ស្វែងរកពួកយើង:

Galaxy M55 5G បង្ហាញខ្លួនជាមួយនិងកាមេរ៉ាមុខក្រោយទំហំ 50MP ហើយនិងមានអាវការពារទឹក IP67

ដោយ

Koun Jab Luffy

28 មីនា 2024 12:29 ថ្ងៃត្រង់

អាន 2 នាទី

Article image
នៅថ្ងៃនេះ ក្រុមហ៊ុន Samsung បានប្រកាសចេញនូវស្មាតហ្វូនថ្នាក់កណ្តាលជំនាន់ថ្មីមួយទៀតម៉ូដែល Galaxy M55 5G នៅលើទីផ្សារប្រេស៊ីល។ ស្មាតហ្វូននេះ ត្រូវបានគេរាយការណ៌កាលពីពេលមុននេះថា នឹងការឌីស្សាញរូបរាងដូចគ្នាជាមួយ និងស្មាតហ្វូន Galaxy A55 អញ្ចឹងដែរ ដោយគ្រាន់តែបង្ហាញវត្តមាននៅលើទីផ្សារផ្សេងៗគ្នាប៉ុណ្ណោះ។ ជាមួយនិងការ សម្ពោធជាផ្លូវការនៅថ្ងៃនេះ ការឌីស្សាញរូបរាងរបស់ Galaxy M55 គឺពិតជាដូចគ្នាជាមួយនិង Galaxy A55 ពិតមែន ប៉ុន្តែអ្វីដែលខុសគ្នា គឺទៅលើលក្ខណៈសម្បត្តិទូទៅដែលមាននៅលើស្មាតហ្វូននេះ។
Galaxy M55 5G មានអេក្រង់ទំហំ 6.7-អ៊ីង AMOLED Plus ឌីស្សាញជាមួយរន្ធ Punch-Hole។ អេក្រង់ស្មាតហ្វូននេះ មាន សមត្ថភាពបង្ហាញចេញបានកម្រិត Full HD+ resolution ល្បឿន 120Hz refresh rate ហើយនិងមានកម្រិតពន្លឺ peak brightness 1,000 nits រួមជាមួយនិងការទ្រទ្រង់នូវប្រព័ន្ធស្កែនម្រាមដៃលើអេក្រង់ថែមទៀតផង។ ស្មាតហ្វូននេះ ដំណើរ ការនៅលើប្រព័ន្ធប្រតិបត្តិការ Android 14 ផ្អែកលើស្បែកមុខកម្មវិធ One UI 6.1។
Article image
Galaxy M55 បំពាក់នូវបន្ទះឈីប Snapdragon 7 Gen 1 និងមានថាមពលថ្មទំហំ 5,000mAh គាំទ្រនូវកម្លាំងសាក 25W fast charging។ នៅលើស្មាតហ្វូននេះមានរ៉េមទំហំ 8GB និងមានអង្គចងចាំទំហំ 256GB។ សម្រាប់ការតភ្ជាប់វិញ នៅលើស្មាតហ្វូននេះ មានការបំពាក់នូវ Wi-Fi 6, Bluetooth 5.2, NFC និងរន្ធ USB-C។
Article image
ស្មាតហ្វូន Galaxy M55 គឺមានការតម្លើងមកជាមួយនូវកាមេរ៉ាមុខទំហំ 50-Megapixel សម្រាប់ការថត Selfies និង Video calls។ ចំពោះផ្នែកខាងក្រោយវិញ គឺមានកាមេរ៉ាគោលគាំទ្រមុខ OIS ទំហំ 50-Megapixel និងគ្រាប់ទីពីរមានទំហំ 8-Megapixel ដែលជាសិនស័រ ultra-wide shots និងគ្រាប់ទីបីមានទំហំ 2-Megapixel Macro។ នៅលើស្មាតហ្វូនជំនាន់ ថ្មីនេះ បំពាក់នូវឧបាល័រភ្លោះ។ សម្រាប់ការឌីស្សាញរូបរាងវិញ នៅលើស្មាតហ្វូននេះ មានការផលិតចេញពី Polycarbonate និងមានអាវក្រោះការពារទឹក និងធូលី កម្រិត IP67 rating ថែមទៀតផង។ ស្មាតហ្វូន M55 មានកម្រ៉ាស់ 7.8mm និងមានទម្ងន់ 180 grams។
Article image
Samsung Galaxy M55 5G នេះ ដាក់លក់នៅលើទីផ្សារប្រទេសប្រេស៊ីល តម្លៃ BZR 2,699 ដែលប្រហាក់ប្រហែល $540 និងមានជម្រើស 2 ពណ៌ រួមមានដូចជា Light Green និង Dark Blue។
Article image