ស្វែងរកពួកយើង:

Galaxy S25 Series នឹងបង្ហាញខ្លួននៅថ្ងៃទី 22 ខែមករាឆ្នាំ 2025 ខាងមុខនេះហើយ

ដោយ

Koun Jab Luffy

19 ធ្នូ 2024 07:51 ព្រឹក

អាន 2 នាទី

Article image
ថ្មីៗនេះ មានមានសេចក្តីរាយការណ៌ជាច្រើនធ្លាប់បាននិយាយថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 នឹងបង្ហាញខ្លួននៅខែក្រោយនេះហើយ។ នៅមុនការប្រកាសចេញជាផ្លូវការណ៌ចូលមកដល់ ពេលនេះ មានការទម្លាយអំពីព័ត៌មានថ្មីនៃស្មាតហ្វូន Flagship របស់ក្រមហ៊ុននេះថែមទៀតហើយ។ យោងតាមអ្នកទម្លាយ Evan Blass (@evleaks) នៅពេលនេះ ក៏ទើបតែបញ្ចេញនូវរូបភាពថ្មីមួយដែលបង្ហាញអំពីការអញ្ជើញរបស់ក្រុមហ៊ុន Samsung សម្រាប់ព្រឹត្តិការណ៍នៃការសម្ពោធស្មាតហ្វូន Galaxy S25 series នេះផងដែរ។
ក្រៅពីការបង្ហាញនូវជ្រុងគែមរបស់ស្មាតហ្វូននេះ នៅលើរូបភាពផ្សព្វផ្សាយខាងលើនេះ ក៏មានការបញ្ជាក់នូវពាក្យថា  ‘Galaxy Unpacked' និងកាលបរិច្ឆេទថ្ងៃទី 22 ខែមករា ឆ្នាំ 2025 ផងដែរ។ ដូច្នេះ ផ្អែកតាមការបង្ហាញរូបភាពនេះ បញ្ជាក់ច្បាស់ថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 series នឹងសម្ពោធជាផ្លូវការនៅថ្ងៃទី 22 ខែមករាឆ្នាំ 2025 ខាងមុខនេះហើយ។ ស្មាតហ្វូនថ្មីនេះ នឹងមាន 3 ម៉ូដែលរួមមានដូចជា Galaxy S25, Galaxy S25+ និង Galaxy S25 Ultra។
Article image
ស្មាតហ្វូន Galaxy S25 series នេះ ត្រូវបានគេរំពឹងថា នឹងដំណើរការនូវប្រព័ន្ធប្រតិបត្តិការ Android 15 ជាមួយនឹង One UI 7 software ហើយក៏នឹងអាប់ដេតទៅលើ Android OS បានដល់ទៅ 7 ឆ្នាំដូចទៅនឹងស្មាតហ្វូន Galaxy S24 ផងដែរ។ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra នឹងមានការប្រើប្រាស់នូវបន្ទះឈីប Snapdragon 8 Elite ហើយនិងធ្វើការ upgrade ទៅលើកាមេរ៉ានៅលើស្មាតហ្វូន Galaxy S25 Ultra ផងដែរ ខណៈដែលស្មាតហ្វូនចំនួន 2 ទៀតនឹងមានកាមេរ៉ាដូចទៅនឹងស្មាតហ្វូនជំនាន់មុនដដែល៕