ស្វែងរកពួកយើង:

Galaxy S25 Ultra នឹងបំពាក់នូវសិនស័រកាមេរ៉ាគោល 200MP និងមានអមដំណើរដោយកាមេរ៉ា 50MP ចំនួន 3 គ្រាប់!

ដោយ

Koun Jab Luffy

20 មិថុនា 2024 01:34 រសៀល

អាន 2 នាទី

Article image
គិតត្រឹមថ្ងៃនេះ គឺនៅសល់ពេលជាង 6 ខែទៀតទំរាំដល់ពេលដែលក្រុមហ៊ុន Samsung រៀបចំនូវព្រឹត្តិការណ៌ប្រកាសចេញនូវស្មាតហ្វូនជំនាន់ថ្មីរបស់ខ្លួនម៉ូដែល Galaxy S25 Series។ ស្មាតហ្វូនជំនាន់ថ្មីនេះ ត្រូវបានគេមើលឃើញថា មានការបែកធ្លាយនូវព័ត៌មានជាច្រើនរួចមកហើយ។ ជាក់ស្តែងនៅលើថ្ងៃនេះ GalaxyClub  ក៏មានការចែកចាយនូវព័ត៌មានថ្មីស្តីពីការប្រព័ន្ធកាមេរ៉ា ដែលនឹងមានការបំពាក់នៅលើស្មាតហ្វូនស៊េរីថ្មីថ្នាក់ប្រណិតរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្សកូរ៉េខាងត្បូងនេះថែមទៀតហើយ។
បើតាមការប្រភពខាងលើនេះ បានបញ្ជាក់ថា Galaxy S25 Ultra នឹងមានការអាប់ដែតទៅលើប្រព័ន្ធកាមេរ៉ាកាន់តែខ្លាំងជាងជំនាន់មុន ប៉ុន្តែសម្រាប់ម៉ូដែល S25 និង S25+ គឺនៅប្រើកាមេរ៉ាដូចមុនដដែល មិនមានការអាប់ដែតនោះទេ។ ស្មាតហ្វូនជំនាន់ថ្មីទាំង 3 ម៉ូដែលនេះ ត្រូវបានគេបញ្ជាក់ថា គឺនឹងមានការបំពាក់នូវបន្ទះឈីបដូចគ្នាទាំងអស់។ របាយការណ៌ដដែលនេះបន្តថា ស្មាតហ្វូន Galaxy S25 និង S25+ នឹងមានកាមេរ៉ាក្រោយ 3 គ្រាប់ ខណៈដែលកាមេរ៉ាមុខមានទំហំ 12MP។ ផ្អែកលើការទម្លាយខាងលើនេះ បញ្ជាក់ថា S25 និង S25+ នឹងជាស្មាតហ្វូន ជំនាន់ទី 4 ហើយ ដែលបន្តប្រើប្រាស់នូវកាមេរ៉ាដដែលនេះ។
Article image
ក្រឡេកមកមើលស្មាតហ្វូនជំនាន់ថ្មី Galaxy S25 Ultra វិញ ត្រូវបានគេបញ្ជាក់ថា នឹងមានការប្រើប្រាស់នូវកាមេរ៉ាគោលដែលមានទំហំ 200MP និងគ្រាប់ទីពីរមានទំហំ 50MP ultrawide ខណៈដែលគ្រាប់ទីបីក៏មានទំហំ 50MP ហ៊្សូម បាន 3x telephoto និងអមដំណើរដោយគ្រាប់ទីបួនទំហំ 50MP ហ៊្សូមបាន 5x telephoto។ បន្ថែមកាមេរ៉ានេះ ក៏មានការទម្លាយថា ថាមពលដែលប្រើប្រាស់នៅលើស្មាតហ្វូនថ្មីនេះ ក៏នឹងមិនមានការអាប់ដែតដូចគ្នា។ សម្រាប់ព័ត៌មានបន្ថែមកាន់តែច្បាស់មានតែរង់ចាំតាមដានជាមួយគ្នានៅពេលបន្ទាប់! សម្រាប់ការចែកចាយថ្ងៃនេះ គ្រាន់តែជាព័ត៌មានបឋមប៉ុណ្ណោះ មិនទាន់ផ្លូវការនោះទេ។