ស្វែងរកពួកយើង:

Galaxy S25 Ultra មានចំណែក 70% នៅក្នុងចំណោមការលក់ Galaxy S25 Series នៅលើទីផ្សារប្រទេសកូរ៉េ

ដោយ

Koun Jab Luffy

31 មករា 2025 06:03 ព្រលប់

អាន 2 នាទី

Article image
កាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន Samsung ទើបតែបង្ហាញនូវស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Series។ ស្មាតហ្វូននេះមាន 3 ម៉ូដែលគឺ Galaxy S25, Galaxy S25+ និង Galaxy S25 Ultra។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងមួយនេះ ក៏បានធ្វើអោយអ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលជាមួយនឹងវត្តមានស្មាតហ្វូន Galaxy S25 Edge ផងដែរ ប៉ុន្តែស្មាតហ្វូននេះមិនទាន់លក់នោះទេ រហូតដល់ពាក់កណ្តាលឆ្នាំនេះ។ សម្រាប់ពេលនេះ គឺមានស្មាតហ្វូនតែ 3 ម៉ូដែលប៉ុណ្ណោះដែលលក់នៅលើទីផ្សារ។
តាមការបញ្ជាក់នៅក្នុងរបាយការណ៍ថ្មីមួយចេញពី ET News របស់ប្រទេសកូរ៉េខាងត្បូង បានអោយដឹងថា មនុស្សភាគច្រើននៅក្នុងប្រទេសនេះ គឺពេញចិត្តទិញច្រើនទៅលើស្មាតហ្វូន Galaxy S25 Ultra នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន SK Telecom។ ស្មាតហ្វូន Galaxy S25 Ultra មានការលក់បានជិត 70% ទៅលើការលក់សរុបនៅក្នុងប្រទេសកូរ៉េខាងត្បូង។ ក្រុមហ៊ុន ផ្តល់សេវាទូរគមនាគមន៍នេះ បាននិយាយថា សម្រាប់ពណ៌ខ្មៅ Titanium Black និងពណ៌ Titanium White Silver គឺលក់ដាច់ខ្លាំងបំផុត។
Article image
សម្រាប់ពណ៌ដែលលក់ដាច់បំផុតនៅលើស្មាតហ្វូន Galaxy S25 និង Galaxy S25+ គឺមានជម្រើសពណ៌ Ice Blue និង Silver Shadow។ ជាចុងក្រោយ ក្រុមហ៊ុន  SK Telecom បាននិយាយថា តម្រូវការទៅលើស្មាតហ្វូន Galaxy S25 Series នេះ គឺស្រដៀងគ្នាទៅនឹងស្មាតហ្វូន Galaxy S24 series ផងដែរ។ គួររំលឹកផងដែរថា តម្រូវការទៅលើស្មាតហ្វូនកាលពីឆ្នាំមុននេះ គឺខ្ពស់ ដែលនេះបញ្ជាក់ថា ការលក់ស្មាតហ្វូន Galaxy S25 ក៏មានចំនួនច្រើនផងដែរ៕
Galaxy S25 Ultra មានចំណែក 70% នៅក្នុងចំណោមការលក់ Galaxy S25 Series នៅលើទីផ្សារប្រទេសកូរ៉េ