ស្វែងរកពួកយើង:

Galaxy S25, S25 Plus និង S25 Ultra នឹងមានកម្រាស់ស្តើងជាងជំនាន់ Galaxy S24 Series

ដោយ

Koun Jab Luffy

22 តុលា 2024 04:31 ល្ងាច

អាន 2 នាទី

Article image
Samsung Electronics ត្រូវបានគេរាយការណ៍ថា នឹងមានការប្រកាសចេញកំពូលស្មាតហ្វូនជំនាន់ថ្មី គឺ Galaxy S25 Series ដែលមានដូចជា Galaxy S25, S25 Plus ហើយនិង S25 Ultra នៅត្រីមាសដំបូងក្នុងឆ្នាំ 2025 អាចអំឡុងពាក់កណ្តាលខែមករា ឬអាចដើមខែកុម្ភៈ។ ហើយនៅពេលនេះ ក៏មានការទម្លាយចេញនូវគំរូរបស់បងប្អូនកំពូលស្មាតហ្វូនជំនាន់ថ្មីទាំងបីម៉ូដែលនេះជាមួយទំហំវិមាត្ររបស់ពួកវាផងដែរ។ តាមការបញ្ជាក់បង្ហាញថា Galaxy S25 Series គឺមានកម្រាស់ស្តើងជាងជំនាន់ Galaxy S24 Series។
តាមការបង្ហាញគំរូឃើញថា Galaxy S25 មានទំហំវិមាត្រ 146.94 x 70.46mm ជាមួយកម្រាស់ស្តើងត្រឹម 7.25mm ស្តើងជាង Galaxy S24 ដែលមានកម្រាស់ 7.6mm។ ចំនែក Galaxy S25 Plus វិញ គឺមានទំហំវិមាត្រ 158.44 x 75.79mm ជាមួយកម្រាស់ 7.35mm ស្តើងជាង Galaxy S24 Plus ដែលមានកម្រាស់ 7.7mm។
រីវិមាត្របងធំ Galaxy S25 Ultra វិញ គឺ 162.82 x 77.65mm និងកម្រាស់ 8.25mm ស្តើងជាង Galaxy S24 Ultra ដែលមានកម្រាស់ 8.6mm។ សម្រាប់ទទឹងរបស់ Galaxy S25 Ultra ក៏នឹងរួមតូចជាងទទឹងរបស់ Galaxy S24 Ultra ពី 79mm មកនៅត្រឹម 77.65mm ហើយការពង្រួមទទឹងរបស់ Galaxy S25 Ultra ត្រូវបានគេដឹងថាស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានគែម bezel អេក្រង់តូចស្តើងជាងជំនាន់មុន។
តាមការបង្ហាញគំរូរបស់ស្គ្រីនការពារអេក្រង់របស់បងប្អូន Galaxy S25 Series បង្ហាញថា អេក្រង់របស់បងប្អូនកំពូលស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានគែម bezel អេក្រង់តូចស្តើងជាងជំនាន់មុន។ បងធំ Galaxy S25 Ultra នឹងបំពាក់បន្ទះឈីបជំនាន់ថ្មី Snapdragon 8 Gen 4 ដែលប្តូរឈ្មោះថ្មី Snapdragon 8 Elite ដែលទើបនឹងបង្ហាញវត្តមានផ្លូវការណ៍ក្តៅៗនេះ។
Article image
ជាមួយការប្រើបន្ទះឈីបកំពូលថ្មីនេះ ត្រូវបានគេរំពឹងថា Galaxy S25 Ultra នឹងមានការពង្រឹងកាន់តែខ្លាំងទៅលើប្រព័ន្ធដំណើរការកម្មវិធី AI។ តាមប្រភពព័ត៌មានជាច្រើនបានបង្ហើបថាសម្រាប់ម៉ូដែល Galaxy S25 និង S25 Plus អាចនឹងប្រើប្រាស់បន្ទះឈីប MediaTek Dimensity 9400 ផងដែរ៕