
ឆាប់ៗនេះ ក្រុមហ៊ុន Samsung នឹងមានការប្រកាសចេញនូវស្មាតហ្វូនថ្នាក់កណ្តាលរបស់ខ្លួន ដែលមានសមត្ថភាពខ្ពស់ដូចស្មាតហ្វូនថ្នាក់ប្រណិត Galaxy S-Series អញ្ចឹងដែរ។ Galaxy M55 គឺជាម៉ូដែលមួយ ដែលត្រូវបានក្រុមហ៊ុន Samsung ឌីស្សាញចេញដោយបំផុសគំនិតពីម៉ូដែល Galaxy A55 ប៉ុន្តែស្មាតហ្វូនជំនាន់ថ្មីនេះ មានសមត្ថភាពខ្ពស់ជាង Galaxy A55។ យោងតាមការបែកធ្លាកកន្លងមក ក៏បានចែកចាយនូវព័ត៌មានមួយចំនួនរបស់ស្មាតហ្វូននេះផងដែរ។
យោងតាមរបាយការណ៌ដែលចេញដោយ MSPowerUser បានបញ្ជាក់ថា ស្មាតហ្វូន Galaxy M55 មានអេក្រង់ទំហំ 6.7-អ៊ីងដែលជាកញ្ចក់ Super AMOLED+ screen បង្ហាញញចេញបានកម្រិត Full HD+ និងមានល្បឿនអេក្រង់ 120Hz refresh rate។ របាយការណ៌ខាងលើនេះបន្តថា អេក្រង់នេះ គឺអាចទ្រទ្រង់បានជាមួយនិងពន្លឺ peak brightness ខ្ពស់ដល់ទៅ 1,000 nits នៅក្នុងកម្រិត High Brightness Mode (HBM) ហើយនិងមានការគាំទ្រនូវប្រព័ន្ធស្កែនម្រាមដៃលើអេក្រង់ថែមទៀតផង។
ស្មាតហ្វូនថ្នាក់កណ្តាលថ្មីនេះ គឺមានកាមេរ៉ាគោលទំហំ 50MP និងមានការគាំទ្រនូវមុខងារ OIS និងគ្រាប់ទីពីរមានទំហំ 8MP ultrawide camera ហើយនិងគ្រាប់ទីបីមានទំហំ 2MP macro។ សម្រាប់កាមេរ៉ាមុខរបស់ស្មាតហ្វូននេះ គឺមានទំហំ 50MP selfie។ ទំហំនេះ ត្រូវបានគេចាត់ទុកថា គឺជាទំហំធំបំផុតមិនធ្លាប់មានប្រើប្រាស់នៅលើស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung ពីមុនមកនោះទេ។ របាយការណ៌ខាងលើនេះ បានបញ្ជាក់បន្ថែមថា កាមេរ៉ាស្មាតហ្វូននេះ គឺដំណើរការជាមួយនិង Dual Recording, Nightography ហើយនិងអាចថតវីដេអូបានកម្រិត 4K videos ជាមួយនិងមុខងារ VDIS (EIS for videos) ផងដែរ។
Galaxy M55 បំពាក់នូវបន្ទះឈីប Snapdragon 7 Gen រ៉េមទំហំ 12GB និងមានអង្គចងចាំទំហំ 256GB ហើយអាចថែមមេម៉ូរីក្រៅ microSD card បាន។ ស្មាតហ្វូននេះរត់នៅលើ Android 14 (One UI 6.x) និងអាចអាប់ដែតបាន 5 ឆ្នាំទៅលើ Android OS។ ជាមួយគ្នានេះនៅលើស្មាតហ្វូននេះ ក៏មានការតម្លើងមកជាមួយនូវ Dolby Atmos, Wi-Fi 6, Bluetooth 5.2, NFC និងរន្ធ USB Type-C ទៀតផង។ ស្មាតហ្វូននេះ មានពណ៌ Mint/Light Green និង Navy color ។
