ស្វែងរកពួកយើង:

Galaxy A56 5G បង្ហាញខ្លួននៅលើវិញ្ញាបនបត្រ 3C ជាមួយនិងបច្ចេកវិទ្យាសាក 45W Charging

ដោយ

Koun Jab Luffy

20 វិច្ឆិកា 2024 08:46 ព្រឹក

អាន 2 នាទី

Article image
ស្មាតហ្វូនស៊េរីថ្មី Galaxy A56 5G របស់ក្រុមហ៊ុន Samsung បានបង្ហាញខ្លួននៅលើបញ្ជីនៃវេបសាយវិញ្ញាបនបត្រ 3C របស់ប្រទេស ចិន ដែលបង្ហាញនូវសមត្ថភាពនៃការសាកថ្មរបស់ស្មាតហ្វូននេះ។ក្នុងនាមជាស្មាតហ្វូនជំនាន់ថ្មីរបស់ស្មាតហ្វូន Galaxy A55 5G នោះ ស្មាតហ្វូន  A56 5G នេះ នឹងមានការ upgrade ដ៏សំខាន់ដូចជាការសាកថ្មលឿនជាងមុន សមត្ថភាពខ្លាំងក្លាជាងមុន និងការពង្រឹងទៅលើកាមេរ៉ាថែមទៀតដែលធ្វើអោយស្មាតហ្វូនថ្នាក់កណ្តាលរបស់ក្រុមហ៊ុន Samsung នេះកាន់តែអស្ចារ្យក្នុងការប្រើប្រាស់។
នៅក្នុងបញ្ជី 3C នេះ បានបន្តទម្លាយថា ស្មាតហ្វូន  Galaxy A56 5G ( លេខម៉ូឌែល SM-A5660) នឹងទ្រទ្រង់ទៅលើបច្ចេកវិទ្យា 45W chargingដែលមានការបង្កើនពីបច្ចេកវិទ្យាសាក 25W charging នៅលើស្មាតហ្វូនជំនាន់មុនរបស់វា។ ការពង្រឹងទៅលើស្មាតហ្វូន Galaxy A56 ដែលផ្តោតទៅលើបច្ចេកវិទ្យាសាកថ្មលឿននេះគឺស្ទើរតែដូចទៅនឹងបច្ចេកវិទ្យាសាកថ្មលឿននៅលើស្មាតហ្វូន Galaxy S24 Ultra ។
Article image
បន្ថែមពីបច្ចេកវិទ្យាសាកថ្មលឿនជាងមុននេះ នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy A56 5G នេះ ក៏នឹងមានការតម្លើងមកជាមួយនូវបន្ទះឈីប Exynos 1580 ផងដែរ។ សូមជំរាបថា របាយការណ៍ជាច្រើនមុននេះ បានបញ្ជាក់ថា បន្ទះឈីបនេះ នឹងមានសមត្ថភាពខ្លាំងក្លាដូចទៅនឹងម៉ូឌែល e Snapdragon 888 ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S21 Ultra ផងដែរ។ កាលពីខែមុននេះ ស្មាតហ្វូន A series ថ្មីរបស់ក្រុមហ៊ុននេះ ក៏បានបង្ហាញខ្លួននៅលើ Geekbench ជាមួយនឹងពិន្ទុចំនួន 1341 និង 3836 សម្រាប់ single-core និង multi-core ដែលមានការពង្រឹងច្រើនជាងបន្ទះឈីប  Exynos 1480 chipset ដែលមាននៅលើស្មាតហ្វូន Galaxy A55។
Article image
សម្រាប់កាមេរ៉ាវិញនោះ កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូននេះ មិនផ្លាស់ប្តូរពីម៉ូឌែល A55 នោះទេគឺមានការបំពាក់នូវសិនស័រកាមេរ៉ាគោលទំហំ 50MP គ្រាប់ទីពីរមានទំហំ 12MP ហើយនិងគ្រាប់ទីបីមានទំហំ 5MP។ សម្រាប់ស្មាតហ្វូនថ្មីនេះ នឹងមានកាមេរ៉ាខាងមុខទំហំ 12MP។ ស្មាតហ្វូន Galaxy A56 5G នេះ នឹងបង្ហាញខ្លួននៅក្នុងពេលណាមួយនៅក្នុងឆ្នាំ 2025 ខាងមុខនេះ។ ស្មាតហ្វូន Galaxy A55 បង្ហាញខ្លួននៅក្នុងខែមីនាឆ្នាំ 2024 នេះ នៅក្នុងតម្លៃ  Rs 39,999 សម្រាប់ម៉ូដែល ស្តង់ដារ៕
Galaxy A56 5G បង្ហាញខ្លួននៅលើវិញ្ញាបនបត្រ 3C ជាមួយនិងបច្ចេកវិទ្យាសាក 45W Charging