
កាលពីម្សិលមិញនេះ ស្មាតហ្វូនជំនាន់ថ្មីរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងម៉ូដែល Samsung Galaxy S25 Ultra ត្រូវបានគេមើលឃើញថា មានការបែកធ្លាយនូវគំនូសព្រាងការឌីស្សាញរូបរាងមួយចំនួនរួចហើយ ដែលក្នុងនោះគឺមានការបញ្ជាក់ថា ស្មាតហ្វូននេះ គឺមានរូបរាងស្រដៀងគ្នាទៅនឹងជំនាន់មុនអញ្ចឹង។ យោងតាមព័ត៌មានថ្មីពេលនេះ បានបញ្ជាក់ជាថ្មីថា ស្មាតហ្វូននេះបានចុះបញ្ជីនៅលើ 3C certification database ថែមទៀតហើយ។
បើតាមការបញ្ជាក់នៅក្នុងបញ្ជីនេះ គឺបានបានបង្ហាញថា Samsung Galaxy S25 Ultra នឹងនៅតែបន្តប្រើប្រាស់នូវបច្ចេកវិទ្យា សាកកម្លាំង 45W wired charging ដូចជំនាន់មុនដដែល។ ជាមួយគ្នានេះ ក៏មានការបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មីនេះ គឺថែមទាំងមានការទ្រទ្រង់ជាមួយនិង which is hardly surprising.It will also, perhaps more interestingly, support មានការទ្រទ្រង់ជាមួយប្រព័ន្ធផ្កាយរណប satellite connectivity ថែមទៀតផង។ នៅលើបញ្ជីនេះ បានបន្តបញ្ជាក់ថា ស្មាតហ្វូនដែលមានេលខម៉ូដែល SM-S9380 នេះ អាចជាស្មាតហ្វូនជំនាន់ថ្មី ដែលក្រុមហ៊ុននេះ នឹងមានដាក់លក់នៅលើទីផ្សារប្រទេសចិន។

សូមជំរាបថា Galaxy S25 Ultra ត្រូវបានគេទម្លាយមុននេះថា នឹងមានតួខ្លួនទំហំ 162.8x77.6x8.2mm ហើយនិងមានទម្ងន់ 219g។ ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងមានការដាក់អោយដំណើរការនៅលើបន្ទះឈីប Qualcomm Snapdragon 8 Gen 4 ហើយនិងមានរ៉េមធំជាងជំនាន់មុន។ កាលពីប៉ុន្មានថ្ងៃមុននេះ មានការបញ្ជាក់ម្តងរួចមកហើយថា ប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូននេះ នឹងមានការអាប់ដែតទៅសិនស័រមួយចំនួន ខណៈដែលសិនស័រខ្លះ គឺដូចគ្នាទៅលើនឹងម៉ូដែលមុន S24 Ultra។ ស្មាតហ្វូន S25 Ultra អាចនឹងមានការបង្ហាញខ្លួនជាផ្លូវការណ៌នៅលើទីផ្សារសកលនាខែមករាខាងមុខនេះហើយ។
