ស្វែងរកពួកយើង:

Galaxy S25 Ultra ត្រូវគេប្រទះឃើញជាមួយនិងប្រព័ន្ធប្រតិបត្តិការ Android 15

ដោយ

Koun Jab Luffy

07 តុលា 2024 07:04 យប់

អាន 2 នាទី

Article image
យោងតាមការទម្លាយព័ត៌មានថ្មីៗនេះ បានបង្ហាញថា ក្រុមហ៊ុន Samsung បានត្រៀមខ្លួនប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីដែលជាម៉ូដែលប្រណិតរបស់ខ្លួន Galaxy S25 series នៅក្នុងពេលឆាប់ៗនេះហើយ។ ស្មាតហ្វូនជំនាន់ថ្មីទាំងនេះ គឺនឹងមានការបំពាក់នូវ high end hardware និងមានការទ្រទ្រង់ជាមួយនូវប្រព័ន្ធប្រតិបត្តិការជំនាន់ Android ជំនាន់ចុងក្រោយថែមទៀតផង។ នៅពេលនេះ មុនការប្រកាសព័ត៌មានផ្លូវការណ៌នោះ មានការបែកធ្លាយរូបភាពថ្មីមួយនៅលើ tweet ដែលត្រូវបានគេបង្ហោះ ដោយមានការបញ្ជាក់ពីស្បែកមុខកម្មវិធី One UI 7 នៅលើស្មាតហ្វូន Galaxy S25 Ultra ផងដែរ។
រូបភាពនេះត្រូវបានចែកចាយដោយ Ice Universe ដោយបានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងនេះ គឺរត់នៅលើប្រព័ន្ធប្រតិបត្តិការ Android 15 OS ដែលមានផ្អែកលើ custom skin។ នៅលើរូបភាពថ្មីនេះ គឺមានការបង្ហាញនូវអេក្រង់ពេញលេញរបស់ Galaxy S25 Ultra ដែលមានការបញ្ជាក់ពីកម្មវិធីជាច្រើន។ គួរបញ្ជាក់ថា ថ្មីៗនេះ ស្មាតហ្វូន Galaxy S25 Ultra ក៏ត្រូវបានគេទម្លាយនូវគំរូរូបរាង dummy ផងដែរ។
Article image
សូមជំរាបថា កាលពីសប្តាហ៌មុននេះ ក៏មានការសេចក្តីរាយការណ៌អំពីរ ColorOS 15 និង OxygenOS 15 ផងដែរ។ បើទោះបីជាមិនមានការបញ្ជាក់ពីការកូពីក៏ដោយ សម្រាប់ស្បែកមុខកម្មវិធី One UI 7 ដែលបង្ហាញចេញនេះ មើលទៅគឺស្រដៀងគ្នាទៅផ្ទាំងខាងមុខរបស់ស្មាតហ្វូន iPhones អញ្ចឹង។