ស្វែងរកពួកយើង:

Galaxy S10 Lite និង S10+ មានគែមអេក្រង់ពិតជាស្តើងមែនទែន ស្របពេលដែលពិន្ទុ Benchmark ក៏ខ្ពស់ផងដែរ

ដោយ

Koun Jab Luffy

21 ធ្នូ 2018 01:06 រសៀល

អាន 2 នាទី

ប៉ុន្មានថ្ងៃនេះ មានព័ត៌មានជាច្រើនរបស់ស្មាតហ្វូនស៊េរីថ្មីត្រកូល Galaxy S10 ទី 3 ឬស្មាតហ្វូន Lite version ដែលនឹងមានលេខកូដ SM-G970 ហើយវាក៏ទួទលបាននូវពិន្ទុនៅលើ Browser Benchmark យ៉ាងល្អបំផុត។ សម្រាប់ស្មាតហ្វូន S10 Lite នេះមានអេក្រង់រាបស្មើជាមួយនឹងប្រព័ន្ធកាមេរ៉ាភ្លោះ នៅខាងក្រោយដែលមានពិន្ទុ 514 និង 555 នៅក្នុងការដំណើរការនៅលើ Browser របស់ក្រុមហ៊ុនSamsung ដែលលឿនបំផុតនោះ។ សម្រាប់ស្មាតហ្វូន S10+ (SM-G975) ក៏ធ្វើការតេស្ត៍ផងដែរ ប៉ុន្តែកម្រិតភាពច្បាស់របស់វាដល់ទៅ 1440x3040px គឺមានពិន្ទុទាបជាង Lite។
Article image
អ្វីដែលគួរអោយចាប់អារម្មណ៍នោះ សម្រាប់កម្រិតភាពច្បាស់នៃអេក្រង់នេះ គឺមានកម្រិត Aspect Ratio ដល់ទៅ 19:9 Aspect Ratio ដូចគ្នាទៅនឹងព័ត៌មានបែកធ្លាយរបស់ស្មាតហ្វូន Galaxy S10+។ បើធ្វើការប្រៀបធៀបនោះ សម្រាប់ស្មាតហ្វូននៅក្នុងពេលបច្ចុប្បន្ននេះគឺមានកម្រិតសមាមាត្រ 18.5:9 ratio នឹងមានគែមស្តើងព័ទ្ធអេក្រង់ថែមទៀត។ សម្រាប់ការប្រើប្រាស់នូវកម្រិតអេក្រង់ Aspect Ratio ខ្ពស់ជាងមុននេះ មានន័យថា ស្មាតហ្វូនទាំង 3 របស់ Galaxy S10 ប្រហែលជាមានគែមផ្នែកខាងលើ និងគែមផ្នែកខាងក្រោមស្តើងដូចរូបភាព CAD Renders ដែលបង្ហាញអំពីអេក្រង់ដែលមានរន្ធប្រហោងក្រោមអេក្រង់ Infinity-O ថ្មីបំផុតរបស់ក្រុមហ៊ុន Samsung នោះ៕
Article image
Galaxy S10 Lite និង S10+ មានគែមអេក្រង់ពិតជាស្តើងមែនទែន ស្របពេលដែលពិន្ទុ Benchmark ក៏ខ្ពស់ផងដែរ