ស្វែងរកពួកយើង:

Galaxy A54 5G ស្មាតហ្វូនថ្នាក់កណ្តាលថ្មីរបស់ Samsung បានបង្ហាញខ្លួននៅលើបញ្ជី Bluetooth SIG ហើយ

ដោយ

Koun Jab Luffy

23 ធ្នូ 2022 08:56 ព្រឹក

អាន 2 នាទី

Article image
Samsung ត្រូវបានពាក្យចចាមអារ៉ាមជាច្រើន បាននិយាយថា បានធ្វើការនៅលើស្មាតហ្វូនថ្នាក់កណ្តាល ជំនាន់ថ្មីម៉ូដែល Galaxy A54 5G អស់រយៈពេលជាយូរមកហើយ។ នៅពេលនេះស្មាតហ្វូននេះចាប់ផ្តើម មានវត្តមាននៅលើបញ្ជីមួយចំនួយហើយថែមទាំងមានការបញ្ជាក់នូវលក្ខណៈសម្បត្តិទូទៅផងដែរ។ ស្មាត ហ្វូននេះ នឹងមានការបំពាក់នូវបន្ទះឈីប Exynos 1380 SoC និងមានថ្ម 5100mAh ហើយនិងមាន កាមេរ៉ាគោល 50MP រួមជាមួយបច្ចេកវិទ្យាថ្មីៗមួយចំនួនទៀត។
Article image
នៅថ្ងៃនេះ ស្មាតហ្វូននេះ ត្រូវបានគេប្រទះឃើញថា បានចុះនៅលើបញ្ជី Bluetooth SIG website ហើយ និងមានការបង្ហាញថា Samsung Galaxy A54 5G មានលេខម៉ូដែល SM-A546V និងមានការ បញ្ជាក់ថា មានការប្រើប្រាស់នូវបច្ចេកវិទ្យាប៊្លូធូស Bluetooth v5.3 ហើយនឹងអាចប្រកាសចេញនាពេលឆាប់ៗនេះ ថែមទៀតផង។ ស្របពេលជាមួយគ្មានេះ ក៏មានព័ត៌មានថា ក្រុមហ៊ុន Samsung នឹងមិនបញ្ចេញនូវម៉ូ ដែល Galaxy A7x series ទៀតនោះទេនៅឆ្នាំក្រោយនេះ។
ដូច្នេះសម្រាប់វត្តមាន Galaxy A54 គឺនឹងក្លាយជាម៉ូដែល Premium ជាងគេនៅក្នុងត្រកូល A-series នេះហើយអស្មាតហ្វូននេះ ក៏អាចនឹងធ្វើអោយអ្នកប្រើប្រាស់កាន់តែចាប់អារម្មណ៍ជាក់ជាមិនខាន។ សូមជំរាបថា Galaxy A54 ក៏ត្រូវបានគេឃើញថា បានចុះបញ្ជីនៅលើ Geekbench កាលពីពេលថ្មីៗនេះ ដែរ។ ស្មាតហ្វូននេះ នឹងប្រើឈីប Octa-core ដែលមានលេខ “S5E8835” នឹងមានការបំពាក់នូវឈីប 4 គ្រាប់រត់បាន 2.40GHz និងគ្រាប់ទៀតរត់បាន 2.0GHz ហើយនៅលើឈីបនេះក៏មានការគាំទ្រេដោយ ក្រាហ្វិក Mali G68 GPU ផងដែរ។
Article image
គួរបញ្ជាក់ផងដែរថា កន្លងមក មានការទម្លាយថា ស្មាតហ្វូននេះ នឹងកាមេរ៉ា 3 គ្រាប់ ដោយកាមេរ៉ា មានទំហំ 50MP។ ស្មាតហ្វូននេះមានថ្មទំហំ 5100mAh គាំទ្រកម្លាំងសាក 25W charging និងមាន អេក្រង់ទំហំ 6.4-អ៊ីង Full HD+ AMOLED ល្បឿន 120Hz refresh rate។ សម្រាប់ប្រព័ន្ធប្រតិបត្តិការ គឺរត់នៅលើ Android 13 OS ផ្អែកជាមួយនិង One UI 5.0។