ស្វែងរកពួកយើង:

Galaxy S25 Series បង្ហាញវត្តមាននៅលើ Samsung OTA Server ហើយ

ដោយ

Koun Jab Luffy

23 សីហា 2024 09:37 ព្រឹក

អាន 2 នាទី

Article image
បើតាមការទម្លាយព័ត៌មានថ្មីនៅពេលនេះ បានអោយដឹងថា ក្រុមហ៊ុន Samsung បាននឹងកំពុងតែរៀបចំនូវការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series របស់ខ្លួនហើយ។ យោងតាមការចេញផ្សាយព័ត៌មានថ្មីបាន បាននិយាយថា Galaxy S25 Series បានបង្ហាញខ្លួនជាលើកដំបូងនៅលើស្បែកមុខកម្មវិធីថ្មី One UI 7 នៅលើ Samsung OTA Server ហើយ។
ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានការប្រើប្រាស់នូវប្រព័ន្ធប្រតិបត្តិការ Android 15 ផ្អែកលើស្បែក One UI 7 Interface ហើយក៏មានការព្យាករណ៌ទៀតថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series នេះ នឹងមានការប្រកាសចេញនៅលើទីផ្សារនៅខែមករាឆ្នាំ 2025 ខាងមុខនេះផងដែរ។ ប្រភពខាងលើនេះ បានបន្តថា ក្រុម Samsung មានបំណងចង់អោយការបង្ហាញចេញស្មាតហ្វូននេះមានសុវត្ថិភាព ដោយមិនចង់អោយមានបញ្ហា ដូចស្មាតហ្វូន Galaxy Note 7 ដែលធ្លាប់មានបញ្ហាកន្លងមក។
Article image
សូមជំរាបថា កន្លងមក ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series នេះ ធ្លាប់បានបង្ហាញវត្តមាននៅលើបញ្ជី IMEI Database រួចហើយ ដោយមានចំនួន 3 ម៉ូដែល រួមមានដូចជា Galaxy S25, Galaxy S25+ និង Galaxy S25 Ultra ហើយនិងមានលេខម៉ូដែល SM-S931, SM-S936 និង SM-S938។ ស្មាតហ្វូន Galaxy S25 និង S25+ ត្រូវបានគេបញ្ជាក់ថា នឹងមានការបំពាក់នូវបន្ទះឈីប Exynos 2500 ខណៈដែលម៉ូដែល Galaxy S25 Ultra គឺនឹងមានការបំពាក់នូវបន្ទះឈីប Snapdragon 8 Gen 4 for Galaxy។