
ដូចអ្វីដែលបានរំពឹងទុក ក្រុមហ៊ុន Samsung ទើបតែប្រកាសជាផ្លូវការនូវស្មាតហ្វូន Galaxy A56 ជាមួយនឹងការឌីស្សាញរូបរាងថ្មី បច្ចេកវិទ្យាសាកថ្មល្បឿនលឿន 45W charging ហើយនិងបន្ទះឈីប Exynos 1580។ អ្វីដែលកាន់តែពិសេសនោះ ស្មាតហ្វូននេះ ក៏មានការដាក់អោយប្រើប្រាស់នូវ AI ថ្មីនោះគឺ Awesome Intelligence។ ក្រុមហ៊ុន Samsung ទើបតែជម្រុញទៅលើមុខងារ AI ដែលមាននៅលើស្មាតហ្វូន Flagship ជាច្រើនដូចជានៅលើ Galaxy S25 Ultra ជាមួយនឹងបច្ចេកវិទ្យាGalaxy AI ហើយពេលនេះ ស្មាតហ្វូន A56 ក៏មានបច្ចេកវិទ្យានេះផងដែរ។
តាមការបញ្ជាក់របស់ក្រុមហ៊ុន Samsung បានអោយដឹងថា បច្ចេកវិទ្យា Awesome Intelligence នេះ គឺមានការប្រើប្រាស់ផ្តាច់មុខនៅលើស្មាតហ្វូន Galaxy A56 5G ប៉ុន្តែមិនមែនជា Galaxy AI ដែលមានផ្តាច់មុខនៅលើស្មាតហ្វូនប្រណិតៗជាច្រើនរបស់ខ្លួននោះទេ។ ស្មាតហ្វូនជំនាន់ថ្មី Galaxy A56 នេះ មានមុខងារជាច្រើនដូចជា Circle to Search, Best Face, Object Eraser និង Filters ជាដើម។ សម្រាប់មុខងារ Awesome Intelligence ទាំងនេះ គឺមាននៅលើ One UI 7 នៅលើប្រព័ន្ធប្រតិបត្តិការ Android 15 ហើយវាក៏អាចអាប់ដេតទៅលើ Android បានដល់ទៅ 6 ឆ្នាំថែមទៀតផង។

ស្មាតហ្វូន Galaxy A56 នេះ មានការប្រើប្រាស់នូវបន្ទះឈីប Exynos 1580 ជាមួយនឹងរ៉េមទំហំ 8GB និង 12GB ហើយនិងមានអង្គចងចាំទំហំ 256GB ។ ក្រុមហ៊ុន Samsung បាននិយាយថា ស្មាតហ្វូននេះ ក៏មានប្រើប្រាស់នូវ vapor chamber សម្រាប់គ្រប់គ្រងកំដៅបានយ៉ាងប្រសើរជាងមុនផងដែរ។ ស្មាតហ្វូននេះ មានអេក្រង់ទំហំ 6.7-អ៊ីង Super AMOLED display គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ FHD+ resolution និង 120Hz refresh rate។ អេក្រង់នេះមានកម្រិតពន្លឺ 1,200 nits HBM brightness និង 1,900 nits peak brightness និងកញ្ចក់ការពារ Gorilla Glass Victus+ ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះប្រើប្រាស់នូវកញ្ចក់ Victus+ និងគែមធ្វើពីលោហធាតុ។

ស្មាតហ្វូន Galaxy A56 នេះមានកាមេរ៉ា 3 គ្រាប់ខាងគោលទំហំ 50MP f/1.8, 12MP f/2.2 ultra-wide និង 5MP f/2.4 macro។ ស្មាតហ្វូននេះ មានកាមេរ៉ាខាងមុខទំហំ 12MP f/2.2 selfie។ ស្មាតហ្វូននេះ មានថាមពលថ្មទំហំ 5,000mAh ជាមួយនឹងបច្ចេកវិទ្យាសាកថ្មល្បឿនលឿនកម្លាំង 45W fast charging ដែលអាចសាកថ្មពី 0 ទៅ 100% នៅក្នុងពេល 1 ម៉ោង និង 8 នាទី ប៉ុណ្ណោះ។ ស្មាតហ្វូន Galaxy A56 នេះមាន 4 ពណ៌ គឺ Awesome Pink, Awesome Olive, Awesome Graphite និង Awesome Light Gray។ Galaxy A56 ដាក់លក់នៅអាមេរិកតម្លៃ $499 សម្រាប់ទំហំ 128GB និងនៅអ៊ឺរ៉ុប តម្លៃ €479 ទៅលើទំហំ 128GB និង 256GB តម្លៃ €529។ សម្រាប់តម្លៃនៅចក្រភពអង់គ្លេសវិញ £499 ទៅលើទំហំ 256GB។
