ស្វែងរកពួកយើង:

Galaxy A37 បង្ហាញខ្លួននៅលើបញ្ជី Geekbench ជាមួយនឹងការបង្ហញនូវលក្ខណៈសម្បត្តិជាច្រើន

ដោយ

Koun Jab Luffy

28 វិច្ឆិកា 2025 07:50 ព្រឹក

អាន 2 នាទី

Article image
កាលពីខែមីនាកន្លងទៅនេះ ក្រុមហ៊ុន Samsung ទើបតែប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនលំដាប់ថវិកាស៊េរីថ្មី Galaxy A36 នៅលើទីផ្សារជាច្រើននៅទូទាំងពិភពលោក។ នៅពេលនេះមានសេចក្តីរាយការណ៌ថ្មី បាននិយាយថា ក្រុមហ៊ុននេះ កំពុងតែធ្វើការនៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy A37 ថែមទៀតហើយ ដោយថ្មីនេះ មានការលេចញនូវ Firmware របស់ស្មាតហ្វូនថ្មីនេះបានបង្ហាញខ្លួននៅលើ Servers របស់ក្រុមហ៊ុន Samsung ទៀតផង។
ខណៈនៅលើ Firmware នេះ នៅមិនទាន់ទម្លាយព័ត៌មាននៃមុខងារជាច្រើនរបស់ស្មាតហ្វូនជំនាន់ថ្មី Galaxy A37 នៅឡើយនោះ នៅពេលនេះ មានការបង្ហើបពីបន្ទះឈីបរបស់ស្មាតហ្វូននេះហើយ។ បើមើលនៅលើ benchmark database ថ្មីៗនេះ បានទម្លាយថា ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A37 នេះ មានលេខម៉ូដែល SM-A376B ដែលប្រើប្រាស់នូវបន្ទះឈីប  Exynos 1480។
Article image
នៅក្នុងការតេស្តនៅលើ Geekbench នេះ ថែមទំាងបង្ហាញថា ស្មាតហ្វូនថ្មីនេះ គឺមានដំណើរការនៅលើ ប្រព័ន្ធ Android 16 និងមានរ៉េមទំហំ 6GB ប៉ុន្តែក៏មានជម្រើសច្រើនបន្ថែមទៀតសម្រាប់អតិថិជនក្នុងការជ្រើសរើសផងដែរ។
Article image
បើមើលទៅលើកម្លាំងម៉ាស៊ីននៅលើស្មាតហ្វូនជំនាន់ថ្មីនេះ ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy A37 នេះ គឺមានពិន្ទុ 1,158 នៅក្នុងការតេស្ត single-core និងពិន្ទុ 3,401 នៅក្នុងការតេស្ត multi-core នេះបើតាមការបង្ហាញនៅលើ Geekbench។ បើមើលទៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy A36 វិញ គឺមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 6 Gen 3 SoC ជាមួយនឹងពិន្ទុ  1,007 និង  2,917 នៅក្នុងការតេស្ត single-core និង multi-core នៅលើ Geekbench។ សម្រាប់លក្ខណៈសម្បត្តិជាច្រើនទៀតរបស់ស្មាតហ្វូន Samsung Galaxy A37 នៅមិនទាន់ដឹងនៅឡើយទេ៕