
Samsung Galaxy S24 FE ត្រូវបានគេរំពឹងថា នឹងមានការប្រកាសចេញនៅថ្ងៃទី 26 ខែកញ្ញាស្អែកនេះហើយ ស្របពេលដែលនៅលើទីផ្សារអាមេរិក មានការដាក់អោយ pre-order នៅលើវិបសាយផ្លូវការណ៌របស់ក្រុមហ៊ុន Samsung US ហើយ។Samsung Galaxy S24 FE ត្រូវបានគេមើលឃើញថា ក្រុមហ៊ុន Samsung ដាក់លក់មុនជាមួយតម្លៃ $649 សម្រាប់ស្មាតហ្វូនដែលមានទំហំ 8GB+128GB។
ជាមួយនិងការដាក់លក់មុននៅលើទីផ្សារអាមេរិកនៅពេលនេះ ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S24 FE នេះ គឺមានជម្រើសពណ៌ Gray, Graphite, Mint និង Blue ខណៈដែលពណ៌ Yellow ត្រូវបានគេរំពឹងថា នឹងមានការបង្ហាញវត្តមាននៅលើទីផ្សារមួយចំនួន។ ថ្មីៗនេះ មានការទម្លាយថា ស្មាតហ្វូន 8GB+256GB គឺនឹងមានតម្លៃ $709។

សូមជំរាបថា Samsung Galaxy S24 FE គឺជាម៉ូដែលថ្មីមួយ ដែលមានការបំពាក់នូវអេក្រង់ទំហំធំដល់ទៅ 6.7-អ៊ីង ដែលជាកញ្ចក់ Super AMOLED display បង្ហាញចេញបានជាមួយកម្រិត Full HD និងមានល្បឿន refresh rate ខ្ពស់ដល់ទៅ 120 Hz។ អេក្រង់ស្មាតហ្វូននេះ ក៏ត្រូវបានក្រុមហ៊ុនធ្វើការពង្រឹងទៅលើកម្រិតពន្លៃ brightness សម្រាប់ការទស្សនានៅក្នុងពេលថ្ងៃផងដែរ។

ស្មាតហ្វូននេះដំណើរការនៅលើបន្ទះឈីប Samsung Exynos 2400e ដែលជាឈីបជំនាន់ថ្មី Exynos 2400 ដែលធ្លាប់ប្រើប្រាស់នៅលើ Galaxy S24 និង S24+ អញ្ចឹង។ បន្ទះឈីប Exynos 2400e រត់នៅលើល្បឿន 3.1 GHz។ Galaxy S24 FE មានរ៉េមទំហំ 8GB និងអង្គចងចាំទំហំ 128GB និង 256GB។ សម្រាប់ថាមពលថ្មអាចនឹងមានទំហំ 4600mAh ដែលអាចកាន់បាន 28 ម៉ោងសម្រាប់ការទស្សនាវីដេអូ។ ថាមពលថ្មនេះ នឹងមានការទ្រទ្រង់នូវកម្លាំងសាក 25W និង 15W wireless charging។

Galaxy S24 FE មានកាមេរ៉ាគោលទំហំ 50-Megapixel គាំទ្រនូវមុខងារ Optical Image Stabilizer និងមានកម្រិត Aperture f/1.8 ខណដែលគ្រាប់ទីពីរមានទំហំ 12-Megapixel ultra-wide-angle និងគ្រាប់ទីបីមានទំហំ 8-Megapixel telephoto ហ៊្សូមបាន 3x optical zoom។ ស្មាតហ្វូននេះមានកាមេរ៉ាមុខទំហំ 10-Megapixel។

