ស្វែងរកពួកយើង:

Galaxy S25 Series ទំនងជានឹងមានការដាក់សម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 22 ខែមករា ឆ្នាំ 2025 ខាងមុខនេះ

ដោយ

Koun Jab Luffy

11 ធ្នូ 2024 09:16 ព្រឹក

អាន 3 នាទី

Article image
បច្ចុប្បន្ននេះ ស្បែកមុខកម្មវិធី One UI 7.0 ប្រហែលជាមិនមែនជារឿងតែមួយគត់ដែលធ្វើអោយក្រុមហ៊ុន Samsung មានការមមាញឹកនៅក្នុងប៉ុន្មានថ្ងៃនេះទេ។ នៅពេលនេះ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូងនេះ ក៏បានត្រៀមខ្លួននៅក្នុងការប្រកាសចេញនូវស្មាតហ្វូនប្រភេទ flagship របស់ខ្លួនផងដែរ។ យោងតាមរបាយការណ៍ជាច្រើនការលពីពេលមុននេះ បានទម្លាយថា ស្មាតហ្វូនស៊េរីថ្មី Galaxy S25 Series នឹងមានការបង្ហាញខ្លួននៅក្នុងខែមករាខាងមុខនេះហើយ។ នៅថ្ងៃនេះ ការបែកធ្លាយថ្មីមួយ បានទម្លាយអំពីព័ត៌មាននៃស្មាតហ្វូននេះហើយ។
បើតាមអ្នកទម្លាយ Abhishek Yadav បានអោយដឹងថា ក្រុមហ៊ុន Samsung នឹងបង្ហាញនូវស្មាតហ្វូន Galaxy S25 នៅថ្ងៃទី 22 ខែមករាឆ្នាំ 2025 ខាងមុខនេះហើយ។ អ្នកទម្លាយរូបនេះ នៅមិនទាន់បានទម្លាយព័ត៌មានច្រើនទៀតពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍នៃការសម្ពោធនោះទេ។ ក្រុមហ៊ុន Samsung នឹងមានរៀបចំនូវព្រឹត្តិការណ៍ Galaxy Unpacked 2025 ដែលនឹងធ្វើឡើងនៅក្នុងសហរដ្ឋអាមេរិក។ នៅពេលនេះ នៅមិនទាន់ច្បាស់នោះទេ អំពីកាលបរិច្ឆេទនៃការសម្ភោធន៍ស្មាតហ្វូននេះនៅហាងលក់រាយរបស់ក្រុមហ៊ុននេះ។ ស្មាតហ្វូន Galaxy S25 នឹងបង្ហាញខ្លួនប៉ុន្មានថ្ងៃក្រោយការលក់ជាផ្លូវការ ខណៈពេលដែលពណ៌ថ្មីរបស់ស្មាតហ្វូន Galaxy S25 Ultra នេះគឺពណ៌ខៀវ។
Article image
ក្រុមហ៊ុននេះ នឹងបង្ហាញនូវស្មាតហ្វូន high-end ចំនួន 3 នោះគឺ Galaxy S25, Galaxy S25+ និង Galaxy S25 Ultra នៅក្នុងព្រឹត្តិការណ៍នេះ។ ស្មាតហ្វូនទាំង 3 នេះនឹងប្រើប្រាស់នូវ  Android 15 (One UI 7) ហើយក៏អាចនឹងអាប់ដេតទៅលើ Android OS ដល់ទៅ 7 ជំនាន់ថែមទៀតផង។ ស្មាតហ្វូន Galaxy S25 និង Galaxy S25+ នឹងមានការឌីស្សាញដូចគ្នាទៅនឹងស្មាតហ្វូនជំនាន់មុននេះ។ សម្រាប់ស្មាតហ្វូន Galaxy S25 Ultra នេះ នឹងមានអេក្រង់គែមកោងដែលពិតជាទាន់សម័យខ្លាំងណាស់។ ស្មាតហ្វូនទាំង 3 នេះ នឹងមានបន្ទះឈីប  Snapdragon 8 Elite ដែលមានការពង្រឹងច្រើនទៅលើ CPU និង GPU ។
Article image
ស្មាតហ្វូននេះ អាចនឹងមានរ៉េមទំហំ 12GB/256GB ខណៈពេលដែលស្មាតហ្វូន Galaxy S25+ និង Galaxy S25 Ultra គឺមានរ៉េមទំហំ 16GB។ ស្មាតហ្វូន Galaxy S25 Ultra នេះនឹងមានកាមេរ៉ាខាងក្រោយទំហំ 200MP, 50MP ultrawide, 10MP telephoto និងមានការគាំទ្រជាមួយនឹងការហ៊្សូមបាន 3x optical zoom ខណៈដែលគ្រាប់ចុងក្រោយមានទំហំ 50MP telephoto ទ្រទ្រង់នូវមុខងារហ៊្សូមបាន 5x optical zoom។ ស្មាតហ្វូននេះ នឹងមានគែមទីតាញ៉ូមស្រដៀងគ្នាទៅនឹងជំនាន់មុនផងដែរ។ ស្មាតហ្វូននេះ នឹងបំពាក់នូវ stereo speakers, IP68, Qi2 charging និង Qi2 charging។ ស្មាតហ្វូនទាំង 3 នេះនឹងបំពាក់នូវ 5G, UWB, Bluetooth 5.4, Wi-Fi 7 និង NFC ផងដែរ៕
Galaxy S25 Series ទំនងជានឹងមានការដាក់សម្ពោធជាផ្លូវការណ៌នៅថ្ងៃទី 22 ខែមករា ឆ្នាំ 2025 ខាងមុខនេះ