
កាលពីខែមុននេះ ក្រុមហ៊ុន Samsung ទើបតែបង្ហាញនូវស្មាតហ្វូន Galaxy S25 series របស់ខ្លួន។ នៅក្នុងខែនេះ ក្រុមហ៊ុននេះត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូនលំដាប់ថវិកាចំនួន 2 ម៉ូឌែលទៀតនោះគឺ Galaxy F06និង A06 ។ ខណៈពេលដែលក្រុមហ៊ុននេះទើបតែបង្ហាញនូវស្មាតហ្វូន Galaxy A55 និង A35 នៅក្នុងខែមីនានេះ ក្រុមហ៊ុនរបស់កូរ៉េខាងត្បូងនេះក៏ត្រៀមខ្លួនក្នុងការប្រកាសបង្ហាញនូវស្មាតហ្វូន A56 និង A36 នៅក្នុងខែមីនាខាងមុខនេះផងដែរ។
មុនព្រឹត្តិការណ៍នៃការសម្ភោធន៍ទៅលើស្មាតហ្វូននេះ អ្នកទម្លាយ Evan Blass ក៏បានចែករំលែករូបភាព 360 ដឺក្រេរបស់ស្មាតហ្វូន Galaxy A56 ដែលមានការបង្ហាញនូវការឌីស្សាញ និងពណ៌របស់វាផងដែរ។ រូបភាព 360 ដឺក្រេរបស់ស្មាតហ្វូន Galaxy A56 នេះគឺមាន 4 ពណ៌សម្រាប់ជ្រើសរើសដូចជាពណ៌ប្រផេះ ផ្កាឈូក ខ្មៅ និងបៃតង។ រូបភាព CAD Renders របស់ស្មាតហ្វូននេះត្រូវទម្លាយនៅក្នុងខែវិច្ឆិកាឆ្នាំ 2024 ដែលមានការទម្លាយការឌីស្សាញថ្មីទៅលើស្មាតហ្វូននេះទៅលើកាមេរ៉ារបស់វា។

សម្រាប់កាមេរ៉ាខាងក្រោយរបស់ស្មាតហ្វូន Galaxy A56 នេះគឺមានកាមេរ៉ា ៣ គ្រាប់ជាមួយនឹងភ្លើង LED Flash ។ ស្មាតហ្វូននេះនៅតែបន្តប្រើប្រាស់នូវ “Key Island” ដែលបានប្រកាសដាក់នៅលើស្មាតហ្វូនជំនាន់មុននេះកាលពីឆ្នាំមុន ខណៈពេលដែលគែមខាងស្តាំរបស់ស្មាតហ្វូននេះគឺមានប៊ូតុង Power និង Volume Rockers ។ ផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺធ្វើពីកញ្ចក់។

ស្មាតហ្វូន Galaxy A56 នេះនឹងមានគែមអាលុយមីញ៉ូម និងកញ្ចក់នៅខាងក្រោយ។ សម្រាប់ផ្នែកខាងមុខនោះ វាមានអេក្រង់ punch-hole AMOLED panel ជាមួយនឹងគែម bezels ស្តើង។ ស្មាតហ្វូន Galaxy A56 នេះនឹងមានអេក្រង់ទំហំ 6.7-inch Dynamic AMOLED panel ជាមួយនឹងFHD+ resolution, 120Hz refresh rate និងប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ថែមទៀត។ ស្មាតហ្វូននេះនឹងមានបន្ទះឈីប Exynos 1580, 12GB និងម៉េមូរីទំហំ 256GB ។ ស្មាតហ្វូននេះនឹងមានថាមពលថ្មទំហំ 5,000mAh និងបច្ចេកវិទ្យាសាកថ្មលឿន 45W fast charging ។
ស្មាតហ្វូន Galaxy A56 នឹងមានកាមេរ៉ាខាងមុខទំហំ 12-Megapixel និងកាមេរ៉ាខាងក្រោយ 3 គ្រាប់ដែលមានទំហំ 50-megapixel (OIS) primary sensor, 12-megapixel ultra-wide lens និង 5-megapixel macro lens ។ ស្មាតហ្វូននេះនឹងដំណើរការនូវ One UI 7 និងAndroid 15 ៕
