ស្វែងរកពួកយើង:

Galaxy S24 FE ទទួលបាននូវការអនុម័តចេញពីស្ថាប័ន FCC នៅសហរដ្ឋអាមេរិកហើយ

ដោយ

Koun Jab Luffy

02 កញ្ញា 2024 10:21 ព្រឹក

អាន 2 នាទី

Article image
នៅពេលនេះ Galaxy S24 FE ដែលជាស្មាតហ្វូនម៉ូដែលពិសេស Fan Edition របស់ក្រុមហ៊ុន Samsung ទទួលបាននូវការអនុម័តចេញពីស្ថាប័ន FCC នៅក្នុងសហរដ្ឋអាមេរិកហើយ។ តាមរយៈនៃព័ត៌មាននៅក្នុងវិញ្ញាបនបត្រស្ថាប័ន FCC នេះ មានការបង្ហាញនូវរូបរាងរបស់ស្មាតហ្វូនជំនាន់នេះមានការបង្ហាញថា ស្មាតហ្វូននេះ មិនមានការផ្លាស់ប្តូរច្រើននោះទេ។ សម្រាប់ការឌីស្សាញស្មាតហ្វូន Galaxy S24 FE ថ្មីនេះ ត្រូវបាមគេបញ្ជាក់ថា គឺអាចស្ថិតនៅក្នុងចន្លោះរបស់ស្មាតហ្វូន Galaxy S24 និង Galaxy S24+។
ប្រភពខាងលើនេះបន្តថា ស្មាតហ្វូនម៉ូដែលពិសេស Galaxy S24 FE នេះ គឺមានការឌីស្សាញគែមពីលោហធាតុ និងមានសភាពរាបស្មើ (flat aluminum frame) ហើយនិងមានការប្រើប្រាស់នូវកញ្ចក់នៅខាងមុខ និងខាងក្រោយស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy S24/S24+ និងគែម bezels ស្តើងក្នុងការប្រើប្រាស់។ ស្មាតហ្វូននេះ នឹងមានពណ៌ខៀវ ខ្មៅ បៃតង ទឹកប្រាក់ និងលឿង។
ប្រភពដដែលនេះបន្ថែមថា លក្ខណៈសម្បត្តិជាច្រើនរបស់ស្មាតហ្វូន Galaxy S24 FE នេះ ភាគច្រើន គឺមានភាពស្រដៀងគ្នាទៅនឹងស្មាតហ្វូនម៉ូដែល Galaxy S24 និង S24+ អញ្ចឹងដែរ។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងដំណើរការនៅលើបន្ទះឈីប Exynos 2400 ដែលជាបន្ទះឈីបថ្មីមួយដែលលក់នៅលើទីផ្សារមួយចំនួនប៉ុណ្ណោះ។
Article image
បើទោះបីជាកន្លងមក ការលក់ស្មាតហ្វូននលើទីផ្សារអាមេរិករបស់ក្រុមហ៊ុន Samsung តែងតែប្រើប្រាស់នូវបន្ទះឈីប Snapdragon ក៏ដោយ សម្រាប់វត្តមានស្មាតហ្វូន Galaxy S24 FE ដែលមានបន្ទះឈីប Exynos 2400 នេះ ក៏នឹងមានលក់នៅលើទីផ្សារសហរដ្ឋអាមេរិកផងដែរ ។ ការសម្រេចចិត្តក្នុងការប្រើប្រាស់នូវបន្ទះឈីប Exynos នៅក្នុងសហរដ្ឋអាមេរិកអាចនឹងធ្វើអោយស្មាតហ្វូននេះមានតម្លៃខ្ពស់ផងដែរ៕
Galaxy S24 FE ទទួលបាននូវការអនុម័តចេញពីស្ថាប័ន FCC នៅសហរដ្ឋអាមេរិកហើយ