ស្វែងរកពួកយើង:

Galaxy S25 Ultra ដែលបង្ហាញខ្លួនឆ្នាំក្រោយ នឹងមានការបំពាក់នូវកាមេរ៉ា Ultrawide ទំហំ 50MP

ដោយ

Koun Jab Luffy

12 កញ្ញា 2024 08:22 ព្រឹក

អាន 2 នាទី

Article image
ខណៈពេលដែលការបង្ហាញកំពូលស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុន Samsung ម៉ូដែល Galaxy S25 Series នៅសល់ពេលជាច្រើនខែទៀតនោះ នៅពេលនេះ មានពាក្យចចាមអារ៉ាមជាច្រើន បានបែកធ្លាយនៅលើអ៊ីនធឺណិតទៀតហើយទាក់ទងជាមួយនិងស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra។ បើតាមពាក្យចចាមអារ៉ាមថ្មីមួយដែលទើបតែលេចចេញមុននេះ បានបញ្ជាក់ថា ស្មាតហ្វូនជំនាន់ថ្មីនេះ ដែលមានលក្ខណៈសម្បត្តិខ្ពស់ជាងគេនេះ នឹងមានបំពាក់នូវសិនស័រកាមេរ៉ា Telephoto Lens ទំហំ 50MP ហើយនិងមានភ្ជាប់ជាមួយនឹងមុខងារហ៊្សូម 3x optical zoom ផងដែរ។
អ្នកទម្លាយ Ice Universe បានបញ្ជាក់ថា កាមេរ៉ា ultrawide ដែលប្រើប្រាស់នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra នេះ គឺមានការបំពាក់នូវសិនស័រទំហំ 50MP។ អ្នកទម្លាយរូបនេះ បន្តថាសិនស័រនេះ គឹមានការគាំទ្រដោយសិនស័រ 1/2.52″ និងមានអមដំណើរជាមួយនឹងភិចសែលទំហំ 0.7μm ហើយនិងមានកម្រិត Aperture f/1.9 ដែលអាចចាប់ពន្លឺបានច្បាស់ជាងមុនទៀតផង។
គួរបញ្ជាក់ថា បើមើលទៅលើស្មាតហ្វូន Galaxy S24 Ultra ដែលបានបង្ហាញវត្តមានកន្លងមក គឺមានកាមេរ៉ា ultrawide ទំហំ 12MP គាំទ្រជាមួយសិនស័រទំហំ 1/2.55″ ហើយនិងមាន Aperture f/2.2។ សម្រាប់សិនស័រទំហំ 12MP Ultrawide នេះ គឺមិនអាចបំពេញនូវកម្រិតភាពច្បាស់ 33.2 MP សម្រាប់ការថតវីដេអូកម្រិត 8K នោះទេ។
Article image
ដូច្នេះសម្រាប់ការផ្លាស់ប្តូរមកប្រើប្រាស់នូវសិនស័រទំហំ 50MP នេះ នឹងធ្វើអោយស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra នឹងទ្រទ្រង់ទៅលើការថតវីដេអូកម្រិត 8K ទាំងកាមេរ៉ាគោល និងកាមេរ៉ា ultrawide។ ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra នេះ នឹងនៅតែបន្តប្រើប្រាស់នូវសិនស័រទំហំ 50MP ហ៊្សូម 5x periscope telephoto និងកាមេរ៉ាគោលទំហំ  200MP ដែលធ្លាប់ប្រើប្រាស់នៅលើស្មាតហ្វូន Galaxy S24 Ultra ដដែល។ កាមេរ៉ានេះ នឹងអនុញ្ញាតអោយស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra អាចថតវីដេអូកម្រិត 8K ចេញពីកាមេរ៉ាទាំង 4 គ្រាប់តែម្តង៕
Galaxy S25 Ultra ដែលបង្ហាញខ្លួនឆ្នាំក្រោយ នឹងមានការបំពាក់នូវកាមេរ៉ា Ultrawide ទំហំ 50MP