ស្វែងរកពួកយើង:

Galaxy S25 Ultra នឹងទទួលបាននូវការប្រើប្រាស់សិនស័រថ្មីរបស់ Samsung ISOCELL JN1 ទំហំ 1/2.76

ដោយ

Koun Jab Luffy

21 មិថុនា 2024 08:13 ព្រឹក

អាន 2 នាទី

Article image
កាលពីម្សិលមិញនេះ មានសេចក្តីរាយការណ៌ថ្មីមួយបានបញ្ជាក់ថា ការអាប់ដែតទៅលើប្រព័ន្ធកាមេរ៉ានៅលើស្មាតហ្វូន Galaxy S25 Series គឺនឹងធ្វើឡើងសម្រាប់តែស្មាតហ្វូន Galaxy S25 Ultra ប៉ុណ្ណោះ ចំពោះស្មាតហ្វូនម៉ូដែលស្តង់ដារ Galaxy S25 និង Galaxy S25+ គឺមិនមានការផ្លាស់ប្តូរនោះទេ។ នៅថ្ងៃនេះ យោងតាមការបង្ហោះនៅលើបណ្តាញ X បានបន្តបង្ហាញពីការអាប់ដែតបន្ថែមទៅលើប្រព័ន្ធកាមេរ៉ារបស់ស្មាតហ្វូន Galaxy S25 Ultra បន្ថែមទៀតហើយ។
យោងតាមពាក្យចចាមអារ៉ាមខាងលើបាននិយាយថា នៅលើស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra នឹងទទួលបាននូវការប្រើប្រាស់សិនស័រថ្មីរបស់ Samsung 1/2.76 អ៊ីង ISOCELL JN1 ដែលជាសិនស័រថ្មី មានទំហំតូចជាងសិនស័រដែលប្រើប្រាស់នៅលើស្មាតហ្វូន S24 Ultra និងមានទំហំ 50MP។ ជាមួយគ្នានេះ នៅលើកាមេរ៉ា 3x Telephoto នឹងមានការដាក់អោយប្រើប្រាស់នូវសិនស័រថ្មី ISOCELL ទំហំ 1/3 អ៊ីង របស់ក្រុមហ៊ុន Samsung ដែលធំជាងសិនស័រដែលមានប្រើប្រាស់នៅលើ Galaxy S24 Ultra។ បន្ថែមពីនេះ កាមេរ៉ារបស់ ultrawide នៅលើស្មាតហ្វូន Galaxy S25 Ultra ក៏នឹងមានទំហំ 50MP ដូចគ្នាផងដែរ។
ប្រភពខាងលើនេះបន្តថា ក្រុមហ៊ុន Samsung បាននឹងកំពុងតែអភិវឌ្ឍទៅលើប្រព័ន្ធកាមេរ៉ា រួមជាមួយនិងគុណភាពនៃការផលិតរូបភាព និងវីដេអូ នៅលើស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនផងដែរ។ ប៉ុន្តែក្រុមហ៊ុននេះនៅមិនទាន់មានការចែកចាយព័ត៌មានជាក់លាក់ពីរឿងនេះនៅឡើយទេ ដោយសារតែពេលវេលាដូចជាលឿនពេក។
Article image
សម្រាប់សិនស័រកាមេរ៉ាគោលនៅលើស្មាតហ្វូនជំនាន់ថ្មីនេះ គឺមានកម្រិតដូចគ្នាជាមួយសិនស័រដែលប្រើប្រាស់នៅលើស្មាតហ្វូន S24 Ultra អញ្ចឹង។ ដូច្នេះកាមេរ៉ាស្មាតហ្វូននេះអាចនឹងមានសិនស័រដូចគ្នាដែរ។ ស្មាតហ្វូន S25 Series នេះ នឹងសម្ពោធជាផ្លូវការនៅខែមករាឆ្នាំ 2025 ខាងមុខនេះហើយ ដូច្នេះយើងនឹងទទួលបាននូវព័ត៌មានថ្មីៗជាច្រើនទៀតនៅពេលខាងមុខ។
Galaxy S25 Ultra នឹងទទួលបាននូវការប្រើប្រាស់សិនស័រថ្មីរបស់ Samsung ISOCELL JN1 ទំហំ 1/2.76