូចទៅនឹងស្មាតហ្វូន A56 ហើយវានឹងក្លាយជាស្មាតហ្វូនដំបូងបំផុតនៅក្នុងស្មាតហ្វូន A-series ដែលបំពាក់នូវបច្ចេកវិទ្យា Awesome Intelligence (AI) ថែមទៀតផង។
ស្មាតហ្វូន Samsung Galaxy A36 ថ្មីនេះ មានអេក្រង់ទំហំ 6.7-អ៊ីង មានកម្រិតពន្លឺដល់ទៅ 1,200nits គាំទ្រដោយកញ្ចក់ ប្រភេទ Super AMOLED panel ដែលបំពាក់ជាមួយនឹងកម្រិតភាពច្បាស់ Full HD+ resolution និងមានល្បឿន 120Hz refresh rate និងកញ្ចក់ការពារ Corning Gorilla Glass Victus+។ ស្មាតហ្វូននេះមានទម្ងន់ត្រឹមតែ 195g និងកម្រាស់ 7.4mm និងបំពាក់នូវ IP67 សម្រាប់ការពារទឹក និងធូលីថែមទៀត។
ស្មាតហ្វូន A36 ប្រើប្រាស់នូវបន្ទះឈីប Snapdragon 6 Gen 3 របស់ក្រុមហ៊ុន Qualcomm ដែលប្រើប្រាស់នូវដំណើរការ 4nm របស់ក្រុមហ៊ុន Samsung។ ស្មាតហ្វូននេះដំណើរការនូវ  One UI 7 នៅលើ  Android 15 ហើយវាក៏អាចអាប់ដេត OS ដល់ទៅ 6 ឆ្នាំដល់ទៅ 2031 ថែមទៀតផង។
បន្ថែមពីនេះទៀតនោះ នៅលើស្មាតហ្វូននេះ មានការប្រើប្រាស់នូវមុខងារ Awesome AI ដែលភ្ជាប់ជាមួយនឹង Circle to Search, Object Eraser និង AI-generated custom filters ។ សម្រាប់អ្នកដែលមិនបានដឹងនោះ Awesome AI គឺជាមុខងារAI របស់ក្រុមហ៊ុន Samsung ដែលមានវត្តមាននៅលើស្មាតហ្វូនថ្នាក់កណ្តាលនេះ។ ស្មាតហ្វូនថ្មីនេះមានកាមេរ៉ាគោលទំហំ 50MP, 8MP ultrawide និង 5MP macro lens ហើយនឹងមានកាមេរ៉ាខាងមុខទំហំ 12MP។
Article image
ស្មាតហ្វូននេះប្រើប្រាស់នូវថាមពលថ្មទំហំ 5,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 45W fast charging ។ ស្មាតហ្វូននេះមានមុខងារជាច្រើនដូចជា 5G, Wi-Fi 6E, Bluetooth 5.3, NFC និង  USB-C ហើយវាទ្រទ្រង់នូវ Dual-SIM និង eSIM ថែមទៀត។ សម្រាប់តម្លៃស្មាតហ្វូននៅលើទីផ្សារសហរដ្ឋអាមេរិក គឺទំហំ 128GB មានតម្លៃ $399 និងនៅទីផ្សារអ៊ឺរ៉ុប សម្រាប់ទំហំ128GB មានតម្លៃ €379 ខណៈដែលទំហំ 256GB មានតម្លៃ €449។ ចំពោះទីផ្សារចក្រភពអង់គ្លេសវិញ សម្រាប់ទំហំ 256GB មានតម្លៃ £399។