
ថ្វីត្បិតតែស្មាតហ្វូនជំនាន់ថ្មី Samsung Galaxy S25 Ultra បានជាប់ចំណាត់ថ្នាក់កំពូលនៅលើផ្នែកអេក្រង់ពីស្ថាប័ន DxOMark ក៏ដោយ ពេលនេះបើមើលទៅលើកាមេរ៉ារបស់ស្មាតហ្វូនថ្មីនេះវិញ ហាក់ធ្វើមិនបានល្អនោះទេ។ ស្មាតហ្វូនថ្មីនេះ ត្រូវបានស្ថាប័នតេស្តកាមេរ៉ានេះ បានដាក់ចំណាត់ថ្នាក់លេខរៀងទី 24 ជាមួយនឹងពិន្ទុបានត្រឹមតែ 146 ប៉ុណ្ណោះ។ តាមរយៈពិន្ទុស្មាតហ្វូន Galaxy នេះ គឺមានកម្រិតទាបជាងស្មាតហ្វូន Huawei Pura 70 Ultra (163 ពិន្ទុ) និង Google Pixel 9 Pro XL និង Honor Magic 6 Pro (158 ពិន្ទុ)។
តាមរយៈនៃការធ្វើតេស្តនេះ ស្ថាប័ន DxOMark ក៏បានសរសើរទៅលើសមត្ថភាពនៃការ Zoom ដ៏ខ្លាំងក្លារបស់ស្មាតហ្វូន Galaxy S25 Ultra ផងដែរ។ ស្មាតហ្វូថ្មីនេះ គឺមានសមត្ថភាពខ្ពស់នៅក្នុងការគ្រប់គ្រងទៅលើ Exposure និង Dynamic Range Management ដែលធានាទៅលើរូបភាព និងវីដេអូប្រកបដោយតុល្យភាពខ្ពស់។ នៅលើកាមេរ៉ាស្មាតហ្វូននេះ ក៏មាន Skin Tones ដែលមើលទៅមានលក្ខណៈធម្មជាតិ និង Video Color Rendering ថែមទៀតផង។

ក្រៅពីនេះ ក៏មានផ្នែកជាច្រើនទៀតនៃកាមេរ៉ាដែលស្ថាប័ន DxOMark នេះមានការខកចិត្តផងដែរ។ ស្មាតហ្វូននេះ មានបញ្ហាមួយចំនួននៅក្នុង Autofocus និង Exposure Adaptation នៅក្នុង Video Mode។ សម្រាប់ High-Contrast Scenes ក៏មានបញ្ហាខ្លាំងទៅលើ White Balance ។ បន្ថែមពីនេះទៀតនោះ White Balance នេះក៏អាចនឹងបញ្ហាពេលខ្លះផងដែរ ហើយវាក៏អាចធ្វើអោយប្រព័ន្ធកាមេរ៉ានេះនៅខ្សោយជាងគូប្រជែងជាច្រើនរបស់ខ្លួនផងដែរ។

ក្រុមហ៊ុន Samsung នៅតែបន្តប្រើប្រាស់នូវកាមេរ៉ាទំហំ 10MP គាំទ្រនូវសិនស័រ 1/3.52 អ៊ីង មានសមត្ថភាពហ៊្សូម 3x Telephoto។ នៅលើស្មាតហ្វូននេះ ក៏មានសិនស័រ 5x Telephoto និងសិនស័រគោល ដែលនៅតូចនៅឡើយធៀបជាមួយនឹងស្មាតហ្វូន Flagships ជាច្រើនរបស់ចិនដែលមានទំហំធំជាង។ ក្រុមហ៊ុន Samsung ក៏បានបង្ហាញនូវបច្ចេកវិទ្យា ALOP Lens កាលពីឆ្នាំមុនផងដែរ៕
