
នៅថ្ងៃនេះមានការទម្លាយជាថ្មីទីៅលើម៉ូដែល Fan Edition ជំនាន់ថ្មីរបស់ Samsung ថែមទៀតហើយ ដោយលើកនេះ គឺមានការបញ្ជាក់ពីលក្ខណៈសម្បត្តិរបស់ស្មាតហ្វូននេះស្ទើរតែទាំងស្រុង។ Galaxy S25 FE គឺជាស្មាតហ្វូនមានតម្លៃសមរម្យ ហើយនឹងជាម៉ូដែលចុងក្រោយរបស់ S25 Series ដែលបង្ហាញខ្លួននៅឆ្នាំនេះផងដែរ។ យោងតាមរបាយការណ៌ Ahmed Qwaider ដែលចេញខាងលើនេះ គឺបានបញ្ជាក់ថា ស្មាតហ្វូន Galaxy S25 FE នឹងមានជម្រើសច្រើនពណ៌រួមមានដូចជា Dark Blue, Navy, Light Blue, Black និង White។
របាយការណ៌ខាងលើនេះបន្តថា Galaxy S25 FE អាចនឹងមានអេក្រង់ទំហំ 6.7-អ៊ីង Dynamic AMOLED display រត់បានជាមួយនិងល្បឿន 120Hz refresh rate គាំទ្រកម្រិតពណ៌ 1900 nits of peak brightness បង្ហាញចេញបានកម្រិត FHD+ resolution។ ទាំងខាងមុខនិងខាងក្រោយ គឺមានការប្រើប្រាស់នូវកញ្ចក់ការពាររឹងមាំ Gorilla Glass Victus protection ដូចម៉ូដែលមុនដែរ។
Galaxy S25 FE នឹងដំណើរការនៅលើ Exynos 2400 មានការពង្រឹងទៅលើប្រព័ន្ធត្រជាក់ខ្ពស់ជាងមុន 13% និងមានថ្មទំហំ 4,900mAh គាំទ្រដោយកម្លាំងសាក 45W wired fast charging។ និយាយពីការថតរូបវិញ ស្មាតហ្វូននេះមានកាមេរ៉គោលទំហំ 50MP និងគ្រាប់ទីពីរទំហំ 8MP (Telephoto) ហើយនឹងទីបីទំហំ 12MP (Ultra Wide) ខណៈដែលកាមេរ៉ាមុខទំហំ 12MP selfie shooter។

Samsung Fan Edition ថ្មីនេះ នឹងរត់នៅលើ Android 16 OS ផ្អែកលើ One UI 8 custom ចេញពីប្រអប់តែម្តង។ ជាមួយគ្នានេះនៅលើស្មាតហ្វូននេះក៏មានបច្ចេកវិទ្យា IP68 rating សម្រាប់ការពារទឹក និងធូលី ហើយនិងបច្ចេកវិទ្យា WiFi 6E support, រួមនឹង Galaxy AI tools ផងដែរ។
