
មួយរយៈចុងក្រោយនេះ មានរបាយការណ៌ជាច្រើន បានធ្វើសេចក្តីរាយការណ៌ថា ក្រុមហ៊ុន Apple អាចនឹងមានការប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែលថ្មី Slim ទៅលើ iPhone សម្រាប់ម៉ូដែល iPhone 17 lineup ដែលនឹងមានវត្តមាននៅលើទីផ្សារនាឆ្នាំក្រោយនេះ។
នៅពលនេះ មានដំណឹងថា ក្រុមហ៊ុន Samsung ក៏អាចនឹងមានការបង្ហាញចេញនូវស្មាតហ្វូនជំនាន់ថ្មីប្រភេទ slim ទៅលើម៉ូដែល Galaxy S25 ដែលក្រុមហ៊ុននេះ គ្រោងនឹងមានការប្រកាសចេនៅលើឆ្នាំក្រោយដូចគ្នា។ សម្រាប់ព័ត៌មាននេះ គឺមិនមានជាលើកទី 1 ទេ ដែលថា ស្មាតហ្វូន Galaxy S25 អាចនឹងមានម៉ូដែល Slim ព្រោះថា របាយការណ៌កាលពីខែសភាឆ្នាំ 2024 កន្លងទៅនេះ គឺធ្លាប់បានចេញព័ត៌មាននេះរួចមកហើយ។
បើតាមរបាយការណ៌ចេញពី ETNews បានបញ្ជាក់ថា ក្រុមហ៊ុន Samsung គឺបានត្រៀមខ្លួនរួចហើយនៅក្នុងការប្រកាសចេញនូវស្មាតហ្វូនម៉ូដែល slimmer version របស់ Galaxy S25 នៅឆ្នាំ 2025 ខាងមុខនេះ។ ដូចគ្នាជាមួយនិងស្មាតហ្វូនអេក្រង់បត់បានជំនាន់ថ្មី Galaxy Z Fold Special Edition អញ្ចឹង!! វត្តមានរបស់ស្មាតហ្វូន slimmer version នៃត្រកូល Galaxy S25 នឹងមានការផ្តោតទៅលើការឌីស្សាញរូបរាងថ្មី មានកម្រ៉ាស់ស្តើង។

ក្រុមហ៊ុន Samsung បាននិយាយថា ស្មាតហ្វូននេះ គឺនឹងមកបំពេញតម្រូវការសម្រាប់អ្នកដែលចូលចិត្តស្មាតហ្វូនជំនាន់ថ្មីបែបប្រណិតដែលមានកម្រ៉ាស់ស្តើង។ បន្ទាប់ពីការប្រកាសចេញនូវស្មាតហ្វូនថ្មីនេះនៅឆ្នាំក្រោយ មានការទទួលបាននូវពេញនិយមនោះ ក្រុមហ៊ុន Samsung ក៏អាចនឹងមានការផ្លាស់ប្តូរការផលិតស្មាតហ្វូនជំនាន់ថ្មី Galaxy S26 lineup ដោយបូករួមទាំងម៉ូដែល slim version ផងដែរ។
សូមជំរាបថា គិតចាប់តាំងពីការបង្ហាញចេញពី Galaxy S20 មក ក្រុមហ៊ុន Samsung បានប្រកាសចេញនូវស្មាតហ្វូនម៉ូដែលស្តង់ដារ, Plus និង Ultra។ សម្រាប់ឆ្នាំថ្មីនេះ ក្រុមហ៊ុននេះក៏នូវតែបន្តធ្វើដូចគ្នាដដែល ដោយក្រុមហ៊ុននេះ នឹងមានការប្រកាសចេញនូវ Galaxy S25, Galaxy S25+ និង Galaxy S25 Ultra។ ប៉ុន្តែរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានការទម្លាយថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ក៏អាចនឹងមានវត្តមានម៉ូដែលថ្មី Galaxy S25 Slim ថែមមួយទៀតផងដែរ។ ជាមួយនិងការបង្ហាញចេញ Galaxy S25 Slim ក្រុមហ៊ុននេះ អាចនឹងមានការឌីស្សាញប្លែក និងមានកម្រ៉ាស់ស្តើងជាងមុន។

គួរបញ្ជាក់ថា iPhone 17 Slim ដែលក្រុមហ៊ុន Apple អាចនឹងប្រកាសចេញនាពេលខាងមុខនេះ គឺមានអេក្រង់ទំហំ 6.56-អ៊ីង ដែលជាម៉ូដែលមួយស្ថិតនៅចន្លោះម៉ូដែល iPhone 17 និង iPhone 17 Plus។ តាមរបាយការណ៌នេះ ក្រមហ៊ុន Samsung ក៏អាចនឹងមានការឌីស្សាញអេក្រង់ទំហំ 6.56-អ៊ីងសម្រាប់ Galaxy S25 Slim របស់ខ្លួនដូចគ្នា។
