ស្វែងរកពួកយើង:

Galaxy S25 Edge នឹងមានកាមេរ៉ាភ្លោះ 200MP+12MP ហើយនិងមានកម្រាស់ 5.84mm

ដោយ

Koun Jab Luffy

12 កុម្ភៈ 2025 08:02 ព្រឹក

អាន 2 នាទី

Article image
នៅមុនព្រឹត្តិការណ៍នៃការសម្ពោធស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 Series មានពាក្យចចាមអារ៉ាមជាច្រើន និយាយអំពីស្មាតហ្វូន Galaxy S25 Slim ហើយកន្លងមក SmartPrix និង OnLeaks ក៏បានបន្តចែករំលែកនូវរូបភាព CAD Renders របស់ស្មាតហ្វូនថ្មីនេះផងដែរ។ ប៉ុន្តែនៅពេលដែលក្រុមហ៊ុន Samsung បានបញ្ចេញស្មាតហ្វូននេះនៅក្នុងព្រឹត្តិការណ៍ Unpacked នោះ គឺមិនមានឈ្មោះ “Slim” នោះទេ។ នៅពេលនេះ SmartPrix បានបញ្ចេញនូវការពន្យល់អំពីរូបភាព renders និងព័ត៌មានថ្មីអំពីស្មាតហ្វូន  Galaxy S25 Edge ថែមទៀតហើយ។
បើតាមរបាយការណ៍ថ្មីមួយបានអោយដឹងថា ក្រុមហ៊ុន Samsung គឺបានបញ្ចេញនូវគំរូស្មាតហ្វូន Galaxy S25 Edge នេះ ចំនួន 2។ បើមើលទៅលើរូបភាព renders មួយដែលផ្អែកទៅលើការបែកធ្លាយមុននេះ ក៏មានការបង្ហាញកាមេរ៉ាស្មាតហ្វូន ចំនួន 3 និងកម្រាស់រាងក្រាស់បន្តិច។ សម្រាប់គំរូមួយទៀតនោះ ក្រុមហ៊ុន Samsung ប្រើប្រាស់នូវកាមេរ៉ា 2 គ្រាប់ប៉ុណ្ណោះ ហើយនិងមានរូបរាងស្តើងជាងមុន។
យោងតាមពាក្យចចាមអារ៉ាមមុននេះ បានទម្លាយថា ស្មាតហ្វូន Galaxy S25 Slim នេះ នឹងមានវិមាត្រ 159x76x6.4mm ខណៈពេលដែលស្មាតហ្វូន Galaxy S25 Edge នឹងមានវិមាត្រ 158.2x75.5x5.84 mm ដែលធ្វើអោយវានឹងក្លាយជាស្មាតហ្វូនមួយដែលមានកម្រាស់ស្តើងបំផុត។ នៅមុននេះ អ្នកទម្លាយ Ice Universe មិនទាន់បញ្ជាក់អំពីវិមាត្រច្បាស់លាស់របស់ស្មាតហ្វូននេះទេ ប៉ុន្តែស្មាតហ្វូននេះ នឹងមានថាមពលថ្មទំហំ 3,900mAh។ ស្មាតហ្វូននេះនឹងមានកាមេរ៉ាទំហំ 200-Megapixel HP2 primary sensor និង 12-megapixel ultra-wide lens មិនមានកាមេរ៉ា telephoto នោះទេ។
Article image
សម្រាប់ស្មាតហ្វូន Galaxy S25 Edge អាចនឹងបំពាក់នូវអេក្រង់ទំហំ LTPO OLED display គាំទ្រជាមួយនឹងកម្រិត 120Hz refresh rate និងពន្លឺអេក្រង់ 2,600 nits។ ស្មាតហ្វូននេះ នឹងប្រើប្រាស់នូវអេក្រង់ Gorilla Glass Victus 2 និងគែម Armor Aluminium frame ថែមទៀតផង។ ស្មាតហ្វូន Galaxy S25 Edge នេះ នឹងមានបន្ទះឈីប Snapdragon 8 Elite ជាមួយនឹងរ៉េម 12GB និងអង្គចងចាំ 512GB, One UI 7Android 15 កម្លាំងសាក 25W wired charging និងមាន wireless charging ផងដែរ៕
Galaxy S25 Edge នឹងមានកាមេរ៉ាភ្លោះ 200MP+12MP ហើយនិងមានកម្រាស់ 5.84mm