ស្វែងរកពួកយើង:

Galaxy S25 Edge នឹងប្រើប្រាស់នូវកញ្ចក់ Gorilla Glass Ceramic 2 កាន់តែធន់រឹងមាំ

ដោយ

Koun Jab Luffy

13 ឧសភា 2025 09:08 ព្រឹក

អាន 2 នាទី

Article image
យោងតាមការបែកធ្លាយមួយនាពេលថ្មីៗនេះ បាននិយាយថា ស្មាតហ្វូនស៊េរីថ្មី Galaxy S25 Edge នឹងមិនមានការប្រើប្រាស់នូវបច្ចេកវិទ្យា Anti-Reflective Coating ដែលធ្លាប់បានប្រើប្រាស់នៅលើស្មាតហ្វូន S25 Ultra នោះទេ នេះ គឺដោយសារតែស្មាតហ្វូន S25 Edge មិនបានប្រើប្រាស់នូវកញ្ចក់ប្រភេទ Gorilla Armor 2 ដែលប្រើប្រាស់នូវ Coating នេះ។
ក្រុមហ៊ុន Samsung បានបញ្ជាក់ថា ខ្លួននឹងប្រើប្រាស់នូវកញ្ចក់ Gorilla Glass Ceramic 2 ចុងក្រោយបំផុតជំនួសវិញ ដើម្បីបង្កើននូវភាពរឹងមាំកាន់តែប្រសើរ។ បន្ទះកញ្ចក់ថ្មីនេះ ប្រហែលជាមិនមានបច្ចេកវិទ្យា Anti-Reflective Coating នោះទេ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Samsung បានអោយដឹងថា ក្រុមហ៊ុន Corning អាចនឹងប្រើប្រាស់នូវ Ceramic Crystals នៅក្នុងកញ្ចក់របស់ខ្លួនដើម្បីធានាទៅលើភាពធន់រឹងមាំរបស់វា។ ដំណើរការថ្មីរបស់ក្រុមហ៊ុន Corning គឺដើម្បីពង្រឹងទៅលើភាពធន់នៅលើកញ្ចក់ Gorilla Glass Ceramic 2 នេះ។
Article image
ថ្មីៗនេះ ក្រុមហ៊ុន Apple ក៏ចាប់ផ្តើមនូវយុទ្ធនាការផ្សព្វផ្សាយមួយសម្រាប់កញ្ចក់ Ceramic Shield នៅលើស្មាតហ្វូន iPhone 16 ដែលបញ្ជាក់ថា ស្មាតហ្វូននេះ មិនចាំបាច់ប្រើប្រាស់នូវកញ្ចក់ការពារនោះទេ ឬសម្បក Case នោះទេ។ ក្រុមហ៊ុន Samsung អាចនឹងប្រើប្រាស់នូវសេរ៉ាមិចនេះ ទៅលើស្មាតហ្វូន Galaxy S25 Edge ផងដែរ នៅក្នុងការធ្វើទីផ្សារនោះ។ នៅក្នុងការបែកធ្លាយមុននេះ សម្រាប់ Frame របស់ស្មាតហ្វូននេះ គឺធ្វើឡើងពីទីតាញ៉ូមស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy S25 Ultra។ ជាក់ស្តែង ក្រុមហ៊ុន Samsung នឹងប្រើប្រាស់នូវពាក្យ ទីតាញ៉ុម នៅក្នុងពណ៌សម្រាប់ស្មាតហ្វូនរបស់ខ្លួនផងដែរ។
Article image
លោក Andrew Beck អគ្គនាយករងក្រុមហ៊ុន និងអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Corning® Gorilla® Glass និយាយថា “ជាមួយនឹងកញ្ចក់ Gorilla Glass Ceramic 2 នេះ យើងបានសម្រេចបាននូវសមិទ្ធិផលថ្មីនៃភាពស្តើង និងភាពរឹងមាំដែលផ្តល់អោយអតិថិជននូវអ្វីដែលល្អបំផុត។” ស្មាតហ្វូននេះនឹងប្រកាសជាផ្លូវការនៅថ្ងៃទី 13 ខែឧសភានេះវេលាម៉ោង 9 ព្រឹកនៅក្នុងប្រទេសកូរ៉ និងម៉ោង 5:30 ព្រឹកនៅក្នុងប្រទេសឥណ្ឌា៕
Galaxy S25 Edge នឹងប្រើប្រាស់នូវកញ្ចក់ Gorilla Glass Ceramic 2 កាន់តែធន់រឹងមាំ