ស្វែងរកពួកយើង:

Galaxy S25 នឹងប្រើប្រាស់នូវឈីប LPDDR5X ជំនាន់ថ្មី ដែលមានការកែលម្អរកាន់តែប្រសើរជាងមុន

ដោយ

Koun Jab Luffy

14 មករា 2025 05:06 ល្ងាច

អាន 2 នាទី

Article image
ជាធម្មតា ស្មាតហ្វូន ថេប្លេត និងកុំព្យូទ័រជាច្រើនម៉ូដែលរបស់ក្រុមហ៊ុន Samsung គឺតែងតែប្រើប្រាស់នូវរ៉េម និង Storage របស់ក្រុមហ៊ុនផ្ទាល់តែម្តង។ ប៉ុន្តែកន្លងមកក៏ធ្លាប់មានសេចក្តីរាយការណ៍ថា ក្រុមហ៊ុនកូរ៉េខាងត្បូងមួយនេះ អាចនឹងប្រើប្រាស់នូវ DRAM ចេញពីក្រុមហ៊ុនផ្សេងនៅលើស្មាតហ្វូន Galaxy S25 របស់ខ្លួនផងដែរ។ យោងតាមការទម្លាយថ្មីនៅពេលនេះ បានអោយដឹងថា ស្មាតហ្វូនជំនាន់ថ្មីនេះ អាចនឹងមានការផ្លាស់ប្តូរមកប្រើប្រាស់ននូវបន្ទះឈីបរបស់ក្រុមហ៊ុន Samsung វិញហើយ ដោយថែមទាំងមានការកែលម្អរថ្មីទៀតផង។
តាមការបញ្ជាក់ចេញពីរបាយការណ៍របស់ ETNews បានអោយដឹងថា ស្មាតហ្វូន Galaxy S25 ភាគច្រើននឹងប្រើប្រាស់នូវបន្ទះឈីប LPDDR5X DRAM របស់ក្រុមហ៊ុន Micron ខណៈពេលដែលស្មាតហ្វូននេះខ្លះទៀត ចនឹងប្រើប្រាស់នូវបន្ទះឈីប LPDDR5X DRAM របស់ក្រុមហ៊ុន Samsung ដែលប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីផងដែរ។ សម្រាប់ឆ្នាំនេះ គឺខុសប្លែកពីស្មាតហ្វូន Galaxy S24 Series ដែលប្រើប្រាស់បន្ទះឈីប LPDDR5X DRAM កម្រិត 13nm ដោយនៅលើ Galaxy S25 Series គឺប្រើប្រាស់នូវបច្ចេកវិទ្យាកម្រិត 12nm របស់ក្រុមហ៊ុន Samsung វិញ។ ឈីបនេះ នឹងមានការបង្កើនទៅលើប្រសិទ្ធិភាពនៃថាមពលថ្ម និងទំហំកាន់តែតូចជាងមុនផងដែរ។
Article image
មានការព្យាករណ៌ថា នៅពេលដែលក្រុមហ៊ុននេះផ្លាស់ប្តូរពី 13nm ទៅកាន់ 12nm ក៏អាចនឹងមានបញ្ហាមួយចំនួនផងដែរដែលអាចនឹងធ្វើអោយមានការពន្យារពេលទៅលើការផលិតទ្រង់ទ្រាយធំទៅលើស្មាតហ្វូននេះ។ យ៉ាងណាមិញ ក្រុមហ៊ុន Samsung ហាក់ដូចជាអាចដោះស្រាយទៅលើបញ្ហាទាំងនេះបាន និងបង្កើនទៅលើការផលិតបន្ទះឈីបរបស់ខ្លួនផងដែរ។ ក្រុមហ៊ុន Samsung អាចនឹងមានចំនួននៃការផ្គត់ផ្គង់ទៅលើបន្ទះឈីប DRAM នេះច្រើនជាងក្រុមហ៊ុន Micron។
Article image
ជាមួយគ្នានេះ ក៏មានការបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series ទាំង 3 ម៉ូដែលនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Qualcomm Snapdragon 8 Elite។ ក្រុមហ៊ុន Samsung ក៏អាចនឹងប្រើប្រាស់នូវបន្ទះឈីប Exynos 2500 ទៅលើស្មាតហ្វូន  Galaxy S25 និង  Galaxy S25+ ផងដែរសម្រាប់ទីផ្សារមួយចំនួនផងដែរ៕