ស្វែងរកពួកយើង:

Galaxy S24 FE ប្រើប្រាស់បច្ចេកវិទ្យាសាកត្រឹមតែ 25W ប៉ុណ្ណោះ នេះបើតាមការបង្ហាញនៅលើបញ្ជីធ្វើតេស្តសុវត្ថិភាព TUV Rheinland

ដោយ

Koun Jab Luffy

03 កញ្ញា 2024 10:25 ព្រឹក

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា ស្មាតហ្វូនម៉ូដែលពិសេស Galaxy S24 FE គឺបានបង្ហាញវត្តមាននៅលើបញ្ជី TDRA របស់អារ៉ាប់រួម និងបញ្ជីធ្វើតេស្តសុវត្ថិភាព TUV Rheinland certification platform របស់អាល្លឺម៉ង់ហើយ។ បើតាមការបញ្ជាក់នៅលើបញ្ជី TUV certification គឺមានការបង្ហាញថា Galaxy S24 FE ប្រើប្រាស់បច្ចេកវិទ្យាសាក 25W ដូចជំនាន់មុនៗដែរ ហើយនៅលើស្មាតហ្វូនថ្មីនេះ ក៏នឹងមានការតម្លើងនូវមុខងារសាកឥតខ្សែរ wireless charging កម្លាំងត្រឹមតែ 9W ប៉ុណ្ណោះ តែទាបជាងស្មាតហ្វូន Galaxy S23 FE មានការទ្រទ្រង់នូវកម្លាំង 15W wireless charging។
បន្ថែមពីនេះនៅលើបញ្ជី TUV certification ក៏មានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការបង្ហាញវត្តមានជាមួយ 7 ម៉ូដែលផ្សេងគ្នា ក្នុងនោះមានដូចជាលេខម៉ូដែល SM-S721B/DS, SM-S721B, SM-S721N, SM-S721Q, SM-S721U, SM-S721W និង SM-S7210។ លេខម៉ូដែលទាំងនេះ នឹងមានការប្រកាសបង្ហាញវត្តមាននៅលើទីផ្សារផ្សេងៗគ្នា ខណៈដែល លេខម៉ូដែល SM-S721B គឺនឹងមានលក់នៅលើទីផ្សារសកល និងលេខម៉ូដែល SM-S721U នឹងមានលក់នៅលើទីផ្សារអាមេរិក។
Article image
ជាមួយគ្នានេះបើតាមបញ្ជី TDRA certification របស់អារ៉ាប់រួមវិញ គឺមានការបង្ហាញថា ស្មាតហ្វូន Galaxy S24 FE មានលេខម៉ួដែល “SM-S721B/DS” ដែលភ្ជាប់នូវ “DS” នេះ គឺមានការទ្រទ្រង់ជាមួយនិង Dual-SIM និង Dual standby ថែមទៀតផង។ សម្រាប់ម៉ូដែលលក់នៅលើទីផ្សារ (SM-S721B/DS) ក៏មានការទទួលស្គាល់ពីស្ថាប័ន Federal Communications Commission (FCC) រួចហើយ ដោយក្នុងនោះមានការបញ្ជាក់ថា ស្មាតហ្វូននេះ នឹងមានការទ្រទ្រង់នូវ Wi-Fi 6E (2.4GHz and 5GHz bands), NFC, Bluetooth 5.3, 5G connectivity, LTE និង GSM។ ស្មាតហ្វូននេះត្រូវបានគេនិយាយថា គឺមានកំពស់ 162mm និងទទឹង 77.3mm។
Article image
Galaxy S24 FE នឹងមានការបំពាក់នូវបន្ទះឈីប Exynos 2400 ដែលធ្លាប់ប្រើប្រាស់នៅលើ Galaxy S24 និង Galaxy S24+ ហើយអាចនឹងមានការប្រកាសចេញជាផ្លូវការនៅខែកញ្ញានេះ ឬនៅខែតុលាខាងមុខ។