
ក្រុមហ៊ុន Samsung ត្រូវគេរាយការណ៍ថា បានត្រៀមខ្លួននៅក្នុងការបង្ហាញនូវស្មាតហ្វូនថ្មី Galaxy S24 FE របស់ខ្លួន ថែមទទៀតហើយបន្ទាប់ការលេចធ្លាយព័ត៌មានមួយចំនួនរួចមក។ សម្រាប់កាលបរិច្ឆេទនៃការបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី FE របស់ក្រុមហ៊ុន Samsung នៅក្នុងឆ្នាំនេះ អាចនឹងមានការប្រែប្រួលផងដែរ។
គួរបញ្ជាក់ថា កាលបរិច្ឆេទនៃការបង្ហាញនូវស្មាតហ្វូន FE នាពេលកន្លងមក គឺ Galaxy S20 FE ប្រកាសចេញនៅថ្ងៃទី 23 ខែកញ្ញា កាលពីឆ្នាំ 2020, Galaxy S21 FE មានវត្តមានកាលពីថ្ងៃទី 04 ខែមករាឆ្នាំ 2022, ស្មតហ្វូន Galaxy S22 FE មិនបង្ហាញខ្លួននោះទេ, ស្មាតហ្វូន Galaxy S23 FE bប្រកាសចេញកាលពី ថ្ងៃទី 04 ខែតុលា កាលពីឆ្នាំ 2023។

ក្រឡេកមកឆ្នាំ 2024 នេះ ស្មាតហ្វូន Galaxy S24 FE ត្រូវបានគេរាយការណ៌ថា នឹងបង្ហាញវត្តមានឆាប់ៗខាងមុខនេះហើយ។ យោងតាមការទម្លាយចេញពីសារព័ត៌មានរបស់កូរ៉េ The Elec កាលពីពេលថ្មីៗនេះ បានបង្ហើបថា ក្រុមហ៊ុនប Samsung អាចនឹងបញ្ចេញនូវស្មាតហ្វូននេះលឿនជាងការរំពឹងទុក។ គួរបញ្ជាក់ថា នៅមុននេះ មានរបាយការណ៍មួយបានបញ្ជាក់ថា display driver IC (DDI) ដែលជាសមាសភាគនៃអេក្រង់របស់ស្មាតហ្វូន Galaxy S24 FE នេះ គឺស្ថិតនៅក្នុងការផលិតទ្រង់ទ្រាយធំហើយ។ សម្រាប់ការផលិតទៅលើអេក្រង់នេះ គឺមានចំនួនច្រើនលានគ្រឿងថែមទៀតផង។

ផ្អែកលើការទម្លាយខាងលើនេះ អាចបញ្ជាក់បានថា ស្មាតហ្វូន S24 FE គឺធ្វើបានល្អមែនទែននៅលើទីផ្សារ។ ស្មាតហ្វូន Galaxy S24 FE នេះអាចនឹងបង្ហាញខ្លួននៅក្នុងរដូវក្តៅខាងមុខនេះ។ សម្រាប់ display driver IC (DDI) គឺផលិតដោយក្រុមហ៊ុន Anapass ហើយក្រុមហ៊ុននេះក៏ស្ថិតនៅក្នុងចំណាត់ថ្នាក់ខ្ពស់ជាងគេ នៅលើទីផ្សារនៅក្នុងផ្នែក T-con (timing controller) សម្រាប់អេក្រង់ OLED Displays របស់ក្រុមហ៊ុន Samsung ថែមទៀតផង៕
