ស្វែងរកពួកយើង:

Galaxy S25 Series បំបែកកំណត់ត្រាថ្មី ក្លាយជាម៉ូដែលលក់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ

ដោយ

Koun Jab Luffy

04 មីនា 2025 03:14 រសៀល

អាន 2 នាទី

Article image
យោងតាមព័ត៌មានថ្មីនៅថ្ងៃនេះ បានបញ្ជាក់ថា Galaxy S25 Series ដែលជាស្មាតហ្វូនជំនាន់ថ្មីរបស់ Samsung ទទួលបាននូវភាពជោគជ៌យជាទីបំផុតនៅក្នុងការដាកលក់នលើទីផ្សារ ដោយត្រឹមតែរយៈពេល 21 ថ្ងៃប៉ុណ្ណោះ ស្មាតហ្វូននេះ លក់បានជាង 1 លានគ្រឿង នៅលើទីផ្សារកូរ៉េខាងត្បូង។
តាមរយៈតួរលេខនេះ បញ្ជាក់ថា បានថា នេះគឺជាប្រវត្តិសាស្ត្រថ្មីរបស់ស្មាតហ្វូននេះ ក្នុងចំណោម Galaxy series ដែលចេញលក់កន្លងមក ដោយថែមទាំធ្វើលើស Galaxy S24 series ដែលចេញលក់រយៈពេល 28 ថ្ងៃថែមទៀតផង។ Galaxy S25 series ក៏បាននាំមុខការលក់ Galaxy Note 10 ដែលធ្លាប់ជាស្មាតហ្វូនដែលលក់ដាច់ជាងគេនៅពេល 25 ថ្ងៃផងដែរ។
Article image
សូមជំរាបថា មុននេះធ្លាប់បានសេចក្តីរាយការណ៌ម្តងហើយ ដែលនិយាយថា Galaxy S25 series មានការជាវទុកមុនដល់ទៅ 1.3 លានគ្រឿង ត្រឹមតែ 11 ថ្ងៃ ប៉ុណ្ណោះ។ តួរលេខនេះបានធ្វើអោយ Samsung មានភាពជោគជ័យខ្លាំងមែនទែន។ គួរបញ្ជាក់ថា ស្មាតហ្វូននេះមានការបំពាក់នូវបន្ទះឈីបជំនាន់ថ្មីរបស់ Snapdragon មានកម្រ៉ាស់ស្តើង និងមានការទម្ងន់ត្រឹមតែ 162g ប៉ុណ្ណោះ សម្រាប់ S25 ហើយជាពិសេសនោះ នៅលើស្មាតហ្វូននេះ ថែមទាំងមាន Galaxy AI មកជាមួយស្រាប់ថែមទៀតផង ដែលកត្តាទាំងនេះហើយ បានជុំរុញអោយការលក់បានចំនួនច្រើន។
Article image
យោងតាមការស្ទង់មតិ បង្ហាញថា អ្នកដែលទិញ Galaxy S25 series ភាគច្រើន ផ្តោតទៅលើកម្លាំងម៉ាស៊ីន ដែលមានបន្ទះឈីប និងអង្គចងចាំ និងជាងម៉ូដែលប្រណិតដែលអាចធ្វើការងារបានរលូន និងមិនមានការឡើងកំដៅ។ មួយវិញទៀត គឺនៅលើ Galaxy S25 Ultra មានការប្រើប្រាស់កាមេរ៉ាមេទំហំ 200MP មានស៊ុមជុំវិញផលិតពី Titanium ដែលជាចំណែក 50% នៃការជុំរុញទឹកចិត្តអតិថិជន។ ជាមួយគ្នានេះ ជម្រើសពណ៌ស្មាតហ្វូននេះ ដែលមានដូចជា Titanium Silver Blue និង Titanium White Silver នៅលើម៉ូដែល Ultra និងម៉ូដែល Galaxy S25 Plus និង Galaxy S25 មានជម្រើសពណ៌ Ice Blue និង Silver Shadow ក៏ជាផ្នែកមួយនៃការលក់នេះដូចគ្នា។
Galaxy S25 Series បំបែកកំណត់ត្រាថ្មី ក្លាយជាម៉ូដែលលក់បានច្រើនជាងគេក្នុងប្រវត្តិសាស្ត្រ