ស្វែងរកពួកយើង:

Galaxy S25 FE អាចនឹងប្រើឈីប Dimensity 9400 ជំនួសអោយ Exynos 2400e

ដោយ

Koun Jab Luffy

12 ឧសភា 2025 07:33 ព្រឹក

អាន 2 នាទី

Article image
យោងតាមការចេញផ្សាយព័ត៌មាននាពេលថ្មីៗនេះ បាននិយាយថា ក្រុមហ៊ុន Samsung អាចនឹងមានការប្រើប្រាស់នូវបន្ទះឈីបថ្មីសម្រាប់ស្មាតហ្វូនម៉ូដែលពិសេសរបស់ខ្លួន S25 FE ដែលគ្រោងនឹងដាក់លក់នៅលើទីផ្សារនាពេលខាងមុខនេះ។ តាមការបែកធ្លាយកន្លងមក ធ្លាប់បាននិយាយថា ស្មាតហ្វូនថ្មីនេះ នឹងមានការប្រើប្រាស់នូវឈីប Exynos 2400e ដែលដូចគ្នាទៅនឹងបន្ទះឈីបដែលប្រើប្រាស់នៅលើស្មាតហ្វូន S24 F អញ្ចឹងដែរ។
ប៉ុន្តែនៅថ្ងៃនេះ មានការទម្លាយជាថ្មីថា Samsung ទំនងជានឹងមានការផ្លាស់ប្តូរចិត្តហើយ ដោយអាចនឹងត្រឡប់មកប្រើប្រាស់នូវបន្ទះឈីប MediaTek Dimensity 9400 SoC ជំនួសវិញ ប៉ុន្តែក្រុមហ៊ុននេះ នៅមិនទាន់បានបញ្ជាក់ពីការបោះបង់បន្ទះឈីប Exynos 2400e នៅឡើយទេ។ ការសម្រេចយកបន្ទះឈីបថ្មីរបស់ MediaTekនេះ ត្រូវបានគេនិយាយថា អាចធ្វើឡើងបាន នៅពេលដែលការផលិតនូវបន្ទះឈីប Exynos 2400e មិនគ្រប់គ្រាន់តាមតម្រូវការ។ មួយវិញទៀត គឺដោយសារតែបន្ទះឈីបថ្មី Dimensity 9400 SoC របស់ MediaTek នេះគឺមានសមត្ថភាពខ្ពស់ជាង Exynos 2400e ផងដែរ។
Article image
ប្រភពខាងលើនេះ បន្តថា ស្មាតហ្វូន Samsung Galaxy S25 FE អាចនឹងមិនមានការផ្លាស់ប្តូរច្រើននោះទេ ទាំងលើការឌីស្សាញរូបរាង ប្រព័ន្ធកាមេរ៉ា ដោយក្រុមហ៊ុន Samsung ផ្លាស់ប្តូរតែបន្ទះឈីបប៉ុណ្ណោះ សម្រាប់ជំនួយទៅលើការលក់ទៅលើស្មាតហ្វូននេះ។
Galaxy S25 FE អាចនឹងប្រើឈីប Dimensity 9400 ជំនួសអោយ Exynos 2400e