ស្វែងរកពួកយើង:

Galaxy S25 Ultra នឹងក្លាយជាម៉ូដែលមានកម្រ៉ាស់ស្តើងជាងគេក្នុងចំណោម Galaxy S-Series រយៈពេល 5 ឆ្មាំចុងក្រោយនេះ

ដោយ

Koun Jab Luffy

08 កញ្ញា 2024 12:07 ថ្ងៃត្រង់

អាន 2 នាទី

Article image
ខណៈដែលការសម្ពោធជាផ្លូវការណ៌ស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 Ultra នៅសល់ពេលច្រើនខែទៀតនោះ នៅពេលនេះមានការទម្លាយព័ត៌មានថ្មីពីទំហំនិងកម្រ៉ាសរបស់ស្មាតហ្វូនជំនាន់ថ្មីនះ ពីសំណាក់អ្នកទម្លាយ Ice Universe (@UniverseIce) ថែមទៀតហើយ។ បើតាមការបែកធ្លាយខាងលើនេះ បានបង្ហាញថា ស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra នឹងមានវិមាត្ររួម 162.8x77.6x8.2mm ដែលទំហំនេះ គឺបានបង្ហាញថា ស្មាតហ្វូននេះ នឹងក្លាយជាម៉ូដែលថ្មីមួយ ដែលមានកម្រ៉ាស់ស្តើងជាងគេបំផុតនៃត្រកូល Galaxy S-series flagships ដែលបង្ហាញវត្តមាននារយៈពេល 5 ឆ្នាំនេះ។
ខាងកក្រោមនេះ គឺជាការប្រៀបធៀបវិមាត្រតខ្លួនរបស់ស្មាតហ្វូនជំនាន់ថ្មីនៃត្រកូល Galaxy S-Series នាពេល 5 ឆ្នាំនេះ Galaxy S20 Ultra: 166.9 x 76.0 x 8.8 mm
•Galaxy S21 Ultra: 165.1 x 75.6 x 8.9 mm
•Galaxy S22 Ultra: 163.3 x 77.9 x 8.9 mm
•Galaxy S23 Ultra: 163.4 x 78.1 x 8.9 mm
•Galaxy S24 Ultra: 162.3 x 79.0 x 8.6 mm
•Galaxy S25 Ultra (បែកធ្លាយ): 162.8 x 77.6 x 8.2 mm
សូមជំរាបថា កន្លងមក មានការទម្លាយថា ស្មាតហ្វូនជំនាន់ថ្មីនេះ នឹងបន្តការឌីស្សាញរូបរាងដូចជំនាន់មុនដដែល ដោយតុខ្លួនស្មាតហ្វូននេះ គឺនឹងមានភ្ជាប់ដោយស៊ុមទីតានៀម ដែលមានកញ្ញក់មុខក្រោយ គឺជាកញ្ចាក់រឹងមាំ Gorilla Glass ហើយថែមទាំងមានការបំពាក់នូវបច្ចេកវិទ្យាការពារទឹក និងធូលីកម្រិត IP68 រួមជាមួយនិងប្រព័ន្ធស្កែនម្រាមដៃនៅលើអេក្រង់ថែមទៀទផង។ មានការបញ្ជាក់ថា ក្រុមហ៊ុន Samsung នឹងបន្តប្រើប្រាស់នូវបច្ចេកវិទ្យាសាកកម្លាំង 45W fast charging នៅលើស្មាតហ្វូនថ្មីនេះដដែល។ ស្មាតហ្វូននេះ ក៏នៅតែប្រើប្រាស់ថាមពលទំហំ 5,000mAh ផងដែរ។
Article image
នៅលើស្មាតហ្វូនជំនាន់ថ្មីនេះ គឺនឹងមានកាមេរ៉ាគោលទំហំ 200MP និងកាមេរ៉ាពីរគ្រាប់ទៀតទំហំ 50MP ជាឡែន telephoto lenses ហើយនិង ultrawide ត្រូវបានគេរំពឹងថា នឹងមានការប្តូរពីទំហំ 12MP មក 50MP។ ស្មាតហ្វូននេះ នឹងមានកាមេរ៉ាមុខទំហំ 12MP ដូចជំនាន់មុនៗដដែល។ សម្រាប់ Software នៅលើស្មាតហ្វូននេះវិញ ត្រូវបានគេរំពឹងថា នឹងមានការប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android 15 ផ្អែកលើស្បែក Samsung’s One UI 7.1 ហើយនិងមានការអាប់ដែតបានរយៈពេលដល់ទៅ 7 ឆ្នាំ។
Galaxy S25 Ultra នឹងក្លាយជាម៉ូដែលមានកម្រ៉ាស់ស្តើងជាងគេក្នុងចំណោម Galaxy S-Series រយៈពេល 5 ឆ្មាំចុងក្រោយនេះ