
បន្ទាប់ពីក្រុមហ៊ុន Apple បានប្រកាសចេញនូវប្រព័ន្ធផ្កាយរណប Satellite Connectivity នៅលើ iPhone 14 របស់ខ្លួនររួចមក ក្រុមហ៊ុន Samsung ក៏បានចាប់ផ្តើមធ្វើការអភិវឌ្ឍទៅលើប្រព័ន្ធនេះនៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S23 របស់ខ្លួន ផងដែរ កាលពីឆ្នាំ 2023។ ប៉ុន្តែនៅពេលដែលសម្ពោធជាផ្លូវការនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S24 បច្ចេកវិទ្យាផ្កាយរណបនេះ នៅមិនទាន់មានការប្រកាសចេញនោះទេ។ យោងតាមការបញ្ជាក់ថ្មីៗនេះ បានអោយដឹងថា បច្ចេកវិទ្យាផ្កាយរណបនេះ បាននឹងកំពុងតែអភិវឌ្ឍសម្រាប់ស្មាតហ្វូនជំនាន់ថ្មី Galaxy S25។
ក្រុមហ៊ុន Samsung ត្រូវបានគេមើលឃើញថា បានត្រៀមខ្លួនរួចជាស្រេចហើយ នៅក្នុងការអភិវឌ្ឍទៅលើប្រព័ន្ធផ្កាយរណបSatellite Connectivity ដែលមានការភ្ជាប់ជាមួយនិងមុខងារ ខល និងការផ្ញើរសារ នៅពេលមានគ្រោះអាសន្ន។ ប្រភពខាងលើនេះ បន្តថា ជាមួយនិងបច្ចេកវិទ្យាផ្កាយរណបនេះ គឺនឹងមានការដាក់អោយដំណើរការនូវមុខងារ Stock Emergency SOS, Messages និង Phone apps តាមរយៈនៃការប្រើប្រាស់នូវ code string។

ខាងក្រោមនេះគឺជាការបង្ហាញរបស់ Android Authority ទៅលើមុខងារនេះ
Emergency SOS (Emergency Texts Via Satellite): មុខងារនេះ អាចអោយអ្នកធ្វើការហៅទូរស័ព្ទចេញបាន បើទោះបី ជាលោកអ្នកមិនស្ថិតនៅក្នុងតំបន់សេវាទូរស័ព្ទក៏ដោយ។ មុខងារនេះ ថែមទាំងធ្វើការភ្ជាប់ទៅកាន់ប្រព័ន្ធផ្កាយរណបាន ហើយលោកអ្នកក៏អាចធ្វើការផ្ញើរសារក្នុងគ្រាមានអាសន្នថែមទៀតផង។
Samsung Messages (Satellite mode not supported): សម្រាប់មុខងារនេះ គឺមិនអាចធ្វើការផ្ញើសារតាមប្រព័ន្ធផ្កាយរណបនោះទេ ប៉ុន្តែលោកអ្នកអាចធ្វើការផ្ញើរសាបានតាមរយៈ Google Messages ដែលមាននៅលើកម្មវិធីស្មាតហ្វូនរបស់អ្នក។
Samsung Phone: មុខងារនេះវិញ គឺនៅពេលដែលអ្នកភ្ជាប់ជាមួយ Satellite Mode លោកអ្នកអាចធ្វើការផ្ញើរសារបាន រួមទាំងខលទៅក្រុមការងារសង្គ្រោះបន្ទាន់ 911 បានទៀតផង។ ការខលនេះ គឺទាល់តែលោកអ្នកស្ថិតនៅក្នុងតំបន់សេវាទូរស័ព្ទ។ មុខងារនេះក៏នឹងអនុញាតអោយលោកអ្នកផ្ញើរសារបានតាមរយៈ Satellite mode ផងដែរ។
