ស្វែងរកពួកយើង:

Galaxy S25 Edge អាចនឹងបង្ហាញខ្លួននៅឥណ្ឌានៅខែក្រោយនេះហើយ

ដោយ

Koun Jab Luffy

24 មីនា 2025 08:19 ព្រឹក

អាន 3 នាទី

Article image
ក្រុមហ៊ុន Samsung នឹងប្រកាសចេញស្មាតហ្វូន Galaxy S25 Edge នៅប្រទេសឥណ្ឌានៅខែមេសា ឆ្នាំ 2025 ខាងមុខនេះហើយ។ សម្រាប់ពេលវេលានៃការបង្ហាញស្មាតហ្វូននេះ គឺអាចនឹងស្រដៀងគ្នាទៅនឹងពេលវេលានៃការប្រកាសនៅក្នុងប្រទេសផ្សេងៗផងដែរ។ គួរបញ្ជាក់ថា នៅក្នុងខែមករាកន្លងទៅនេះ កំឡុងព្រឹត្តិការណ៌សម្ពោធនូវកំពូលស្មាតហ្វូន Galaxy S25 Series ក្រុមហ៊ុន Samsung ក៏បាននិយាយអំពីស្មាតហ្វូនដែលមានកម្រ៉ាសស្តើងរបស់ខ្លួន ដែលមានឈ្មោះហៅថា Galaxy S25 Edge នេះផងដែរ។
បើតាមនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Samsung កាលពីប៉ុន្មានខែមុននេះ ធ្លាប់បាននិយាយថា ក្រុមហ៊ុន គឺមានគម្រោងក្នុងការបង្ហាញស្មាតហ្វូន Galaxy S25 Edge នៅក្នុងខែមេសា ឆ្នាំ 2025 ខាងមុខនេះផងដែរ។ នៅពេលនេះ បើតាមអ្នកទម្លាយ Abhishek Yadav គឺបានអះអាងថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េនេះ នឹងបង្ហាញចេញស្មាតហ្វូន Galaxy S25 Edge នៅក្នុងប្រទេសឥណ្ឌានៅក្នុងខែមេសានេះហើយ ដោយស្របជាមួយនឹងពេលវេលាក្នុងការបង្ហាញនៅក្នុងទីផ្សារអន្តរជាតិជាច្រើនទៀតអញ្ចឹង។
Article image
Galaxy S25 Edge គឹជាស្មាតហ្វូនដែលមានរូបរាងស្តើង ប៉ុន្តែក្រុមហ៊ុន Samsung មិនទាន់បានទម្លាយតួរលេខជាក់ស្តែងនៅឡើយទេ។ ស្មាតហ្វូននេះ អាចនឹងមានអេក្រង់ទំហំដូចទៅនឹងស្មាតហ្វូន Galaxy S25+ ប៉ុន្តែតួរខ្លួនរបស់វាមានកម្រាស់ស្តើងជាងស្មាតហ្វូន Galaxy S25 ។ បើតាមរបាយការណ៍ជាច្រើន បានអះអាងថា ស្មាតហ្វូនថ្មីនេះ នឹងមានគែមទីតាញ៉ូមផងដែរ។ របាយការណ៍មួយកាលពីប៉ុន្មានខែមុននេះ បានបញ្ជាក់ថា ស្មាតហ្វូនថ្មីនេះ អាចនឹងមានផ្នែកខាងក្រោយធ្វើពីសេរ៉ាមិចថែមទៀត។
សូមជំរាបថា មុននេះក៏មានពាក្យចចាមអារ៉ាមនិយាយថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Edge នេះ នឹងមានអេក្រង់ទំហំ  6.7-អ៊ីង Dynamic AMOLED 2x គាំទ្រជាមួយនឹងកម្រិតភាពច្បាស់ QHD+ resolution ល្បឿន 120Hz refresh rate និងកម្រិតពន្លឺ 2,600nits។ ស្មាតហ្វូនថ្មីនេះ នឹងប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ដែលប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S25 series ផងដែរ។ ស្មាតហ្វូននេះនឹងមានរ៉េមទំហំ 12GB និងម៉េមូរីទំហំ 256GB។
បើមើលទៅលើផ្នែកខាងក្រោយនោះ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Edge នេះមានកាមេរ៉ា 2 គ្រាប់ដែលមានទំហំ 200MP មានភ្ជាប់ជាមួយនឹង OIS ហើយនិងកាមេរ៉ាទីពីរមានទំហំ 12MP Ultrawide។ បើមើលទៅលើផ្នែកខាងមុខ ស្មាតហ្វូននេះ មានកាមេរ៉ាមុខ 12MP គាំទ្រជាមួយនឹងមុខងារ Autofocus។ ស្មាតហ្វូននេះ នឹងដំណើរការនូវ Android 15 ជាមួយនឹង One UI 7.0 ។ ស្មាតហ្វូននេះអាចអាប់ដេត Android OS និង Security Patches ដល់ទៅ 7 ឆ្នាំ។
Article image
បន្ថែមពីនេះ ស្មាតហ្វូនថ្មីនេះ ក៏នឹងមានថាមពលថ្មទំហំ 4,000mAh និងបច្ចេកវិទ្យាសាកកម្លាំង 25W fast charging។ ស្មាតហ្វូថ្មីនេះ ប្រើប្រាស់នូវប្រព័ន្ធស្កេនក្រយ៉ៅដៃក្រោមអេក្រង់ ហើយនិងបច្ចេកវិទ្យា IP68 សម្រាប់ការពារធូលី និងទឹក Stereo Speakers , GPS, 5G, Wi-Fi 7, Bluetooth 5.4, NFC និង  USB Type-C port ថែមទៀតផង៕