ស្វែងរកពួកយើង:

គេហទំព័រ

ព័ត៌មាន

ឧបករណ៍ថ្មីៗ

ការណែនាំពីផលិតផល

រថយន្តនិងបច្ចេកវិទ្យា

វីដេអូ

Galaxy Note 20 ដែលលក់នៅក្នុងទីផ្សារអាមេរិក ត្រូវបានគេបញ្ជាក់ថា និងភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 865+

ដោយ

Koun Jab Luffy

13 កក្កដា 2020 06:37 ព្រលឹម

អាន 2 នាទី

Article image
យោងតាមព័ត៌មាននានា បាននិយាយថា ឆ្នាំនេះ Samsung និងនាំមកនូវរឿងរ៉ាវប្លែកៗកាន់តែច្រើនជាមួយនឹងការប្រកាសចេញនូវស្មាតហ្វូន Galaxy Note 20 និង 20 Ultra គឺពិតជាអស្ចារ្យមែនទែន ជាពិសេសនោះ គឺវាផ្តោតទៅលើកាមេរ៉ាថ្មី និងប៊ិច S Pen របស់វា។ ស្មាតហ្វូននេះ នឹងមានការពង្រឹងទៅលើបន្ទះឈីបរបស់វាសម្រាប់ទីផ្សារនៅក្នុងសហរដ្ឋអាមេរិក និងទីផ្សារសម្រាប់សកលផងដែរ។
ប្រភពព័ត៌មានច្រើនបានសសេរថា ស្មាតហ្វូនដែលចេញលក់នៅក្នុងសហរដ្ឋអាមេរិកនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 865+ ខណៈពេលដែលបន្ទះឈីប Exynos 992 upgrade សម្រាប់ទីផ្សារសកលនេះ នឹងមានប្រើប្រាស់នូវ 5nm។ សម្រាប់ក្រុមហ៊ុន Apple វិញក៏នឹងប្រើប្រាស់នូវបន្ទះឈីប A14 processor សម្រាប់ស្មាតហ្វូន  iPhone 12 series ផងដែរ ដើម្បីប្រកួតប្រជែងនេះ។ ស្មាតហ្វូននេះ នឹងមានអេក្រង់កម្រិត 120Hz refresh rate ផងដែរ។
Article image
បន្ថែមពីនេះ ប្រភពខាងលើក៏បានបញ្ជាក់ថា សម្រាប់ស្មាតហ្វូន Note 21 ដែលនឹងបង្ហាញខ្លួននៅឆ្នាំក្រោយនេះ ត្រូវបានគេព្យាករណ៍ថា ក្រុមហ៊ុន Samsung អាចនឹងដំណើរការនូវការផលិត 3nm។ សូមជំរាបថា ស្មាតហ្វូន S20 Series គឺប្រើប្រាស់នូវបន្ទះឈីប  8nm Exynos នៅមុនពេលដែលមានការប្រកាសចេញនូវបន្ទះឈីប 7nm Exynos 990 នោះ ក្រុមហ៊ុន Samsung ត្រូវបានគេរាយការណ៍ថា នឹងធ្វើការផលិតនូវបន្ទះឈីប 3nm។ រហូតមកដល់ពេលនេះ អ្វីៗសនៅតែមិនច្បាស់នោះទេ គឺត្រូវរង់ចាំសិន យើងនឹងបានដឹងនៅឆ្នាំក្រោយនេះ សម្រាប់វត្តមានរបស់ស្មាតហ្វូន Note 21 នេះ៕

ទស្សនាវដ្តីពិភពអេឡិចត្រូនិក គឺជាការបោះពុម្ពផ្សាយផ្នែកបច្ចេកវិទ្យាដែលគ្របដណ្តប់លើប្រធានបទផ្សេងៗក្នុងវិស័យអេឡិចត្រូនិក និងបច្ចេកវិទ្យា រួមទាំងស្មាតហ្វូន កុំព្យូទ័រ សុហ្វវែរ ហ្គេម និងអ្វីៗជាច្រើនទៀត ដោយផ្តល់នូវព័ត៌មានលម្អិត និងបច្ចុប្បន្នភាពលើផលិតផលថ្មីៗ និងចុងក្រោយបំផុត។

ទំនាក់ទំនង

អាស័យដ្ឋាន

#11Aeo St 278 BKK II BKK

លេខទូរស័ព្ទ

077 758 005

អ៊ីមែល

sale: [email protected]

អំពីយើង

Copyright © Electronic World Magazine.

Galaxy Note 20 ដែលលក់នៅក្នុងទីផ្សារអាមេរិក ត្រូវបានគេបញ្ជាក់ថា និងភ្ជាប់ជាមួយនឹងបន្ទះឈីប Snapdragon 865+